រដ្ឋមន្ត្រីកសិកម្មជប៉ុនសុំលាលែងពីតំណែងបន្ទាប់ពីបាននិយាយថា «មិនដែលទិញអង្ករនោះទេ»

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNBC បានរាយការណ៍ថា រដ្ឋមន្ត្រីកសិកម្មរបស់ប្រទេសជប៉ុនបានលាលែងពីតំណែងកាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយសារពលរដ្ឋខឹងសម្បារចំពោះការអត្ថាធិប្បាយរបស់លោកថា «មិនដែលទិញអង្ករនោះទេ»។

កាលពីថ្ងៃអាទិត្យ កន្លងទៅ រដ្ឋមន្ត្រីកសិកម្មជប៉ុន លោក Taku Eto បាននិយាយជាសាធារណៈថា លោកមិនដែលទិញអង្កនោះទេ ដោយសារលោកទទួលបានអំណោយភាគច្រើនជាគ្រាប់ធញ្ញជាតិពីអ្នកគាំទ្រ។ ការលើកឡើងរបស់រដ្ឋមន្ត្រីកសិកម្មរូបនេះបានធ្វើឱ្យពលរដ្ឋមានការខឹងសម្បារ ខណៈដែលពួកគេកំពុងជួបការលំបាកនឹងតម្លៃអង្ករឡើងថ្លៃខ្ពស់។ គួរឲ្យបញ្ជាក់ដែរ ជប៉ុនកំពុងប្រឈមមុខនឹងបញ្ហាស្រូវឡើងថ្លៃជាច្រើនខែ ដោយសារអាកាសធាតុមិនអំណោយផល និងគោលនយោបាយរបស់ប្រទេស ដើម្បីការពារផលប្រយោជន៍កសិករក្នុងស្រុក ដែលធ្វើឲ្យការផ្គត់ផ្គង់ធ្លាក់ចុះ។

ទន្ទឹមនឹងនេះ ការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីកសិកម្ម Taku កើតឡើងចំពេលដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Shigeru Ishiba កំពុងប្រឈមនឹងការវាយតម្លៃទាបមុនពេលការបោះឆ្នោតសភាជាន់ខ្ពស់ដ៏សំខាន់មួយនៅរដូវក្តៅនេះ។ ការវាយតម្លៃសម្រាប់អនុម័តគណៈរដ្ឋមន្ត្រីរបស់ Ishiba បានធ្លាក់ចុះដល់កម្រិតទាបបំផុត ២៧,៤% ដោយសារតែអ្នកបោះឆ្នោតកាន់តែមិនសប្បាយចិត្តជាមួយនឹងការបរាជ័យរបស់រដ្ឋបាលក្នុងការដោះស្រាយការឡើងថ្លៃតម្លៃអង្ករ និងការបដិសេធមិនកាត់បន្ថយពន្ធប្រើប្រាស់ ខណៈដែលអតិផរណាកំពុងកើនឡើង។ តម្លៃអង្ករនៅក្នុងផ្សារទំនើបប្រហែល ១ ពាន់កន្លែងនៅទូទាំងប្រទេសបានឡើងដល់កម្រិតខ្ពស់បំផុត ដោយតម្លៃអង្ករក្នុងមួយថង់មានទម្ងន់ ៥ គីឡូក្រាមមានតម្លៃ ៤ ២៦៨ យ៉េន (២៩,៦៣ ដុល្លារ)។

កាលពីខែមីនា កន្លងទៅ អតិផរណារបស់ជប៉ុនកើនឡើង ៣,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គេកត់សម្គាល់ថា ក្នុងរយៈពេលបីឆ្នាំនេះ តួរលេខនៃអតិផរណាជប៉ុនលើសពីគោលដៅ ២% របស់ធនាគារកណ្តាលជប៉ុន។ សេដ្ឋវិទូលើកឡើងថា អតិផរណា​របស់​​ជប៉ុន​មាន​បញ្ហា​ច្រើន​ទាក់ទង​នឹង​សម្ពាធ​តម្លៃ​ ជាពិសេស​តម្លៃ​ម្ហូប​អាហារឡើងថ្លៃក្នុងកម្រិត​ខ្ពស់​បើ​ធៀប​នឹង​សហរដ្ឋ​អាមេរិក ឬ​អឺរ៉ុប។ បន្ថែមពីនេះ ការធ្លាក់តម្លៃនៃប្រាក់យ៉េនបានធ្វើឱ្យការនាំចូលម្ហូបអាហារមានតម្លៃថ្លៃផងដែរ ខណៈដែលជប៉ុននាំចូលអាហារប្រហែល ៦០% នៃការផ្គត់ផ្គង់ស្បៀងអាហាររបស់ខ្លួន។

បន្ទាប់ពីជប៉ុនជួបប្រទះនឹងវិបត្តិកង្វះអង្ករនៅរដូវក្តៅកាលពីឆ្នាំ២០២៤ តម្លៃបានបន្តកើនឡើងថ្លៃតាំងពីពេលនោះ ទោះបីជាមានការដាំដុះថ្មី​ និងការនាំចូលក៏ដោយ។  លោក Frederic Neumann ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីរបស់ HSBC លើកឡើងថា ការឡើងថ្លៃតម្លៃស្រូវឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃការប្រមូលផលមិនល្អកាលពីឆ្នាំមុន ខណៈដែលការប្រើប្រាស់អង្ករក្នុងស្រុកពឹងផ្អែកលើផលិតកម្មក្នុងស្រុកជាជាងការនាំចូល។ មិនត្រឹមតែប៉ុណ្ណោះ ចំនួនកសិករក៏ធ្លាក់ចុះទៅតាមចំនួនប្រជាជនវ័យចំណាស់ផងដែរ។លើសពីនេះ ​អង្ករ​របស់​​ជប៉ុន​សឹងតែដាច់តែឯង​ពី​ទីផ្សារ​ពិភពលោក ដោយសារប្រជាជនជប៉ុនចូលចិត្តអង្ករក្នុងស្រុកជាងអង្ករបរទេស ហើយប្រទេសនេះ​​​យក​ពន្ធខ្ពស់​លើ​អង្ករ​នាំ​ចូល​ក្នុង​គោល​បំណង​ការពារ​កសិករ​ស្រូវ​របស់​ខ្លួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

Leave a Reply

Your email address will not be published. Required fields are marked *