សេដ្ឋកិច្ចអ៊ីស្រាអែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារសង្គ្រាមនៅតំបន់ហ្គាហ្សា

បរទេស ៖ យោងតាមប្រភពព័ត៌មានពី Aljazeera បានរាយការណ៍ថា សង្គ្រាមនៅតំបន់ហ្គាហ្សាកំពុងប៉ះពាល់ដល់សេដ្ឋកិច្ចអ៊ីស្រាអែលយ៉ាងធ្ងន់ធ្ងរ ដោយឧស្សាហកម្មជាច្រើនបានផ្អាកអាជីវកម្ម ទោះបីជាទទួលបានការវិនិយោគថ្មីៗក៏ដោយ។

កាលពីខែវិច្ឆិកាកន្លងទៅនេះ ធនាគារកណ្តាលអ៊ីស្រាអែលបានបង្ហាញថា ផលប៉ះពាល់សរុបពីសង្រ្គាមអាចឈានដល់ចំនួន ៥៣ ពាន់លានដុល្លារ ហើយបានកាត់បន្ថយការប៉ាន់ស្មានសម្រាប់កំណើនសេដ្ឋកិច្ចរបស់ខ្លួនមកត្រឹម ២ ភាគរយសម្រាប់ឆ្នាំ២០២៤ ដែលធ្លាក់ចុះពី ២,៨ ភាគរយ។ កាលពីខែធ្នូ ក្រសួងហិរញ្ញវត្ថុរបស់អ៊ីស្រាអែលបាននិយាយថា សង្រ្គាមទំនងជានឹងធ្វើឱ្យអ៊ីស្រាអែលខាតបង់ប្រហែល ១៣, ពាន់លានដុល្លារនៅឆ្នាំ២០២៣។

យ៉ាងណាមិញ វិស័យបច្ចេកវិទ្យាខ្ពស់នៅតែឧស្សាហកម្មរីកចម្រើនលឿនបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ដែលសព្វថ្ងៃមានចំណែកជិត ២០ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស និង ១៤ ភាគរយនៃការងារ។ ចាប់តាំងពីការចាប់ផ្តើមអាជីវកម្មរបស់អ៊ីស្រាអែលបានផ្ទុះឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ប្រទេសនេះបានក្លាយខ្លួនជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏ធំបំផុតនៅក្នុងពិភពលោកទី ២ បន្ទាប់ពី Silicon Valley ។ ទោះជាយ៉ាងណាក្តី សង្គ្រាមអាចធ្វើឲ្យអ្នកវិនិយោគបាត់បង់ទំនុកចិត្ត ដោយមន្ត្រីអ៊ីស្រាអែលកំពុងប្រឈមមុខនឹងបញ្ហានៃតម្រូវការដើម្បីស្តារទំនុកចិត្ត និងសុវត្ថិភាព ដើម្បីជំរុញការវិនិយោគ ហើយវាមិនមែនជារឿងងាយស្រួលនោះទេ។

ទន្ទឹមនឹងនេះ វិស័យទេសចរណ៍ដែលមានចំណែក ២,៦ ភាគរយនៃផលិតផលក្នុងស្រុកសរុបមុនពេលការរាតត្បាតនៅឆ្នាំ២០១៩ បានធ្លាក់ចុះមកត្រឹម ១,១ ភាគរយប៉ុណ្ណោះនៅឆ្នាំ ២០២១។ លើសពីនេះ ទាំងទេសចរណ៍បរទេស និងក្នុងស្រុកចាប់ផ្តើមធ្លាក់ចុះយ៉ាងខ្លាំងពេលមានសង្គ្រាម ដោយភោជនីយដ្ឋាន និងហាងនៅទូទាំងប្រទេសអ៊ីស្រាអែលមិនមានភ្ញៀវនោះទេ។ បន្ទាប់ពីការវាយលុករបស់ពួកហាម៉ាសទៅកាន់ភាគខាងត្បូងអ៊ីស្រាអែល និងការផ្ទុះសង្រ្គាមនៅហ្គាហ្សា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានលុបចោល ឬផ្អាកជើងហោះហើររបស់ពួកគេទៅកាន់ទីក្រុង Tel Aviv ហើយអ្នកទេសចរជាច្រើនបានលុបចោលគម្រោងទៅលេងអ៊ីស្រាអែល។

មិនត្រឹមតែប៉ុណ្ណោះ វិស័យសំណង់ដែលមានចំណែក ១៤ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់អ៊ីស្រាអែល ក៏កំពុងរងផលប៉ះពាល់ខ្លាំងផងដែរ។ នៅទូទាំងប្រទេសអ៊ីស្រាអែល គម្រោងសាងសង់ត្រូវបានផ្អាកចាប់តាំងពីខែតុលា ហើយអ៊ីស្រាអែលបានបញ្ឈប់ការងារប្រជាជនប៉ាឡេស្ទីនដោយគ្មានលិខិតអនុញ្ញាតដែលមានចំណែក ៦៥ ទៅ ៧០ ភាគរយនៃកម្លាំងការងារនៅក្នុងវិស័យសំណង់របស់អ៊ីស្រាអែល។ អាស្រ័យហេតុនេះ ឧស្សាហកម្មនៅអ៊ីស្រាអែល និងសេដ្ឋកិច្ចរបស់ធនាគារ West Bank បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយក្នុងចំណោមប្រជាជនប៉ាឡេស្ទីន ១១០ ០០០ នាក់ដែលមានការអនុញ្ញាតឱ្យធ្វើការទាំងនៅក្នុងអ៊ីស្រាអែលត្រឹមត្រូវ ឬខុសច្បាប់នៅ West Bank កំពុងធ្វើការក្នុងវិស័យសំណង់។

ស្របពេលនេះដែរ​ ឥទ្ធិពល​នៃ​សង្រ្គាម​នៅ​ហ្គាហ្សា​បានជះឥទ្ធិពលនៅ​ទូទាំង​មជ្ឈិមបូព៌ា​ឲ្យកាន់តែ​ធំ​ និងជះឥទ្ធិពល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​របស់​អ៊ីស្រាអែល​។ អ៊ីស្រាអែលនាំចូលពេជ្រ រថយន្ត ប្រេង និងគ្រឿងសម្ភារៈផ្សព្វផ្សាយផ្សេងៗតាមរយៈសមុទ្រក្រហម។ នាពេលថ្មីៗនេះ ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់ក្រុម Houthi នៅក្នុងការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា មិនត្រឹមតែរំខានដល់ពាណិជ្ជកម្មពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ការនាំចូលរបស់អ៊ីស្រាអែលផងដែរ។ ការនាំចូលជាច្រើនរបស់អ៊ីស្រាអែលពីអាស៊ីឥឡូវនេះត្រូវបានប្តូរទិសជុំវិញទ្វីបអាហ្រ្វិក ដោយបង្កើនការចំណាយកាន់តែច្រើន។

នៅក្នុងការស្ទង់មតិថ្មីៗនេះ គេបានរកឃើញថា សាធារណជនជាង ៤៥ ភាគរយកំពុងភ័យខ្លាច ផលប៉ះពាល់ខាងសេដ្ឋកិច្ចបន្ទាប់ពីសង្គ្រាមបានបញ្ចប់។ បន្ថែមពីនេះ គ្រួសារ​អ៊ីស្រាអែលជាច្រើន​កំពុង​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​រួច​ហើយ និងខ្វះខាត​ស្បៀង​អាហារ​យ៉ាងធ្ងន់ធ្ងរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កំណើន GDP សម្រាប់មនុស្សម្នាក់របស់វៀតណាម អាចវ៉ាដាច់ឥណ្ឌូណេស៊ី និង ឈរនៅលំដាប់ទី ៥ ក្នុងចំណោមសមាជិកអាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមសមាជិកអាស៊ានរួមមាន សិង្ហបុរី ប៊្រុយណេ ម៉ាឡេស៊ី និងថៃ

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​សម្រាប់​ប្រើ​ក្នុង​វិស័យ​អាកាសចរណ៍​​ និង​ដឹកជញ្ជូន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ដែល​ចម្រាញ់​ចេញ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​ដើម្បី​ផ្គត់ផ្គង់​ជា​វត្ថុធាតុដើម​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ជា​ច្រើន រួម​មាន​គ្រឿង​សម្អាង​ ​អាកាសចរណ៍​ ​និង​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ ​ខណៈ​រោងចក្រ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ជប៉ុន​ ​និង​ចិន​ ​កំពុងត្រៀម​ដំណើរការ​នៅ​ខេត្ត​កំពង់ធំ

សារព័ត៌មាន​កម្ពុជា​​ ៣​ ​ជួប​ជុំ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​ ​១៧០ ​មកពី​ជាង​ ​១០០ ​ប្រទេស ​នៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

ស្ថាប័ន​សារព័ត៌មាន​កម្ពុជា​ចំនួន​ ៣ ​រួម​មាន​ AMS​,​ សារព័ត៌មាន​ថ្មី​ៗ និង​សារព័ត៌មាន​ដើម​អម្ពិល ​កំពុង​ចូលរួម​ក្នុង​វេទិកា​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​មួយ​ ​ខ្សែក្រវាត់​មួយ ​ឆ្នាំ​២០២៦ ​និង​វេទិកា​សហ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​បូក​បី ​(​APT​)​ ​លើក​ទី​១២​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្វូចូវ​ ​ខេត្ត​ហ្វូជៀន ​ប្រទេស​ចិន ​ចាប់​ពី​ថ្ងៃ​ទី​៣ ​ដល់​ថ្ងៃ​ទី​៤​ ​ខែ​វិច្ឆិកា

មជ្ឈមណ្ឌល​ F​CPC ​ទទួល​ដោះស្រាយ​វិវាទ​អតិថិជន​ដោយ​ឥត​គិត​ថ្លៃ​ និង​កាត់បន្ថយ​ភាព​ស្មុគស្មាញ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/11/2026

មជ្ឈមណ្ឌល​ការពារ​អ្នក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ ​(​F​CPC​)​ ​បាន​ដាក់​ចេញ​យន្តការ និង​នីតិវិធី​សាមញ្ញ ​ងាយស្រួល ​និង​ឥត​គិត​កម្រៃ ​ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ ​និង​អតិថិជន​ដោះស្រាយ​វិវាទ​ក្នុង​ការ​ប្រើប្រាស់​សេវា​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ខណៈ​វិវាទ​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​មជ្ឈមណ្ឌល​ ​អាច​សម្របសម្រួល​ដោះស្រាយ​បាន​ជោគជ័យ​លើស ៩០​ភាគរយ

ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 02/11/2026

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer

ខេត្តព្រះសីហនុ រំពឹងទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងពិធីបុណ្យសមុទ្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ របស់ខេត្តព្រះសីហនុ ឆ្នាំ២០២៦នេះ នឹងអាចទទួលបានចំនួនភ្ញៀវមកទស្សនាកម្សាន្តបានកាន់តែច្រើនកុះករជាក់ជាមិនខាន។ ពិធីបុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩-២០ ខែធ្នូ

ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/11/2026

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ ​​បន្ទាប់ពី​អ៊ីរ៉ង់ ​និង​កាតា​បន្ត​ចរចា​បញ្ចប់​សង្គ្រាម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាង​ ​១ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ ​បន្ទាប់ពី​មន្ត្រី​អ៊ីរ៉ង់ ​និង​កាតារ​បន្ត​ជួប​ពិភាក្សា​គ្នា​រយៈពេល​បី​ថ្ងៃ​ជាប់​ៗ​គ្នា​ ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​រវាង​អាម៉េរិក​-​អ៊ីស្រាអែល ​និង​អ៊ីរ៉ង់​

ក្រសួងរៀបចំដែនដី សម្រេច​ចុះបញ្ជីចេញប្លង់រឹងលើដី​ជូនពលរដ្ឋ​៣ គ្រួសារ​នៅ​ភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់ ​និងអាស្រ័យផល​ជិត​៥០ឆ្នាំ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/11/2026

ក្រសួងរៀបចំដែនដី សម្រេច​ចុះបញ្ជីចេញប្លង់រឹងលើដី​ជូនពលរដ្ឋ​៣ គ្រួសារ​នៅ​ភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់​និងអាស្រ័យផង​ជិត​៥០ឆ្នាំ....

អន្ទង់​ចិញ្ចឹម​ក្នុង​ស្រុក​មាន​តម្លៃ​ខ្ពស់ ​​ប៉ុន្តែ​ប្រឈម​ការ​ប្រកួតប្រជែង​ពី​អន្ទង់​នាំចូល​

ជំនួញ, ព្រឹត្តិការណ៍

• 02/11/2026

មុខរបរ​ចិញ្ចឹម​អន្ទង់​សាច់​នៅ​កម្ពុជា​មាន​សក្ដានុពល​បង្កើន​ប្រាក់​ចំណូល​កសិករ ​ដោយសារ​មាន​តម្រូវការ​ទីផ្សារ​ ​និង​តម្លៃ​លក់​អាច​ឡើង​ដល់​ ៤ ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​