ផ្លូវជាតិលេខ៧៦ នឹង​ជួយ​ភូមិភាគ​ឦសាន​ឱ្យ​កាន់​តែរីក​ចម្រើន​តាមរយៈការទាក់ទាញ​គម្រោង​វិនិយោគ​ថ្មីៗ

ភ្នំពេញ ៖ ផ្លូវជាតិលេខ​៧៦​ បានក្លាយជាមធ្យោបាយដ៏សំខាន់មួយសម្រាប់ឆ្លងកាត់ទៅភូមិភាគឦសាននៃប្រទេស​កម្ពុជា និ​ងបាន​ចូលរួមក្នុង​ការ​ជំរុញវិស័យទេសចរណ៍ និងការ​វិនិយោគទៅកាន់តំបន់​នោះ ស្រប​ពេលដែល​រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញនូវកម្មវិធី​ជំរុញការ​វិនិយោគ​នៅក្នុងខេត្តចំនួន៤ស្ថិតនៅភាគគ​ឦសាននេះដែរ។

បើតាម​ក្រសួងសាធារណការ ​និងដឹកជញ្ជូន​បាន​បញ្ជាក់ថា​ ក្រោយពីបានសាងសង់ផ្លូវជាតិលេខ៧៦ រួចរាល់ បាន​ក្លាយជាផ្លូវយុទ្ធសាស្ត្រ និងជាសរសៃឈាមក្នុងវិស័យដឹកជញ្ជូនទៅកាន់ទីផ្សារក្នុងស្រុក និងនាំចេញទៅ​ក្រៅប្រ​​ទេស​ ក៏ដូចជាបម្រើដល់វិស័យទេសចរណ៍ ជួយកាត់បន្ថយពេលវេលាធ្វើដំណើរ ផ្តល់​ផា​សុ​កភា​​ព ​អមជាមួយទេសភាពដ៏ស្រស់បំព្រងសងខាងផ្លូវគួរជាទីទាក់ទាញ។

ផ្លូវជាតិដ៏សំខាន់មួយខ្សែនេះ​មានប្រវែងសរុបជាង ៣០៦គីឡូម៉ែត្រ ក្រាលកៅស៊ូ DBST ចាប់ផ្តើម​ចេញ​ពី​ស្រុក​ស្នួល ខេត្តក្រចេះ រហូតដល់ស្រុកកូនមុំ ខេត្តរតនគិរី ក្នុងនោះផ្លូវជាតិលេខ៧៦-៤ ក៏បានតភ្ជាប់​ទៅ​កាន់​ច្រ​កព្រំដែនដាក់ដាំ ក្នុងខេត្តមណ្ឌលគិរី ផងដែរ ។​

ជាការ​កត់សម្គាល់​បានបង្ហាញឱ្យឃើញថា ទីណា​មានការអភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ថ្នល់ និងអគ្គិសនី ទីនោះតែងតែទទួល​បានការ​វិនិយោគច្រើន ខណៈដែលតំបន់មួយចំនួននៅ​តាមបណ្ដោយផ្លូវ​លេខ​៧៦នេះ​ដែរ ក៏រំពឹងថា​នឹងទទួលបានការ​វិនិយោគ​ច្រើន​នាពេលអនាគត​ឆាប់ៗនេះផងដែរ ។​ អ្វីដែលសំខាន់ តាមរយៈផ្លូវ​នេះដែរ នឹង​ជួយសម្រួល​ដល់ការអនុវត្ត​គម្រោង​នៃ​កម្មវិធីពិសេស​ជំរុញការ​វិនិ​យោ​គ​​​​​​ក្នុង​ខេត្តទាំង​៤ នៅភូមិ​ភាគឦសាន​ របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ខេត្តក្រចេះ ស្ទឺ​ងត្រែង មណ្ឌលគិរី និងរតនគិរី ដែល​ត្រូវ​បាន​ប្រកាស​​ដាក់ឱ្យ​អនុវត្ត​កាលពី​ដើមខែមេសា ឆ្នា២០២៥ ក្រោម​អធិបតីភាពសម្ដេច​មហា​បរ​វ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងពិធី​ប្រកាស​នោះដែរ ​សម្ដេចធិបតី ​បានដាក់ចេញនូវទស្សន​ចំនួន​៣​ ដើម្បី​ឱ្យ​អនុវត្តន៍រួមមាន ៖ ​ទី១. កែប្រែមុខមាត់នៃខេត្តទាំង៤ នៅភូមិភាគឦសាន ឲ្យក្លាយជាខេត្តដែលមានមូលដ្ឋាន​សេ​ដ្ឋកិ​ច្ច​ពឹ​ង​ផ្អែ​ក​លើកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍ ឈរលើកត្តាទាយជ្ជទានរបស់ខេត្តនីមួយៗ និង ​ដោ​យ​មាន​ភា​ពប្រ​ទាក់ក្រឡាគ្នា ជាមួយនឹងគោលនយោបាយជាតិនានា។ ទី២. ដោះ​ស្រា​​យប​ញ្ហា​ប្រ​ឈ​ម​ជា​ក់​ស្តែង ​ដែ​លនាំមកនូវលទ្ធផលរហ័ស ជាពិសេស កត្តាជំរុញការទាក់ទាញវិនិយោគឯកជន និងទី៣. ជំរុញ​ស​ហថា​ម​ព​ល​ដែលកើតចេញពីការប្រមូលផ្តុំ (Clustering Effects) ដើម្បីឈានទៅអភិវឌ្ឍន៍សេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale) ជាជាងការវិនិយោគដែលមានលក្ខណៈរាយប៉ាយ និងមិនអាចផ្សារភ្ជាប់គ្នាបាន ។

គួរ​រម្លឹកថា តំបន់​ឦសាន ជាពិសេស​នៅខេត្ត​រតនគិរី និងមណ្ឌលគិរី​ ជា​ខេត្ត​ដែលមានសក្ដានុពល​ខ្ពស់​ក្នុងការ​វិនិយោគ​ និងដាំដុះលើ​តំបន់​កាហ្វេ ខណៈកម្ពុជា​មានតម្រូវការ​គ្រាប់កាហ្វេ​កាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ​ ខណៈការផ្គត់ផ្គង់នៅក្នុងស្រុកវិញមានចំនួនតិចតួច​នៅឡើយ ។​

លោក​ ឌុក ពិសិដ្ឋ​ ប្រធាន​សមាគម​កាហ្វេ​កម្ពុជា បានថ្លែងឱ្យដឹងថា ខេត្តមណ្ឌលគិរី និ​ងរតនគិរី ជា​ខេត្ត​ដែល​មានសក្ដានុពល​ខ្ពស់​លើ​ដំណាំកាហ្វេ ហើយវិនិយោគិន​អាច​ពិចារណា​ក្នុងការ​វិនិយោគលើដំណាំ​កាហ្វេ​នៅ​ខេត្តទាំងពីរ​ដើម្បីផ្គត់ផ្គង់​ក្នុងស្រុក​ ពីព្រោះតែតម្រូវការ​កាហ្វេ​កើនឡើង​ខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ។

លោកបញ្ជាក់​ថា​៖ ខេត្ត​មណ្ឌលគិរី និងរតនគិរី ជាខេត្តនៅជាប់នឹង​ប្រទេស​វៀតណាម ហើយ​តំបន់​នៃ​ប្រ​ទេស​វៀត​ណា​​​ម​​ដែលជាប់ខេត្តទាំងពីរ​នេះ មានការផលិតកាហ្វេ​បានច្រើន​ដើម្បី​នាំចេញទៅកាន់ទីផ្សារ​ពិភពលោក ដូ​ច្នេះ​​​​ខេត្តទាំងពីរនេះ​ក៏​អាច​ដាំកាហ្វេ​បាន​ដូចគ្នា​ផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​


Leave a Reply

Your email address will not be published.Required fields are marked *