កំណត់ត្រាថ្មី៖ បំណុលសហរដ្ឋអាមេរិកបានកើន២ទ្រីលានដុល្លារបន្ថែមទៀតក្នុងឆ្នាំនេះ សរុបឡើងដល់៣៦ទ្រីលានដុល្លារ

បរទេស ៖ គិតត្រឹមខែវិច្ឆិកានេះ បំណុលសរុបរបស់ប្រទេសអាមេរិកត្រូវបានគេមើលឃើញថាកើនឡើងដល់កំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ពោលគឺកើនឡើងដល់ប្រមាណជាជាង៣៦ទ្រីលានដុល្លារ។

គេហទំព័រ និងសារព័ត៌មានក្នុងស្រុកជាច្រើនបានចេញផ្សាយរបាយការណ៍នេះកាលពីថ្ងៃសុក្រសប្តាហ៍មុនដែលក្នុងនោះមានទាំង US Debt Clock និង​ Finsyn.com ជាដើម។ តួលេខបានបង្ហាញថាកំណើនបំណុលបានហក់ឡើងក្នុងអត្រាដល់ទៅ៦ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីខែមករាដល់ខែវិច្ឆិកាឆ្នាំកន្លងទៅ។

បំណុលក្នុងចន្លោះពេល៤ខែចុងក្រោយនេះមានការកើនឡើងប្រមាណជា១ទ្រីលានដុល្លារ ឬប្រមាណជា២ទ្រីលានដុល្លារក្នុងរយៈពេលមួយឆ្នាំចុងក្រោយដោយក្នុងនោះកាលពីចុងខែកក្កដាតួលេខនេះបានឡើងពី៣៤ទ្រីលានដុល្លារទៅដល់៣៥ទ្រីលានដុល្លារ។

យ៉ាងណាក្តី រតនាគារជាតិមិនទាន់ហ៊ានធ្វើការប្រកាសជាផ្លូវការ និងទទួលស្គាល់របាយការណ៍ណាមួយនៅឡើយទេ ខណៈដែលគេសង្កេតឃើញទៀតថាតួលេខបំណុលនៅក្នុងការតាមដានប្រចាំថ្ងៃមានការកើនឡើងខ្លាំងដោយគិតត្រឹមខែមករា មាន ៣៤ទ្រីលានដុល្លារ ហើយកើនឡើង១ទ្រីលានដុល្លារក្នុងរយៈពេលមិនដល់ពេល៦ខែផង។

កាលពីខែសីហាកន្លងទៅ ការិយាល័យកិច្ចការងារថវិការបស់សភាជាតិអាមេរិកបានរាយការណ៍អំពីការព្យាករណ៍ទុករបស់ខ្លួនថា បំណុលជាតិនឹងកើនឡើងដល់កំណត់ត្រាជាង១០៦ភាគរយនៃផលិតផលក្នុងស្រុកសរុប ( GDP ) នៅត្រឹមឆ្នាំ២០២៧ និងទៅដល់១២២ភាគរយនៅត្រឹមឆ្នាំ២០៣៤។ មិនត្រឹមតែប៉ុណ្ណោះ មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF បានគូសបញ្ជាក់អំពីស្ថានភាពអាក្រក់បន្ថែមទៀតនៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចអាមេរិករបស់ខ្លួននៅក្នុងខែកក្កដា ដែលស្ថិតក្រោមគោលនយោបាយបច្ចុប្បន្នថា បំណុលរបស់រដ្ឋអាចរំពឹងថានឹងកើនឡើងជាលំដាប់ និងលើស​ពី១៤០ភាគរយនៃ GDP នៅក្នុងឆ្នាំ២០៣២។ IMF បានព្រមានកាលពីខែកក្កដាថា បញ្ហាឱនភាពសារពើពន្ធខ្ពស់ និងការកើនឡើងជាបន្តបន្ទាប់នៃបំណុលសាធារណៈរបស់សហរដ្ឋអាមេរិកចំពោះ GDP នឹងបង្កហានិភ័យមិនត្រឹមតែសម្រាប់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ថែមទាំងសេដ្ឋកិច្ចពិភពលោកផងដែរ ហើយថែមទាំងបានសង្កត់ធ្ងន់ថា ត្រូវតែមានការចាត់វិធានការជាបន្ទាន់សម្រាប់ការកែតម្រូវសារពើពន្ធនៅក្នុងពេលនេះ។

គួរឲ្យដឹងដែរថា ថ្មីៗនេះ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk ដែលប្រធានាធិបតីជាប់ឆ្នោត Donald Trump កំពុងស្វែងលទ្ធភាពក្នុងការតែងតាំងជាអ្នកគ្រប់គ្រងអង្គភាពថ្មីរបស់រដ្ឋដើម្បីបង្កើនប្រសិទ្ធភាពរដ្ឋាភិបាលក្នុងការចំណាយថវិកាជាតិនាពេលខាងមុខនោះក៏បានព្រមានដូចគ្នាដែរថា សហរដ្ឋអាមេរិកកំពុងប្រទះនឹងហានិភ័យក្នុងការសងបំណុលរបស់ខ្លួន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)