តោះ ! មកស្គាល់ស្ត្រី​ដែល​មាន​ឥទ្ធិពល​បំផុត​ជា​ប្រវត្តិសាស្ត្រ​ទាំង ១១ នាក់​ក្នុងវិស័យបច្ចេកវិទ្យា

បរទេស ៖ យោងទៅតាមប្រភពពី Cointelegraph បានបង្ហាញថា ស្ត្រីបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យបច្ចេកវិទ្យានៅក្នុងប្រវត្តិសាស្ត្រ ក៏ប៉ុន្តែសមិទ្ធផល ឬស្នាដៃរបស់ពួកគេជារឿយៗត្រូវបានគេមើលរំលង។ តាមរយៈសមិទ្ធផលទាំងនោះ យើងអាចចូលរួមអបអរស្នាដៃរបស់ពួកគេ និងជួយលើកកម្ពស់សមភាពយេនឌ័រនៅក្នុងឧស្សាហកម្មនេះ។

ការលើកកម្ពស់នៃការរួមចំណែករបស់ស្ត្រីក្នុងបច្ចេកវិទ្យាក៏ជួយបង្កើតជាគំរូសម្រាប់មនុស្សស្រីជំនាន់ក្រោយផងដែរ ដោយជំរុញពួកគេឱ្យបន្តក្តីសុបិនរបស់ពួកគេក្នុងវិស័យបច្ចេកវិទ្យា និងជំរុញដល់ឧស្សាហកម្មបច្ចេកវិទ្យាឲ្យមានការរួមបញ្ចូលកាន់តែច្រើន។ ខាងក្រោមនេះ​គឺ​ជា​ស្ត្រី​ដែល​មាន​ឥទ្ធិពល​បំផុត​ទាំង ១១ នាក់នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ផ្នែកបច្ចេកវិទ្យា៖

Ada Lovelace ត្រូវបានគេចាត់ទុកថា ជាអ្នកសរសេរកម្មវិធីកុំព្យូទ័រដំបូងគេ ហើយគាត់គឺជាគណិតវិទូម្នាក់ដែលធ្វើការជាមួយលោក Charles Babbage ជាអ្នកបង្កើតម៉ាស៊ីនគិតលេខ។ លោកស្រី Lovelace បានសរសេរក្បួនដោះស្រាយ Algorithm ដំបូងគេដែលដំណើរការដោយម៉ាស៊ីន ហើយការងាររបស់គាត់ក៏បានបង្កើតមូលដ្ឋានគ្រឹះសម្រាប់កុំព្យូទ័រទំនើបផងដែរ។ ក្នុងសតវត្សរ៍ទី ១៩  គាត់បានប្រឈមមុខនឹងភាពលំអៀងខាងយេនឌ័រក្នុងនាមជាគណិតវិទូស្រី ប៉ុន្តែស្នាដៃដ៏លេចធ្លោរបស់គាត់ក្នុងការសរសេរកម្មវិធីកុំព្យូទ័របានទទួលការទទួលស្គាល់ថាជាសមិទ្ធផលដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្រ្តនៃកុំព្យូទ័រ។

Margaret E. Knight គឺជាវិស្វកស្រី និងជាអ្នកបង្កើតម៉ាស៊ីនដែលបត់ និងបិតថង់ក្រដាស។ កាលនៅសម័យនោះ ថង់ក្រដាសត្រូវបានធ្វើដោយដៃគឺជាការងារធុញទ្រាន់មួយ ប៉ុន្តែឧបករណ៍របស់ Knight បានធ្វើបដិវត្តឧស្សាហកម្មថង់ក្រដាសដោយផលិតរហូតដល់ ៦០ ថង់រៀងរាល់នាទី។ មិនត្រឹមតែប៉ុណ្ណោះ Knight ទទួលបានប៉ាតង់ក្នុងនាមជាអ្នកបង្កើតឧបករណ៍ផ្សេងៗទៀតផងដែរដូចជា ម៉ាស៊ីនបង្វិល ម៉ាស៊ីនកាត់ស្បែកជើង និងឧបករណ៍សម្រាប់ផលិតថង់ក្រដាស។ ការច្នៃប្រឌិតរបស់គាត់មិនត្រឹមតែសម្រាប់វិស័យក្រដាសប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏មានស្នាដៃមួយចំនួនសម្រាប់វាយនភ័ណ្ឌផងដែរ។

Grace Hopper គឺជាគណិតវិទូ និងជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ ដែលត្រូវបានផ្តល់កិត្តិយសក្នុងការបង្កើតកម្មវិធីចងក្រងបំប្លែងភាសាសរសេរកម្មវិធីដែលលាយលក្ខណ៍អក្សរទៅជាកូដដែលកុំព្យូទ័រអាចអានដោយផ្ទាល់។ Hopper ក៏ជាអ្នកអភិវឌ្ឍន៍កម្មវិធី COBOL ដែលជាភាសាសរសេរកម្មវិធីកម្រិតខ្ពស់ដំបូងគេផងដែរ។ ទោះបីជាប្រឈមមុខនឹងភាពលំអៀងខាងយេនឌ័រក៏ដោយ ប៉ុន្តែភាពជោគជ័យរបសគាត់ក្នុងនាមជាអ្នកត្រួសត្រាយផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រមួយបានដើរតួជាការបំផុសគំនិតសម្រាប់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាសម័យថ្មីនេះ។

Katherine Johnson គឺជា​គណិត​វិទូ និង​ជា​អ្នក​វិទ្យាសាស្ត្រ​កុំព្យូទ័រ ដែលបាន​ធ្វើ​ការ​ឱ្យ NASA ក្នុងអំឡុងពេលមានការ​ប្រណាំង​នៅក្នុងលំហ​អវកាស។ គាត់បានព្យាករណ៍ពីផ្លូវហោះហើរសម្រាប់បេសកកម្មអវកាស រួមទាំងការធ្វើដំណើរមនុស្សដំបូងទៅកាន់ឋានព្រះច័ន្ទ ហើយការងាររបស់គាត់គឺចាំបាច់សម្រាប់ភាពជោគជ័យរបស់កម្មវិធី Apollo ។​ ក្នុងនាមជាគណិតវិទូ និងអ្នកវិទ្យាសាស្ត្រកុំព្យូទ័រស្រីនៅក្នុងកម្មវិធីអវកាសដំបូងរបស់ NASA ទោះបីជាប្រឈមមុខនឹងការរើសអើងជាស្ត្រីស្បែកខ្មៅក៏ដោយ បានធ្វើឱ្យនាងក្លាយជាគំរូដ៏អស្ចារ្យសម្រាប់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យា។

Jean Jennings Bartik គឺជាអ្នកសរសេរកម្មវិធីដំបូងគេនៃកុំព្យូទ័រ ENIAC ដែលជាកុំព្យូទ័រអេឡិចត្រូនិកដំបូងគេមួយ។ Bartik និងសហការីរបស់គាត់មានភារកិច្ចក្នុងការសរសេរកម្មវិធីម៉ាស៊ីនដ៏ធំមួយ ដែលត្រូវបានប្រើដើម្បីគណនាគន្លងគ្រាប់ផ្លោងក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ។

Radia Perlman គឺជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ ដែលត្រូវបានផ្តល់កិត្តិយសក្នុងការបង្កើត spanning-tree ដែលជាផ្នែកសំខាន់នៃបណ្តាញកុំព្យូទ័រសហសម័យ។ ក្បួនដោះស្រាយកំណត់ផ្លូវ និងពិធីការបណ្តាញសុវត្ថិភាពបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនពីការច្នៃប្រឌិតរបស់ Perlman ។ សមិទ្ធផលរបស់ Perlman បានត្រួសត្រាយផ្លូវសម្រាប់ប្រព័ន្ធអ៊ីនធឺណិតទំនើប ផ្តល់ប្រយោជន័ដល់កម្មវិធី Algorithms និងបំផុសគំនិតសម្រាប់ស្ត្រីនាពេលបច្ចុប្បន្ននៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា។

Anita Borg គឺជាអ្នកបង្កើត The Institute for Women and Technology ដែលជាវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាសម្រាប់ស្រ្តី។ គាត់គឺជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ និងជាអ្នកតស៊ូមតិសិទ្ធិស្ត្រី។ ការងាររបស់ Borg ផ្តោតលើការជំរុញភាពចម្រុះនៅក្នុងវិស័យបច្ចេកវិទ្យា និងការកែលម្អតំណាងស្ត្រីនៅក្នុងវិស័យនេះ។ ការងាររបស់ Borg ក្នុងនាមជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ និងជាអ្នកតស៊ូមតិសម្រាប់ស្ត្រីផ្នែកបច្ចេកវិទ្យា ដើរតួជាការបំផុសគំនិតសម្រាប់ស្ត្រីនាពេលបច្ចុប្បន្ននេះ។

Carol Shaw គឺជាអ្នកបង្កើតវីដេអូហ្គេម និងត្រូវបានគេចាត់ទុកថាជាអ្នករចនាវីដេអូហ្គេមស្ត្រីដំបូងគេម្នាក់។ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ កាត់បានបង្កើតហ្គេមដូចជា River Raid និង 3-D Tic-Tac-Toe។ ការងារដ៏អស្ចារ្យរបស់ Shaw ក្នុងនាមជាអ្នកបង្កើតហ្គេមជាស្ត្រីដំបូងគេបង្អស់ ដើរតួជាការបំផុសគំនិតសម្រាប់ស្ត្រីនាពេលបច្ចុប្បន្ននៅក្នុងឧស្សាហកម្មហ្គេម។

Shafi Goldwasser គឺជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រដែលបានជឿនលឿនយ៉ាងខ្លាំងនូវវិញ្ញាសានៃទ្រឹស្តីស្មុគស្មាញ (complexity theory) និង គ្រីបតូ។ ការងាររបស់គាត់ទទួលបាននូវកិត្តិយសផ្សេងៗ រួមទាំងពានរង្វាន់ Turing ដែលជារង្វាន់កំពូលផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ។ ការរួមចំណែករបស់ Goldwasser ចំពោះវិស័យគ្រីបតូ និងវិទ្យាសាស្ត្រកុំព្យូទ័រ និង​ភាពជាអ្នកដឹកនាំរបស់គាត់នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាបានផ្តល់នូវមេរៀនសំខាន់ៗសម្រាប់រលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យបច្ចេកវិទ្យាដែលគ្រប់គ្រងដោយបុរស។

Susan Kare គឺជាអ្នករចនាក្រាហ្វិកដែលត្រូវបានផ្តល់កិត្តិយសក្នុងការរចនារូបតំណាង ឬ icons និងក្រាហ្វិកដើមជាច្រើនសម្រាប់ Apple Macintosh ។ ការងាររបស់ Kare បានជួយបង្កើតភាសាបែបរួបភាពនៃកុំព្យូទ័រទំនើប ហើយការរួមចំណែករបស់ Kare ក្នុងការបង្កើតការរចនារូបតំណាង បានបង្ហាញពីសារៈសំខាន់នៃភាពចម្រុះ និងការច្នៃប្រឌិតនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា។ Lynn Conway គឺជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វករអគ្គិសនីស្រី ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់ការរួមចំណែករបស់គាត់ក្នុងការអភិវឌ្ឍន៍ស្ថាបត្យកម្មក្នុងប្រព័ន្ធកុំព្យូទ័រ។ សមិទ្ធផលរបស់ Conway ចំពោះឈីប VLSI បានធ្វើជំរុញការរីកចម្រើនលើវិទ្យាសាស្រ្តនៃមីក្រូឈីបអេឡិចត្រូនិក ដែលបានត្រួសត្រាយផ្លូវសម្រាប់បច្ចេកវិទ្យាកុំព្យូទ័រសហសម័យផងដែរ។ ស្នាដៃរបស់គាត់ក្នុងវិទ្យាសាស្ត្រកុំព្យូទ័រ និងមីក្រូឈីបអេឡិចត្រូនិក ការតស៊ូមតិរបស់គាត់សម្រាប់សិទ្ធិប្តូរភេទ និងការដាក់បញ្ចូលក្នុងឧស្សាហកម្មបច្ចេកវិទ្យាបានផ្តល់នូវមេរៀនសំខាន់ៗសម្រាប់ស្ត្រីនៅក្នុងវិស័យបច្ចេកវិទ្យាផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព