រដ្ឋមន្ត្រីក្រសួងសាធារណៈការ រំពឹងថាវេទិកាពិព័រណ៍យានយន្ដអគ្គិសនីនឹងជំរុញការយល់ដឹងដល់ពលរដ្ឋ ដើម្បីសម្រេចបាននូវគោលដៅការពារបរិស្ថាន

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយអង្គការ Energy Lab បានសហការគ្នាដើម្បីរៀបចំនូវពិធី “តាំងពិព័រណ៍យានយន្តអគ្គិសនី​”។ នៅក្នុងឱកាសនេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការ ​និងដឹកជញ្ជូន បាន​មានប្រសាសន៍ថា វេទិកាពិព័រណ៍នេះគឺធ្វើឡើងក្នុងគោល​បំណង​បញ្ជ្រាបការយល់ដឹង​ដល់​សាធារណជនអំពីបច្ចេកវិទ្យា ឧបករណ៍បរិក្ខារ និងអត្ថប្រយោជន៍​នានានៃយានយន្តអគ្គិសនី​ សំដៅលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅ​កម្ពុជាឱ្យកាន់តែ​ទូលំ​ទូលាយថែ​ម​ទៀត។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បច្ចុប្បន្ននេះ ការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីយានយន្ត​ចំហេះក្នុង គឺជាកត្តាដ៏ចំបងមួយនៃការកើនឡើងនូវឧស្ម័នផ្ទះកញ្ចក់ (GHG) ដែលបណ្តាលឱ្យមានការ​ឡើងកំដៅផែនដី ការប្រែប្រួល អាកាសធាតុ ការធ្លាក់ចុះនូវគុណភាពខ្យល់ និងការបំពុលបរិស្ថាន​ពិភព​លោកទាំង​មូល។ ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាខាងលើ ប្រទេសនានានៅក្នុងពិភពលោក និងតំបន់ បានបង្វែរការ​យក​ចិត្តទុកដាក់ពីការប្រើប្រាស់យានយន្តដើរដោយប្រេងឥន្ធនៈ ទៅជាការប្រើប្រាស់យានយន្ត​អគ្គិសនី ដែលមានការកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

ឯកឧត្តមបានបន្តមានប្រសាសន៍យ៉ាងដូច្នេះថា៖

«ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជា​ស្ថាប័ន​មានសមត្ថកិច្ចគ្រប់គ្រង និងអភិវឌ្ឍវិស័យដឹក​ជញ្ជូន នឹងត្រូវដឹកនាំការងាររៀបចំ និងអនុវត្ត​គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិធាន​ការណ៍​ចាំបាច់នានាដើម្បីឈានទៅ​សម្រេចបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា៤០% និងទោចក្រយានយន្ត (ម៉ូតូ) អគ្គិសនីក្នុងអត្រា៧០% នៅឆ្នាំ ២០៥០»។

ទោះជាយ៉ាងណា ដើម្បីសម្រេចបាននូវគោលដៅនេះ គឺទាមទារឱ្យមានការចូលរួមពីក្រសួង ស្ថាប័ននិងភាគីពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំ និងអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិធានការណ៍នានា ក្នុងការជម្រុញការគាំទ្រ លើកទឹកចិត្ត និងជំរុញការប្រើប្រាស់​យានយន្ត​អគ្គិសនី ដែលក្នុងនោះ កត្តាចាំបាច់គឺផ្តោតទៅលើយុទ្ធសាស្ត្រទាក់ទាញឱ្យមានកំណើន​នៃការប្រើ​ប្រាស់​យានយន្តអគ្គិសនី និងការបង្កើតស្ថានីយបញ្ចូលថាមពលយានយន្តទៅ​តាមផែនការ​ដែល​បានដាក់ចេញ និងការគ្រប់គ្រងការកែច្នៃនិងការបោះបង់សំណល់អាគុយប្រកបដោយ​សុវត្ថិភាព។

ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញនូវការជឿជាក់ថា ការតាំងពិព័រណ៍យានយន្ដអគ្គិសនីថ្ងៃនេះ នឹងជំរុញ​ឱ្យពលរដ្ឋទាំងអស់គ្នាកាន់តែយល់ដឹង​ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចូលរួមអភិវឌ្ឍន៍ និងលើកកម្ពស់ការប្រើប្រាស់​យានយន្ដអគ្គិសនីនៅកម្ពុជា រួមចំណែកជាមួយរាជរដ្ឋាភិបាល និងពិភពលោក ក្នុងការកាត់បន្ថយ​ការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីវិស័យយានយន្ត ជាផ្នែកមួយនៃការកើនឡើងនូវ​ឧស្ម័នផ្ទះកញ្ចក់ (GHG) ដែលបណ្តាលឱ្យមានការឡើងកំដៅផែនដី បម្រែបម្រួលអាកាសធាតុ ការធ្លាក់ចុះនូវគុណភាពខ្យល់ និងការបំពុលបរិស្ថាន។

ជាមួយគ្នានេះ លោក ណត្តារុន ង៉ោ សឺន នាយកប្រចាំប្រទេសរបស់អង្គការអេននីជីឡេប បានមាន​ប្រសាសន៍ថា ៖

«កម្ពុជាបន្តទាក់ទាញការវិនិយោគលើការផលិត ការដំឡើង និងចែកចាយ​យានយន្ត​អគ្គិសនី ដោយផ្លាស់ប្តូរពីការផ្តោតលើរថយន្តធុនធ្ងន់ មកយានយន្ត​ដែលអតិថិជនភាគច្រើន​និយមដោយក្នុងនោះរួមមានរថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្ត»។

លោកបន្តឱ្យដឹងទៀតថា ភាពជាដៃគូរវាងអង្គការ Energy Lab  ជាមួយនឹងក្រសួងនាពេលនេះ គឺមានសារៈសំខាន់សម្រាប់ការកសាងប្រព័ន្ធ​អេកូឡូស៊ី​យានយន្តប្រកបដោយនិរន្តរភាព និងប្រកបដោយបរិយាបន្ននៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ដែរថា គិតមកដល់ពេលនេះ កម្ពុជាបានប្រារព្ធវេទិកាយានយន្ដអគ្គិសនីប្រចាំឆ្នាំ ចំនួន៥ លើកហើយ។​ រីឯប្រធានបទសំខាន់ពីពិព័រណ៍យានយន្តអគ្គិសនីឆ្នាំ ២០២៤ នេះ គឺការសម្រេចបាននូវ​មហិច្ឆតា​យានយន្តអគ្គិសនីរបស់ប្រទេសកម្ពុជា ដែលទាមទារឱ្យ​មាន​សកម្មភាព​សម្របសម្រួល​រវាងរដ្ឋាភិបាល ឧស្សាហកម្ម នឹងដៃគូអន្តរជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *