ភ្នំពេញ៖ គម្រោងពិពិធកម្មកសិកម្ម (CASDP) និងសហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគិរី នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ បានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ដើម្បីអភិវឌ្ឍឱ្យកាន់តែមានភាពល្អប្រសើរសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ជាមួយគ្នានេះ សហគមន៍ បានលើកឡើងពីផែនការក្នុងទុនវិនិយោគសរុបប្រមាណជា ២៧ម៉ឺនដុល្លា ក្នុងនោះ ៦០% ជាទុនដែលសហគមន៍មានស្រាប់ក្នុងដៃ ហើយ ៤០% ជាទុនផ្តល់ពីគម្រោង។ រីឯគម្រោងផ្លូវកៅស៊ូ ១ខ្សែក្នុងតម្លៃប្រមាណជា ៨៧ម៉ឺនដុល្លា ក៏ត្រូវបានគម្រោងផ្តល់ជូនសហគមន៍ និងប្រជាជនក្នុងមូលដ្ឋាននោះផងដែរ។

គួរជម្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការរាជរដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធីពិពិធកម្មកសិកម្ម (CASDP) ដែលផ្តោតសំខាន់ក្នុងការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ដើម្បីក្លាយទៅជាសហគ្រិនសហគមន៍កសិកម្មតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្របតាមគោលនយោបាយវិស័យកសិកម្មសម្រាប់រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧នេះ។
កម្មវិធីនេះ បាន និងកំពុងវាយតម្លៃយ៉ាងសម្រិតសម្រាំង ក្នុងការជ្រើសយកបណ្តាសហគមន៍កសិកម្ម ដែលមានសមត្ថភាពក្នុងកម្រិតដែលបានកំណត់មួយ ( សមត្ថភាពគ្រប់គ្រង ផែនការ គណនេយ្យ ចំណាត់ការដោយមិនមានលាក់កំបាំង) ដើម្បីចូលរួមអនុវត្តដោយមានគោលនយោបាយគាំទ្រ ផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០%និង ផ្តល់ការកសាងសមត្ថភាពបច្ចេកទេស ពាក់ព័ន្ធផលិតកម្មជាធុរកិច្ច ព្រមទាំង ផ្តល់ជូនហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់ដល់សហគមន៍ មានផ្លូវថ្នល់ និងប្រព័ន្ធស្រោចស្រពជាដើម។

យ៉ាងណាមិញ មកដល់ពេលនេះ មានសហគមន៍កសិកម្មកម្ពុជា ១៩ហើយ ដែលបានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content