សហគមន៍កសិកម្មទំនើបជួយកសិករលើការកាត់បន្ថយចំណាយទុន បំណុល បង្កើនទិន្នផល និងទីផ្សារ

ភ្នំពេញ ៖ លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា សហគមន៍ផលិតកម្មកសិកម្មស្រូវផ្សារភ្ជាប់មកទីផ្សារ (សហគមន៍កសិកម្មទំនើប)នឹងជួយដោះស្រាយបញ្ហាប្រឈមជាច្រើន​របស់កសិករដូចជាការចំណាយទុន និងបំណុល ជួយបង្កើនទិន្នផល និងពង្រីកទីផ្សារ។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងទៀតថា សហគមន៍កសិកម្មទំនើប ក៏នឹងនាំមកនូវផលប្រយោជន៍ជាច្រើនទៀតជូនកសិករដូចជា៖ ១)បង្កើនផលិតភាពរបស់ដីស្រែ, ២)កាត់បន្ថយថ្លៃដើមផលិតស្រូវ, ៣)ងាយស្រួលចូលទីផ្សារ និងទទួលបានតម្លៃសមរម្យ, ៤) កាត់បន្ថយបន្ទុករបស់កសិករក្នុងការធ្វើស្រែ និងមានឱកាសរកចំណូលបន្ថែមពីប្រភពផ្សេងទៀត និង ៥)បង្កើនប្រាក់ចំណូលដល់កសិករ និងសមត្ថភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករ។

ឯកឧត្តម​បណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា ៖ ការកសាងសហគមន៍ផលិតកម្មកសិកម្មបានជោគជ័យអាស្រ័យលើការចូលរួមដោយប្រសិទ្ធភាពពីកសិករ និងភាគីពាក់ព័ន្ធ និងធនធានមនុស្សជាអ្នកជំនាញក្នុងការគាំទ្រ និងធ្វើការគ្របគ្រងអាជីវកម្មរបស់សហគមន៍ ខណៈដែលមានការតាំងចិត្តថា នឹងខំធ្វើកិច្ចការនេះឲ្យបានល្អដោយចាប់ផ្តើមពីសហគមន៍ផលិតកម្មស្រូវនាងអំសៀមរាប។

គួរជម្រាបផងដែរថា ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយត្រៀមរៀបចំសហគមន៍កសិកម្មទំនើបនៅស្រុកស្វាយលើ ខេត្តសៀមរាប។

កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយ និងពិភាក្សាជាមួយនឹងប្រជាពលរដ្ឋចំនួន៧៦ គ្រួសារ មកពីឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាបដែលកិច្ចប្រជុំផ្តោតទៅលើការត្រៀមរៀបចំសហគមន៍កសិកម្មទំនើបសម្រាប់ផលិតកម្មស្រូវនាងអំ ។

បន្ទាប់ពីការពិភាក្សាជាលទ្ធផល ប្រជាកសិករដែលបានចូលរួម មានការយល់ដឹងកាន់តែច្បាស់ពីសហគមន៍កសិកម្មទំនើប និងស្ម័គ្រចិត្តចូលរួមក្នុងការអនុវត្តន៍ ដើម្បីជំរុញសហគមន៍ទំនើបឱ្យលេចចេញជារូបរាងឡើង ប្រកបដោយភាពជោគជ័យ។ ជាមួយគ្នានោះ នាយកដ្ឋានសហគមន៍កសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជួយសម្របសម្រួល ដោយគាំទ្រសហគមន៍កសិកម្មទំនើបដែលនឹងបង្កើតថ្មីនេះបន្តទៀត។

សូមបញ្ជាក់ថាជូនដែរថា ប្រជាកសិករចំនួន៧៦គ្រួសារ នៅក្នុងឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប មានផ្ទៃដីសរុបចំនួន ៧៤០ហិកតា បានស្ម័គ្រចិត្តចូលរួម ដាក់ដីស្រែរួមគ្នា ដើម្បីរៀបចំសហគមន៍ទំនើបនេះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជាបន្តនាំចូល​ជ័រកៅស៊ូ ខណៈរោងចក្រកែច្នៃកៅស៊ូ និងឈើកៅស៊ូ កើនដល់ជិត ១៨០ កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

បើទោះបីជា​វិស័យ​ដំណាំកៅស៊ូ​មាន​ការរីកចម្រើន​គួរកត់សម្គាល់រយៈ​ពេល​ចុងក្រោយនេះ​ក្តី​ ប៉ុន្តែកម្ពុជា​នៅបន្តនាំ​ចូល​ជ័រកៅស៊ូ​ និងសំបក​កង់​រថយន្ត​ពី​ក្រៅប្រទេស​នៅឡើយ

ទីផ្សារ​លំនៅឋានតម្លៃមធ្យមនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនៅតែមានតម្រូវការ​ពីពលរដ្ឋ​ដែលត្រូវការ​ពិត​ប្រាកដ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/06/2026

ទីផ្សារ​លំនៅឋាន​នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែមានតម្រូវការ​ពីប្រជាពលរដ្ឋ ខណៈអ្នកអភិវឌ្ឍន៍នៅតែបន្ត​សាងសង់ដើម្បី​ផ្គត់ផ្គង់ទៅតាមតម្រូវការជាក់ស្ដែង

ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីប​រថយន្តលំដាប់ទី១ របស់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។

អ្នកជំនាញវិស័យឯកជន និងរដ្ឋ ជំរុញឱ្យសហគ្រាសផលិតពង្រឹងគុណភាព ខណៈពលរដ្ឋបន្តពហិការឈប់ប្រើទំនិញថៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

ស្របពេលដែលពលរដ្ឋខ្មែរនាំគ្នាពហិការឈប់ប្រើផលិតផលថៃ និងបានងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ក្រុមអ្នកជំនាញក្នុងវិស័យឯកជន និងរដ្ឋ បានជំរុញឱ្យសហគ្រាសផលិតត្រូវគិតគូរពីគុណភាព ការវេចខ្ចប់ និងកក្តាតម្លៃ ​

អ្នកជំនាញអាជីវកម្មល្បីៗវ័យក្មេងក្នុងស្រុក ចែករំលែកចំណេះដឹង គំនិតថ្មី និងការបង្កើតម៉ាកយីហោខ្មែរឱ្យរឹងមាំ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

សូមជម្រាបថា វេទិកា Proudly-ខ្មែរ គឺជាកម្មវិធីសិក្ខាសាលាពេញមួយថ្ងៃ និងជាការតាំងពិព័រណ៍ផលិតផលខ្មែរ ដែលផ្សារភ្ជាប់យុវជនកម្ពុជា ជាមួយម្ចាស់អាជីវកម្ម និងម៉ាកយីហោ(Brand) ក្នុងស្រុកនានា

វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក

អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការចរចាក្នុងសប្តាហ៍នេះ

សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/06/2026

សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន

ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/06/2026

ប្រព័ន្ធផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព័ត៌មានត្រឹមត្រូវ និងចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន ជាមួយនឹងការបកស្រាយបរិបទឱ្យងាយយល់ និងជួយឱ្យប្រជាពលរដ្ឋស្គាល់ទាំងឱកាស ហានិភ័យ សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន

ការធ្វើពហិការ​លើទំនិញថៃ គឺជាឱកាសល្អ​​បំផុត​សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប់តាំង​ពីយោធា​ថៃ​បានបើកការឈ្លានពាន​លើទឹកដីកម្ពុជា កាលពីអំឡុងខែឧសភា ២០២៥ រហូតដល់ពេលនេះ ពលរដ្ឋ​កម្ពុជា​ស្ទើរតែទូទាំ​ងប្រទេស​បាន​នាំគ្នាធ្វើពហិការ​លើ​ទំនិញរបស់ថៃ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published. Required fields are marked *