ម្រេចកំពត កំពុងបង្ហាញភាពល្បីល្បាញរបស់ខ្លួននៅលើទីផ្សារសកលលោក

ម្រេច​កំពត (Kampot Peppter) ​ជាម៉ាកសញ្ញាសម្គាល់ភូមិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជា​ដែលកំពុងផ្សព្វផ្សាយនៅលើទីផ្សារយ៉ាងទូលាយជាងគេក្នុងចំណោមម្រេច​ដែលមានប្រភពមកពីប្រទេសដទៃទៀតនៅលើពិភពលោកដោយសារតែវាមានគុណប្រយោជន៍យ៉ាងច្រើន ជាពិសេសមានគុណភាពខ្ពស់ស្របតាមស្ដងទីផ្សារសកលរហូតមានបណ្តាញផ្សព្វផ្សាយអន្តរជាតិជាច្រើនយកទៅផ្សព្វផ្សាយបន្ត។

ថ្មីៗនេះ​ Insider Business បានចេញផ្សាយអំពីភាពលេចធ្លោនៃម្រេចកំពត Kampot Peppter ដែលមានអ្នកចូលទស្សនាដល់ទៅ៤០ម៉ឺនដងរួចមកហើយត្រឹមពេល៣សប្តាហ៍ប៉ុណ្ណោះ។ ប៉ុស្តិ៍យូធូបដ៏ល្បីរបស់ The Insider Business ដែលមានអ្នកចុះឈ្មោះតាមដានដល់ទៅ៧,៧លាននាក់ ជាធម្មតាតែងតែផ្សព្វផ្សាយពីអាជីវកម្មល្អៗ ដំណាំកសិកម្ម ដែលមានលក្ខណៈពិសេសបំផុតរបស់ពិភពលោកដោយក្នុងនោះប្រព័ន្ធផ្សព្វផ្សាយនេះបានដាក់ចំណងជើងយ៉ាងគួរឲ្យទាក់ទាញថា «ហេតុអ្វីបានជាម្រេចកំពតមានតម្លៃថ្លៃខ្លាំង (Why Kampot white pepper is so expensive)?

ក្រៅពី Insider Business កន្លងមកក៏មានការផ្សព្វផ្សាយនៅតាមបណ្តាសារព័ត៌មានអន្តរជាតិល្បីៗជាច្រើនផ្សេងទៀតដូចជា Serious Eats ដែលភ្ជាប់មកជាមួយនឹងចំណងជើងធំៗថា៖ How the World’s Best Pepper is Grown in Kampot, Cambodia ហើយលើសពីនេះក៏មានការចេញផ្យាយលើបណ្តាញទូរទស្សន៍អន្តរជាតិកំពូលរបស់អង់គ្លេស BBC ដែលមានចំណងជើងថា ៖ The world’s most prized pepper ផងដែរ។

លក្ខណៈអាកាសធាតុ និងលក្ខខណ្ឌដីដ៏ល្អរបស់តំបន់ បូករួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់កសិករក្នុងស្រុក ព្រមទាំងរដ្ឋាភិបាលកម្ពុជា ដើម្បីទទួលទទួលបាននូវលិខិតសម្គាល់ភូមិសាស្ត្រពីសហភាពអឺរ៉ុប ឬហៅកាត់ថា GI ក៏ជាកត្តាជួយឲ្យមានការលើកកម្ពស់ការទទួលស្គាល់ និងប្រជាប្រិយភាពរបស់ម្រេចកំពតបន្ថែមទៀតលើឆាកអន្តរជាតិ។

ទំនិញសម្គាល់ភូមិសាស្ត្រ គឺជាសញ្ញាសម្គាល់ប្រភពកំណើតរបស់ផលិតផលក្នុងតំបន់ជាក់លាក់ណាមួយ ដែលបញ្ជាក់ពីគុណភាពពិសេស កិត្តិនាម ឬលក្ខណៈពិសេសផ្សេងៗនៃផលិតផលនោះ។ គួរឲ្យដឹងដែរថា កិត្តិស័ព្ទរបស់ប្រទេសកម្ពុជាត្រូវបានផ្សព្វផ្សាយ និងល្បីរន្ទឺនៅលើឆាកអន្តរជាតិ ដែលក្រៅតែពីប្រាង្គប្រាសាទ និងអរិយធម៍ដ៏រុងរឿងកម្ពុជាជាប្រទេសតូច ប៉ុន្តែបេះដូងធំ កំពុងបន្តភាពល្បីល្បាញនៅលើឆាកអន្តរជាតិកាន់តែខ្លាំងឡើងទោះបីជាក្នុងអំឡុងពេលដែលជួបវិបត្តិ និងក្រោយវិបត្តិកូវិដ-១៩កន្លងមកក្តី ជាពិសេសនាតាមរយៈព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រស៊ីហ្គេមលើកទី៣២ដ៏មានមោទនាភាពដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព Sport Lives in Peace» ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អត្រា​បង្កកំណើត​ពិភពលោក​ធ្លាក់​ដល់​កម្រិត​មិន​ធ្លាប់​មាន​ ​គំ​រាមកំហែង​ដល់​សេដ្ឋកិច្ច​សកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មនុស្ស​ជាតិ​កំពុង​ឈានចូល​ដល់​យុគសម័យ​ប្រជាសាស្ត្រ​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ ​ខណៈ​អត្រា​បង្ក​កំណើត​សកល​បាន​ធ្លាក់ចុះ​ ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ស្ថិរ​ភាព​ប្រជាជន​ ​និង​សេដ្ឋកិច្ច​ពិភពលោក​នៅពេល​អនាគត​

Air Cambodia ដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការថ្មី ត្រៀមទទួលយន្តហោះ ២០គ្រឿង នៅចុងឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មុនពេល យន្តហោះថ្មីចំនួន ២០គ្រឿង ត្រូវបញ្ជូនមកដល់កម្ពុជានៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)

សេដ្ឋកិច្ចវៀតណាមរំពឹងថានឹងមានកំណើន ៩,៥% នៅឆ្នាំនេះ និង ១១% នៅឆ្នាំក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

​ ​សេដ្ឋកិច្ច​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ ​៩​,​៥​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៦ ​និង​ ១​១ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៧ ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​ផលិតកម្ម ការ​កើនឡើង​នៃ​ការ​វិនិយោគ​ពី​បរទេស ​និង​តម្រូវការ​ក្នុង​ស្រុក​ដ៏​ខ្លាំងក្លា

តម្លៃប្រេងឆៅ បានធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

តម្លៃប្រេងឆៅធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០០ ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ