អ្នកជំនាញកសិកម្ម ៖ កសិកម្មទំនើប ត្រូវមានបច្ចេកទេស និងផែនការច្បាស់លាស់

ភ្នំពេញ ៖ វិស័យ​កសិកម្ម​នៅ​តែ​ជា​វិស័យ​ស្នូល​មួយ​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ជា​វិស័យ​ដែល​ពលរដ្ឋ​កម្ពុជា​ភាគច្រើន​នៅ​តែ​ពឹងផ្អែក​លើ​វា ។ ជាមួយគ្នានេះដែរ ការអនុវត្តកសិកម្មបែបទំនើប ត្រូវមានផែនការច្បាស់លាស់ក្នុងការអនុវត្ត ដូចជាការជ្រើសរើសគ្រាប់ពូជ ផែនការប្រើប្រាស់ជី ផែនការដាំដុះ ការថែទាំ និងការប្រមូលផល។ ទាំងនេះគឺជាខ្សែចង្វាក់ផលិតកម្មដែលជួយកុំឲ្យកសិករមានបញ្ហារាំងស្ទះ។ នេះជាការលើកឡើងរបស់លោក ណាល់ វិឆៃ ប្រធានផ្នែកបច្ចេកទេសកសិកម្មនៅបូកគោហ្វាម។

ក្នុងបទសម្ភាសជាមួយ AMS Economy អនុបណ្ឌិតផ្នែកកសិកម្មរូបនេះ បានលើកឡើងថា៖

«កសិកម្មទំនើបជួយឲ្យយើងមានការសន្សំសំចៃច្រើន ចំណេញច្រើន បានទិន្នផលច្រើន និងបានសិក្សាអំពីអ្វីដែលយើងគ្រោងនឹងធ្វើពីតម្រូវការ ដូចជាទំហំដីបង្កបង្កើនផល បើយើងមិនដឹងនឹងធ្វើឲ្យយើងខូចខាត»។

លោក ណាល់ វិឆៃ បានបញ្ជាក់ថា៖

«កសិកម្មទំនើប ចំណុចសំខាន់បំផុតគឺបច្ចេកទេស។ បើមិនមានបច្ចេកទេសច្បាស់លាស់ យើងទៅអនុវត្តនឹងជួបបញ្ហា។បើយើងមានដីល្អការដាំដុះដំបូងបានទិន្នផលល្អ តែលើកទីពីរនឹងជួបបញ្ហាដោយសារយើងអត់មានបច្ចេក​ទេ​ស យើងអត់យល់ពីដំណើរការនៃការដាំដុះ ដំណើរការនៃការផ្លាស់ប្តូ។ កាលណាមានបញ្ហាគឺត្រូវខាត។ អត្រាមនុស្សកើន ដីកសិកម្មថយចុះ អ៊ីចឹងហើយបានជាគេងាកមករកកសិកម្មទំនើបដែលដីមានទំហំតូចតែបានទិន្នផលខ្ពស់។ លោកបានលើកជាឧទាហរណ៍នៅប្រទេសចិនពីបដិវត្តន៍បៃតង។នៅប្រទេសចិនមនុស្សកើន ការផ្គត់ផ្គង់មិនគ្រប់គ្រាន់ អ៊ីចឹងចាប់ផ្ដើមផលិតជីគីមីដើម្បីបាញ់សម្លាប់សត្វល្អិតដើម្បីបានលទ្ធផលខ្ពស់។ ជីគីមីពុលប៉ះពាល់សុខភាពប្រជាជន ពីមួយឆ្នាំទៅមួយឆ្នាំប្រជាជនឈឺកាន់តែច្រើន។ប្រជាជន ត្រូវចំណាយលុយច្រើនលើសុខភាពសាធារណៈ។ដូច្នេះប្រទេសចិនបានចាប់ផ្តើមងាកមករកកសិកម្មបែបទំនើបវិញ»។

ប្រធានផ្នែកបច្ចេកទេសកសិកម្មបូកគោហ្វាមរូបនេះបានបញ្ជាក់ថា ៖ ក្រៅពីបច្ចេកទេស និងការរៀបចំផែនការ កសិកម្មទំនើប គឺត្រូវជ្រើសរើសគ្រាប់ពូជដំណាំដែលសមស្របសម្រាប់ការដាំដុះធន់នឹងសត្វល្អិត និងជំងឺ ធ្វើឲ្យដំណាំល្អលូតលាស់លឿន ។ ការដាំដុះក្នុងផ្ទះសំណាញ់ និងផ្ទះបៃតង សត្វល្អិតមិនងាយស៊ីទេ។ វិទ្យាសាស្ដ្របានរកឃើញថា កសិកម្មល្អជាកសិកម្មអនុវត្តតាមគោលការណ៍ច្បាស់លាស់ និងប្រើផ្ទះសំណាញ់ ជួយការពារលើកត្តាចង្រៃផ្សេងៗនៅជុំវិញមជ្ឈដ្ឋានដាំដុះ។

ទាក់ទងនឹងការសាងសង់រោងផ្ទះសំណាញ់វិញ លោក ណាល់ វិឆៃ បានឱ្យដឹងថា៖ កសិករអាចធ្វើទៅតាមលទ្ធភាពតិច ឬច្រើន ដោយផ្ទះសំណាញ់អាចចំណាយថវិកាចាប់ពី ២០០០ ទៅ ៣០០០ដុល្លារ ជាលក្ខណៈគ្រួសារ។ ប៉ុន្តែបើរោងធំ គឺត្រូវចំណាយអស់ច្រើន។

អ្នកជំនាញរូបនេះបានបន្តថា កសិករអាចដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់បានគ្រប់រដូវកាល ព្រោះផ្ទះសំណាញ់បានជួយការពារដំណាំពីការយាយីរបស់សត្វល្អិតចង្រៃ ម្យ៉ាងទៀតផ្ទះសំណាញ់បានផ្តល់នូវលក្ខខណ្ឌអាកាសធាតុសមស្របមួយដែលអាចឲ្យបន្លែលូតលាស់បានទាំងរដូវវស្សា និងរដូវប្រាំង។ មួយវិញទៀត ផ្ទះសំណាញ់បានជួយការពាររុក្ខជាតិពីការប្រែប្រួលនៃសីតុណភាព និងទឹកភ្លៀងដែលអាចបង្កការប៉ះពាល់ទៅដល់ការលូតលាស់របស់ដំណាំផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កសិករអាចធ្វើការប្រកបរបរដាំបន្លែបានជាប្រចាំពេញមួយឆ្នាំ។

ផ្ទះសំណាញ់ជាកត្តាមួយរារាំងដល់ការកើតជំងឺរបស់រុក្ខជាតិពីមជ្ឈដ្ឋានខាងក្រៅឆ្លងទៅដល់ដំណាំផងដែរ។ ដំណាំ​អាចលូតលាស់បានល្អ រក្សានូវរូបរាងដើម រីឯទិន្នផលក៏ខ្ពស់ជាងដំណាំនៅទីវាល ចំណែកឯគុណភាពរបស់បន្លែវិញកាន់តែមានភាពប្រសើរជាង ព្រោះរុក្ខជាតិមិនមានការបំផ្លាញពីសត្វល្អិត និងជំងឺ។ ផ្ទះសំណាញ់ត្រូវបានគេរចនាឡើងដើម្បីចាប់យក និងកែច្នៃទឹកឲ្យកាន់តែមានប្រសិទ្ធភាពសម្រាប់អ្នកប្រើប្រាស់។ ម្យ៉ាងទៀតវាមានមុខងារក្នុងការកំណត់នូវលក្ខខណ្ឌអាកាសធាតុមួយដែលអាចរក្សាសំណើម សីតុណ្ហភាព និងពន្លឺ។កត្តាទាំងនេះបានជះឥទ្ធិពលទៅលើដំណាំដោយផ្ទាល់ ដើម្បីឲ្យវាអាចស្រូបយក ហើយបំលែងទៅជាថាមពលដែលវាត្រូវការចាំបាច់ផងដែរ។ចំពោះការដាំដុះនៅក្នុងផ្ទះសំណាញ់វាបានផ្តល់នូវគុណសម្បត្តិជាច្រើនសម្រាប់បរិស្ថាន ដោយវាបានជួយកាត់បន្ថយការប្រើប្រាស់ថ្នាំគីមី(ថ្នាំព្យាបាលជំងឺ ថ្នាំសត្វល្អិត និងថ្នាំស្មៅចង្រៃ)។ ម្យ៉ាងទៀតបន្លែដែលដាំចេញពីផ្ទះសំណាញ់សុទ្ធសឹងតែជាបន្លែសរីរាង្គដែលអាចជួយរក្សានូវប្រព័ន្ធអេកូឡូសុីសម្រាប់កត្តាជីវៈចម្រុះជាដើម។

ឯកឧត្តម  ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាកសិករឱ្យចងក្រងជា «សហគមន៍កសិ​កម្ម​ទំនើប» ដើម្បីកាត់បន្ថយការចំណាយ និងផ្ដល់ផលចំណេញច្រើន។ ការចូលរួមក្នុងសហគមន៍កសិកម្មទំនើប នឹងជួយឱ្យកសិករទទួលបានផលចំណេញច្រើនតាមរយៈការរៀបចំផែនការផលិតច្បាស់លាស់ ហើយផ្សារភ្ជាប់ទៅកាន់ទីផ្សារដោយត្រង់។

យោងតាមសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា សហគមន៍កសិកម្មទំនើប ផ្តោតទៅលើ៖

១. ការផ្លាស់ប្តូរផ្នត់គំនិតរបស់កសិករពីទំលាប់នៃការធ្វើកសិកម្មបែបប្រពៃណីដាច់ដោយឡែកពីគ្នា មកចេះធ្វើផលិតកម្មរួមក្នុងសហគមន៍ ២. មានផែនការផលិតកម្មរួមច្បាស់លាស់ ៣. មានការគ្រប់គ្រងស្តង់ដាបច្ចេកទេសត្រឹមត្រូវ ៤. មានការទិញធាតុចូល (ជី ថ្នាំ សម្ភារកសិកម្ម) សម្រាប់ប្រើប្រាស់រួម ៥. មានការគ្រប់គ្រង និងអភិវឌ្ឍន៍ទីផ្សាររួម ៦. មានប្រព័ន្ធគ្រប់គ្រង និងថ្នាក់ដឹកនាំអាជីវកម្មប្រចាំថ្ងៃដែលមានសមត្ថភាព និងបទពិសោធន៍ច្បាស់លាស់ និងទី៧. មានគោលការណ៍បែងចែកភាគលាភដែលមានតម្លាភាព និងគណនេយ្យភាពដល់សមាជិកទាំងអស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

Leave a Reply

Your email address will not be published. Required fields are marked *