ពិព័រណ៍អន្តរជាតិ នឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម កម្ពុជា-អន្តរជាតិ

ភ្នំពេញ ៖ ពិព័រណ៍អន្តរជាតិជាស៊េរី ស្តីពីកសិកម្ម សត្វចិញ្ចឹម វារីវប្បកម្ម សម្រស់ ឱសថ មន្ទីរពិសោធន៍ ឧបករណ៍វេជ្ជសាស្រ្ត អាហារ និងភេសជ្ជៈ និងឧស្សាហកម្មសត្វចិញ្ចឹម បានត្រូវបើកដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

ការតាំងពិព័រណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ មានជាង ១៥០ ក្រុមហ៊ុនចូលរួម មកពីជាង ១០ ប្រទេស ដោយបង្ហាញផលិតផលបច្ចេកវិទ្យា និងសេវាកម្មចម្រុះជាច្រើនយ៉ាងសម្បូរបែប។ តាមរយៈព្រឹត្តិការណ៍នេះ ត្រូវបានរំពឹងថាអាចទាក់ទាញពាណិជ្ជករ និងសាធារជនចូលរួមជាង ៤៥០០ នាក់មកពីទូទាំងប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់។

ព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិប្រចាំឆ្នាំ រៀបចំឡើងដោយក្រុមហ៊ុន Minh Vi Exhibition and Advertising Services Co., Ltd (VEAS) ដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល សមាគមពាណិជ្ជកម្មកម្ពុជា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (CLRA) សមាគមសហព័ន្ធកសិករកម្ពុជា (CFAP) សមាគមអ្នកចិញ្ចឹមវារីវប្បកម្មកម្ពុជា (CAA) សម្ព័ន្ធសហប្រតិបត្តិការកសិកម្មកម្ពុជា (CACA) សមាគមជាងកាត់សក់ និងកែសម្ផស្សនៅកម្ពុជា សមាគមអភិវឌ្ឍន៍មន្ទីរពិសោធន៍វេជ្ជសាស្រ្ត (AMLD) សមាគមផលិតចំណីអាហារកម្ពុជា (CFMA)និងទីភ្នាក់ងារឯកទេស និងសមាគមផ្សេងៗទៀត។

លោក វីន នី ប្រធានគណៈកម្មាធិការរៀបចំ និងនាយកគ្រប់គ្រងក្រុមហ៊ុន VEAS បានមានប្រសាសន៍ថា៖ ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ ជាវេទិការអាជីវកម្មសម្រាប់អ្នកជំនួញវិស័យកសិកម្ម សម្រស់ ឱសថ មន្ទីរពិសោធន៍ ឧបករណ៍វេជ្ជសាស្រ្ត អាហារ និងភេសជ្ជៈ ឧស្សាហកម្មសត្វចិញ្ចឹមក្នុងប្រទេសកម្ពុជា និងអន្តរជាតិ។វាក៏ជាឱកាសដើម្បីអភិវឌ្ឍន៍ជំនួញ និងបង្កើនទំនាក់ទំនងទៅកាន់ទីផ្សារអន្តរជាតិ។

លោកបានមានប្រសាសន៍ទៀតថា ៖ អ្នកតាំងបង្ហាញជាង១៥០ក្រុមហ៊ុនមកពីជាង១០ប្រទេសផ្សេងៗគ្នា ដូចជា កម្ពុជា ,បេឡារូស, ចិន,កូរ៉េ , ម៉ាឡេស៊ី, ហុល្លង់, ប៉ូឡូញ, រុស្សី, តៃវ៉ាន់, ថៃ, អាមេរិកនិង វៀតណាម បានចូលរួមបង្ហាញផលិតផលរបស់គេ។

លោក វីន នី បានគូសបញ្ជាក់ថា៖

«ព្រឹត្តិការណ៍នេះជាវេទិកាជំនួបពាណិជ្ជកម្មដ៏សំខាន់ និងធំមួយសម្រាប់អ្នកផលិត អ្នកផ្គត់ផ្គង់ ចែកចាយបន្ត និង អង្គភាពជាច្រើនទៀតក្នុងវិស័យទាំងនេះដើម្បីបង្កើតឱកាសអាជីវកម្ម អភិវឌ្ឍន៍ទីផ្សារ និង ចែករំលែកបច្ចេកវិទ្យា។ជាមួយគ្នានេះដែរវានឹងជួយប្រជាជនកម្ពុជានិងអាជីវកម្មក្នុងតំបន់បានភ្ជាប់បណ្តាញ និងស្វែងយល់ពីបច្ចេកវិទ្យាផលិតកម្មទំនើបចុងក្រោយគេបង្អស់របស់ពិភពលោក។ ពិព័រណ៍ ក៏នឹងក្លាយជាស្ពានពាណិជ្ជកម្មដ៏ អំណោយផលមួយ ដើម្បីសម្រេចបាននូវសកម្មភាពអាជីវកម្មជាក់ស្តែងរវាងអាជីវកម្មក្នុងស្រុក និងបរទេស និងទីកន្លែងមួយដើម្បីរួមចំណែកយ៉ាងសកម្មដល់ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា»។

នៅក្នុងពិធីប្រកាសបើកព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិជាស៊េរីនៅកម្ពុជា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួង​ពាណិជ្ជកម្ម បានថ្លែងថា៖ព្រឹត្តិការណ៍ពិព័រណ៍ មានសារៈសំខាន់ណាស់ ជាពិសេសក្នុងជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-វៀតណាម ដែលជាផ្នែកមួយក្នុងការជួយបង្កើនគុណតម្លៃនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងស្មារតីលើកកម្ពស់មិត្តភាពដ៏រឹងមាំ និងស៊ីជម្រៅជាងមុនជាលំដាប់។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា៖

«ការណ៍នេះ នឹងនាំមកនូវ កាលានុវត្តភាពរួមគ្នាលើផ្នែកធុរកិច្ច វិនិយោគ និងការស្វែងរកកិច្ចសហការ ដើម្បីផលប្រយោជន៍រួមក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏ដូចជាក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ ដែលប្រទេសយើងទាំងពីរជាសមាជិក»។

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា៖ តាមរយៈព្រឹត្តិការណ៍ពិព័រណ៍នេះ ពាណិជ្ជករ សហគ្រិន វិនិយោគិន ធុរជនទាំងក្នុង និងក្រៅប្រទេសនឹងបានជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ដើម្បីបង្កើតបណ្តាញ ផ្លាស់ប្តូរព័ត៌មានធុរកិច្ច និងវិនិយោគ ព្រមទាំងលើកទឹកចិត្តដល់ក្រុមហ៊ុន និងដៃគូពាក់ព័ន្ធទាំងអស់ឱ្យបន្តអនុវត្តនូវគំនិតផ្តួចផ្តើមក្នុងការរៀប​ចំពិព័រណ៍ពាណិជ្ជកម្មនានានៅប្រទេសកម្ពុជាប្រកបដោយគុណភាព ប្រសិទ្ធភាព និងលើកកម្ពស់ការយល់ដឹងពីវិស័យពាណិជ្ជ​កម្ម ធុរកិច្ច និងវិនិយោគនៅកម្ពុជា ដើម្បីធានាបាននូវភាពប្រកួតប្រជែងខ្ពស់។

ក្នុងឱកាសបើកការតាំងពិព័រណ៍ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ បានមានប្រសា​ស​ន៍​​ថា៖

«ការរៀបចំតាំងពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយក្នុងការរួមចំណែក ជំរុញការធ្វើពាណិជកម្ម និងសេដ្ឋកិច្ចកម្ពុជា។ និយាយជារួម និងនិយាយដោយឡែក គឺចូលរួមចំណែកជួយការងារកសិកម្ម ហើយក៏ជាឱកាសដ៏សំខាន់សម្រាប់ការទំនាក់ទំនងពាណិជ្ជកម្មនិងកសិកម្មព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងភាគីពាក់ព័ន្ធក្នុងស្រុក និងក្រៅស្រុកផងដែរ»។

ឯកឧត្តមបានកោតសរសើរចំពោះគំនិតផ្តួចផ្តើម និងការច្នៃប្រឌិតរបស់ក្រុមហ៊ុន VEASដែលរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ដ៏មានសារៈប្រយោជន៍ នេះសម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

គួរកត់សម្គាល់ផងដែរថា៖ពិព័រណ៍អន្តរជាតិនេះ រួមបញ្ចូលពិព័រណ៍អន្តរជាតិផលិតផលបច្ចេកវិទ្យា និងសេវាកម្មសម្រាប់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ( FoodEx Cambodia 2024) និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិឈានមុខគេសម្រាប់ឧស្សាហកម្មសត្វចិញ្ចឹមនៅកម្ពុជា ( Petfair Cambodia 2024)។សិក្ខាសាលាជាច្រើនស្តីពីអាជីវកម្ម បច្ចេកវិទ្យា មន្ទីរពិសោធន៏វេជ្ជសាស្ត្រ សម្ផស្ស ឧស្សាហកម្មចិញ្ចឹមសត្វ  សត្វចិញ្ចឹម វារីវប្បកម្ម និងការផ្គូរផ្គងពាណិជ្ជកម្ម បានត្រូវធ្វើឡើងក្នុងកម្មវិធីពិព័រណ៍រយៈពេល៣ថ្ងៃនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *