ធុរកិច្ចបរិយាបន្ន VinaSamex ជួយប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

បរទេស៖ យោងតាមប្រភពពី InclusiveBusiness.Net បានលើកឡើងថា គោលបំណងនៃអាជីវកម្មបរិយាបន្នគឺផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នាដែលពាក់ព័ន្ធ ដូចជា អ្នកផ្គត់ផ្គង់ អ្នកចែកចាយ អ្នកលក់រាយ ឬសូម្បីតែអតិថិជន ក្នុងការបង្កើតខ្សែសង្វាក់តម្លៃដ៏មានប្រសិទ្ធភាព។ អាជីវកម្មបរិយាបន្នត្រូវការប្រើប្រាស់វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត ដើម្បីបំពេញតម្រូវការអតិថិជន ឬអ្នកពាក់ព័ន្ធដែលមានចំណូលទាប ខណៈពេលដែលកំពុងរកប្រាក់ចំណេញផងដែរ។

ក្រុមហ៊ុនគ្រឿងទេសវៀតណាម VinaSamex ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ដែលទទួលការផ្គត់ផ្គង់វត្ថុធាតុដើមដូចជា ផ្កាចន្ទន៍ ឈើអែម និងគ្រឿងទេសផ្សេងទៀតពីកសិករនៅក្នុងខេត្តភាគខាងជើងវៀតណាម ដូចជា Yen Bai និង Lang Son ។ VinaSamex ផលិតគ្រឿងទេសទាំងនោះជាផលិតផលសម្រេច និងនាំចេញពួកវាទៅកាន់ទីផ្សារធំៗដូចជា សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុន។ ក្រុមហ៊ុននេះផ្តោតលើផលិតផលដែលមានគុណភាពខ្ពស់ដែលសមស្របនឹងស្តង់ដារទីផ្សារអន្តរជាតិ ដោយមិនប្រើប្រាស់ជីគីមី ថ្នាំសំលាប់សត្វល្អិត និងថ្នាំសំលាប់ស្មៅ។ បន្ថែមពីនេះ វាអនុវត្តស្តង់ដារអន្តរជាតិខ្ពស់ដូចជា HACCP, Organic, និង Fair Trade ។

ទន្ទឹមនឹងនេះ VinaSamex បានអនុវត្តគំរូអាជីវកម្មបរិយាបន្ន ឬ Inclusive Businees។ កសិករ​ភាគ​ច្រើន​នៅ​តំបន់​ភ្នំ​ភាគ​ខាង​ជើង​នៃ​ប្រទេស​វៀត​ណាម​រស់នៅក្នុងភាព​ក្រីក្រ ហើយ​មិន​មាន​ប្រាក់​ចំណូល​ស្ថិរភាពនោះទេ។ តំបន់ទាំងនោះភាគច្រើនជាសហគមន៍ក្រីក្របំផុត និងពិបាកទៅដល់បំផុតក្នុងប្រទេសវៀតណាម ដោយភាគច្រើនគឺជាក្រុមជនជាតិភាគតិច។ ជាធម្មតា កសិករនៅទីនោះលក់ផលិតផលរបស់ពួកគេទៅឱ្យឈ្មួញកណ្តាលដែលនឹងលក់បន្តទៅកាន់ទីផ្សារប្រទេសចិនជាមួយនឹងការប្រែប្រួលតម្លៃ ឬ សម្ពាធតម្លៃផ្សេងៗ ដែលផ្តល់ប្រាក់ចំណេញតិចតួចប៉ុណ្ណោះសម្រាប់កសិករ។

ជាមួយគ្នានេះ ដើម្បីធានាបាននូវផលិតផលដែលមានគុណភាពខ្ពស់ VinaSamex បានប្រកាន់ខ្ជាប់នូវស្តង់ដារកម្រិតខ្ពស់ក្នុងអំឡុងពេលផលិត ការរក្សាទុក ការវេចខ្ចប់ និងការដឹកជញ្ជូន។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផ្តល់ការបណ្តុះបណ្តាលដោយមិនគិតថ្លៃដល់កសិករដូចជា ការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម, ការប្រើឧបករណ៍ប្រមូលផល, គ្រឿងសម្ភារៈសម្រាប់ការរក្សាទុកផលិតផល, របៀបវេចខ្ចប់ដែលធានាសុវត្ថិភាព, គំរូផលិតកម្ម, ការធានាការត្រួតពិនិត្យគុណភាពឱ្យស្របតាមស្តង់ដារគុណភាពនៃវិញ្ញាបនប័ត្រអន្តរជាតិ និងប្តេជ្ញាចិត្ត ១០០ ភាគរយទិញពីផលិតផលពីកសិករទាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ Vinasamex ក៏ផ្តល់ជូនការបណ្តុះបណ្តាលស្របតាមស្តង់ដារវិញ្ញាបនប័ត្រអន្តរជាតិ ICT និងសមភាពយេនឌ័រទៅកាន់កសិករ និងកម្មករ ដែលមកពីសហគមន៍ជនជាតិភាគតិចថែមទៀតផង ដែលក្នុងនោះមាន ៩៥ ភាគរយជាស្ត្រី។

ទន្ទឹមនឹងនេះ VinaSamex  កំពុងធ្វើការដោយផ្ទាល់ជាមួយ ១ ៤០៩ គ្រួសារ ដែលប្រមាណជា ៦០ ភាគរយគឺជាគ្រួសារក្រីក្រ និងងាយរងគ្រោះ ហើយប្រហែល ៦០ ទៅ ៨០ ភាគរយនៃអ្នកដែលបានចូលរួមគឺជាស្ត្រី។ បន្ថែមពីនេះ ភាគច្រើននៃអ្នកទទួលផលចំណេញពីក្រុមហ៊ុន គឺមកពីក្រុមជនជាតិភាគតិច។ គួរឲ្យបញ្ជាក់ដែរថា កសិករដែលធ្វើការជាមួយ Vinasamex អាចរកចំណូលបានពី ៤ ទៅ​ ៥ លានដុងក្នុងមួយខែជាមធ្យម (៧ ដុល្លារក្នុងមួយថ្ងៃ) ដែលជាកម្រិតទាប។ យ៉ាងណាមិញ ក្រុមហ៊ុន​កំពុង​ចំណាយ​ប្រហែល ១០ ភាគរយច្រើន​ជាង​តម្លៃដែលកសិករ​ទទួល​បាន​ពី​ឈ្មួញ​កណ្តាល​ក្នុង​ទីផ្សារ​ក្នុង​ស្រុក។

Lisa Huyen គឺជាស្ថាបនិក Vinasamex បានលើកឡើងថា នៅពេលដែលគាត់ចាប់ផ្តើមអាជីកម្មនេះដំបូងបានជួបភាពប្រឈមនឹងបញ្ហាដ៏គួរឱ្យភ័យខ្លាចមួយចំនួន រួមមាន ការចូលទៅកាន់ទីផ្សារ និងការធានានូវការគាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារ។ មិនត្រឹមតែប៉ុណ្ណោះ ការ​បង្កើត​គំរូ​អាជីវកម្មបរិយាបន្នដែលមានលក្ខណៈ​រួមបញ្ចូល​ជុំវិញ​ផលិតផល​កសិកម្ម គឺ​ជា​បញ្ហា​ប្រឈម​មួយ ប៉ុន្តែ​អ្នក​អាច​ធ្វើ​វា​បាន​ប្រសិន​បើ​អ្នក​មាន​ក្ដី​ស្រឡាញ់ ភាព​អត់ធ្មត់ និង​បេសកកម្ម​ច្បាស់លាស់​គ្រប់គ្រាន់។ ចាប់តាំងពីពេលនោះមក ការតស៊ូរបស់គាត់ទាំងលើការងារ និងការវិនិយោគក្នុងធនធានមនុស្សមិនត្រឹមតែទទួលបានផលចំណេញផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ផលវិជ្ជមានដល់សង្គមសម្រាប់មនុស្សរាប់ពាន់នាក់ទៀតផង ខណៈដែលកាលពី​១០​ឆ្នាំ​មុន កសិករ​ទាំងនោះអាចរក​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​ជា​មធ្យមបានត្រឹមតែ ​២៥០ ​ដុល្លារ​ប៉ុណ្ណោះក្នុង​មួយ​ហិកតា​ ប៉ុន្តែឥឡូវនេះ ពួកគេអាចរកបានជាមធ្យមប្រមាណ ៥ ០០០ ដុល្លារក្នុងមួយហិកតាក្នុងមួយឆ្នាំ ហើយ​អាច​ចំណាយ​សម្រាប់​កូន​ទៅ​សាលា ​និង​អាចទប់ទល់នឹងចំណាយផ្សេងៗទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក