ក្រចេះ និ​ងមណ្ឌលគិរី ជា​ខេត្តមានភាពទាក់ទាញលើ​គម្រោង​វិនិយោគ​ច្រើនជាង​នៅតំបន់​ភូមិភាគឦសាន

ភ្នំពេញ ៖ ចាប់តាំងពីរាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់ឱ្យ​អនុវត្តនូវកម្មវិធីជំរុញការ​វិនិយោគ​តាមបណ្តាខេត្ត​នៅភូមិភាគឦសាន​ ឃើញថា​ ខេត្ត​ចំនួន២ រួមមាន ខេត្តក្រចេះ និងមណ្ឌលគិរី​ ទទួលបានការ​ចាប់អារម្មណ៍​ និងមានការ​បណ្ដាក់ទុនវិនិយោគច្រើនជា​ងគេ​ ។

យោងតាម​ក្រុមការងារជំរុញការ​វិនិយោគក្នុងភូមិភាគឦសាន​បានបង្ហាញឱ្យឃើញថា ក្នុង​ចំណោម​ខេត្ត​ទាំង៤ ​នៅភូមិភាគឦសាន ​រួមមានខេត្តក្រចេះ ស្ទឹង​ត្រែង រតនគិរី និងមណ្ឌលគិរី ខេត្តដែល​ទទួលបាន​ការ​វិនិយោគ​ និងចាប់អារម្មណ៍​វិនិយោគច្រើនជាង​គេ មានខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌលគិរី ។ ជាក់ស្ដែង​​កាលពីឆ្នាំ២០២៥កន្លងទៅ​ក្រុមការងារ​កម្មវិធីពិសេស​ជំរុញការ​វិនិយោគបានអនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន​១៣ ជាមួយ​​ទុនវិនិយោគប្រមាណ ៦៦៨លានដុល្លារអាម៉េរិក​​ ដោយក្នុងនោះ ខេត្ត​ក្រចេះ​មាន​ចំនួន​៦គម្រោង ខេត្តមណ្ឌល​គិរីមាន​៤គម្រោង​ ។​

ដោយឡែក​ក្នុងឆ្នាំ២០២៦នេះ ខេត្ត​ក្រចេះ និងខេត្តមណ្ឌលគិរី ក៏នៅតែបន្តទាក់ទាញការ​វិនិយោគ​នានា​លើ​​​វិស័យគ្នា ដូចជា ​ទេសចរ​ណ៍ កសិកម្ម និងឧស្សាហកម្ម ដោយ​ក្នុងនោះ ខេត្តក្រចេះ មាន​តំបន់​សេ​ដ្ឋកិ​​ច្ច​ពិសេស​ចំនួន ១ ​គឺ តំបន់សេដ្ឋកិច្ច​យូប៊ីអ៊ី​ ស្នួល​ ស្ថិតនៅក្នុង​ស្រុក​ស្នួល ​ខេត្ត​ក្រចេះ បាន និងកំពុង​ទាក់ទាញ​ការ​វិនិយោគ​ពីក្នុង​ និងក្រៅប្រទេស​ ជាពិសេស​គម្រោង​វិនិយោគមកពីប្រទេស​ចិន។​

បើតាមក្រុមការងារ​ជំរុញវិនិយោគក្នុងភូមិ​ភាគឦសាន​បាន​បង្ហាញថា ​តំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល គឺជាតំបន់សេដ្ឋកិច្ចពិសេស ដែលមានភាពសកម្មបំផុតមួយនៅភូមិភាគឦសាន ដោយបច្ចុប្បន្នមានគម្រោងវិនិយោគផ្តោតលើការផលិតសំបកកង់យានយន្ត និងការផលិតពុម្ពសំបកកង់យានយន្ត ក្រោមទុនវិយោគជិត ៦០០ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារប្រមាណ ២ ០១៤ កន្លែង ។

ឯកឧត្តម ​វ៉ា ថន អភិបាលខេត្តក្រចេះ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ AMS ឱ្យដឹងថា តាមរយៈកម្មវិធីពិសេស​ជំរុញកា​រវិនិយោគក្នុងភូមិភាគឦសាន​នេះ ខេត្តក្រចេះមានគម្រោង​វិនិយោគថ្មី និងគម្រោង​វិនិយោគដែល​ជាប់គាំងកន្លងទៅ​ស្នើសុំលើកទឹកចិត្ត​ពិសេស ដើម្បីដំណើរការ​វិនិយោគ ហើយក៏មានគម្រោង​ច្រើន​ទៀតត្រូវ​បាន​អនុម័តឱ្យដំណើរការ​វិនិយោគក្នុង​ខេត្តក្រចេះដែរ ។

ឯកឧត្តមបន្តថា ដើម្បីឱ្យ​ការ​វិនិយោគរបស់វិនិយោគិន ​និងធុរជន​នៅក្នុងខេត្តក្រចេះ កាន់តែរលូន អាជ្ញាធរ​បានជួយ​សម្រួលដល់​វិនិយោគិន​ និងធុរជន ស្រ​បតាម​គោលនយោបាយរបស់កម្មវិធីពិសេស​ជំរុញការ​វិនិយោគក្នុងភូមិ​ភាគឦសាន ដែលចង់ឱ្យវិនិយោគិន​ចូលម​ក​បណ្ដាក់ទុនវិនិយោគនៅតំបន់ភូមិភាគឦសាន​កាន់តែច្រើន​ ។

ងាកទៅមើល​មណ្ឌលគិរី ដែលជា​ខេត្តមួយក្នុង​តំបន់​ភូមិភាគឦសានដែរនោះ ចាប់តាំងពីកម្មវិធីពិសេស​នេះ បាន​ដាក់ឱ្យ​អនុវត្ត​ន៍ ក៏មានវិនិយោគិន​ និងធុរជនជាច្រើន​បានចូលទៅកាន់ខេត្ត​មួយនេះស្វែងរកការ​វិនិយោគ​ក្នុងពេល​កំពុង​មានឱកាស​ទទួល​បានការអនុគ្រោះពិសេសពីរាជរដ្ឋាភិបាល ។​

លោក ​ឌុក ពិសិដ្ឋ​ ប្រធានសមាគម​កាហ្វេ​កម្ពុជា និងជា​ម្ចាស់​កសិដ្ឋាន​ចម្ការ​កាហ្វេ, ផ្ទះស្នាក់ PIDA FARM ក្នុង​ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងពេលរាជរដ្ឋាភិបាលកម្ពុជា​បាន និងកំពុង​យកចិត្តទុកដាក់ពីការ​វិនិយោគ​នៅក្នុង​ខេត្តមណ្ឌលគិរី ឃើញ​មាន​វិនិយោគិន និងធុរជន​ជាច្រើន​ ចូលមកកាន់​ខេត្តនេះ ដើម្បី​ស្វែងរកការ​វិនិយោគ​ ។

លោកសង្ឃឹមថា តាមរយៈកម្មវិធីជំរុញកា​រវិនិយោគ​ក្នុងភូមិភាគឦសាន​នឹង​នាំអ្នកវិនិយោគកាន់តែច្រើន​ទៀត​មក​កាន់ខេត្តមណ្ឌលគិរី​ ដើម្បីបណ្ដាក់ទុនវិនិយោគ បង្កើតកាងារជូន​ប្រជាពលរដ្ឋ​ ជាពិសេស​ពលរដ្ឋជនជាតិដើមភាគតិច ជាក់ស្ដែង ​ក្នុងកសិដ្ឋាន​របស់លោក​បច្ចុប្បន្ន​នេះ​ បានផ្ដល់​នូវការងារជូន​ជនជាតិដើមភាគតិចឱ្យ​ទទួល​បានឱកាស​ការងារ និងប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ។ អ្វីដែលពិសេស​ ក្រុមហ៊ុនក៏បាន​បណ្ដុះបណ្ដាល​បងប្អូនជនជាតិដើម​ភាគតិចនូវ​ភាសាអង់គ្លេស​ដើម្បីប្រាស្រ័យ​ទាក់ទង​ជាមួយនឹ​ងភ្ញៀវទេសចបរទេសដែលមកសម្រាក​ និងទស្សនា​នៅក្នុងកសិដ្ឋាន ហើយជាលទ្ធផល បងប្អូន​ជនជាតិដើមភាគតិច​ដែលជា​បុគ្គលិកក៏ចាប់ផ្ដើម​ចេះ​និយាយភាសា​អង់គ្លេសជា​មួយភ្ញៀវទេសចរបរទេស​បានបណ្ដើរ​ៗ ។​

លោក​បន្ថែមថា ដោយសារតែក្រុមហ៊ុននៅតូច​នៅឡើយ ដូច្នេះការ​ផ្ដល់​ការងារ​ជូន​បងប្អូនពលរដ្ឋ​​នៅក្នុង​ខេត្តមណ្ឌលគិរីនៅមានចំនួនតិចតួច ប៉ុន្តែ​សង្ឃឹមថា​តាមរយៈការ​វិនិយោគ​ពីបណ្ដាអ្នកវិនិយោគនានានៅ​ក្នុង​ខេត្ត​មួយនេះ ​នឹ​ងផ្ដល់ការងារជាច្រើនទៀតដល់ពលរដ្ឋ​ក្នុង​តំបន់​ ។​

គួរ​រម្លឹកថា ក្នុងឆ្នាំ២០២៥កន្លង ខេត្តមណ្ឌលគិរី ទទួលបានការអនុម័តលើ​គម្រោងចំនួន២ ដែលជាគម្រោ​ងវិនិយោគ​ប្រវត្តិ​សាស្ត្រ​នៅកម្ពុជា ​គឺគម្រោងវិនិយោគថាមពលអគ្គិសនី​ដើរដោយកម្លាំងខ្យល់ ជាមួយទុនវិនិយោគចំនួន ៤៣០លានដុល្លារអាម៉េរិក​ ហើយនៅក្នុ​ងខែមករា​ឆ្នាំ២០២៦នេះដែរ ខេត្តមណ្ឌលគិរី ក៏ទទួលបានការអនុម័តឱ្យវិនិយោគ​លើ​ថាមពល​អគ្គិសនីដើរ​ដោយកម្លាំង​ខ្យល់​ចំនួន១ទៀត​ ដែលមាន​ទុនវិនិយោគចំនួន ២០០លានដុល្លារអាម៉េរិក ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង


Leave a Reply

Your email address will not be published.Required fields are marked *