តម្លៃប្រេងបានធ្លាក់ចុះ ដោយសារបញ្ហាផ្លូវសមុទ្រក្រហមបានធូរស្រាល

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងបានធ្លាក់ចុះជាង ១ ភាគរយកាលពីថ្ងៃព្រហស្បតិ៍ ដោយសារការរំខានលើការដឹកជញ្ជូនតាមផ្លូវសមុទ្រក្រហមបានធូរស្រាល បើទោះបីជាភាពតានតឹងនៅមជ្ឈិមបូព៌ានៅតែបន្តកើតមានក៏ដោយ។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះប្រហែល ១,៣ ភាគរយ ឬ ៧៨,៦៣ ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅម៉ាក WTI ធ្លាក់ចុះ ១,១ ភាគរយ ឬ ៧៣,២៩ ដុល្លារក្នុងមួយបារ៉ែល។ កាលពីថ្ងៃពុធ តម្លៃប្រេងបានធ្លាក់ចុះជិត ២ ភាគរយ បន្ទាបពីក្រុមហ៊ុនដឹកជញ្ជូនធំៗបានចាប់ផ្តើមត្រឡប់ទៅសមុទ្រក្រហមវិញ។

ក្រុមហ៊ុនដាណឺម៉ាក Maersk (MAERSKb.CO) នឹងបញ្ជូនកប៉ាល់កុងតឺន័រត្រឡប់ទៅធ្វើដំណើរតាមព្រែកជីកស៊ុយអេវិញ​ ដែលជាផ្លូវផ្សារភ្ជាប់រវាងអាស៊ី និងអឺរ៉ុប ខណៈពេលដែលបង្វែរតែមួយចំនួនតូចប៉ុណ្ណោះជុំវិញទ្វីបអាហ្រ្វិក។ កាលពីដើមខែនេះ ក្រុមហ៊ុនដឹកជញ្ជូនធំៗរួមមាន ក្រុមហ៊ុនកុងតឺន័រយក្ស Maersk និង Hapag-Lloyd (HLAG.DE) បានឈប់ប្រើប្រាស់ផ្លូវសមុទ្រក្រហម និងព្រែកជីកស៊ុយអេ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ Houthi របស់យេម៉ែន បានចាប់ផ្តើមកំណត់គោលដៅលើនាវានៅសមុទ្រក្រហម ដែលរំខានដល់ពាណិជ្ជកម្មពិភពលោក។

ទោះបីជាយ៉ាងណាក្តី សម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិកក្នុងការបន្ថយភាពតានតឹងនៅសមុទ្រក្រហមរហូតមកដល់ពេលនេះ មិនទាន់ទទួលបានសកម្មភាពសម្របសម្រួលដូចការរំពឹងទុកនោះទេ។ មួយសប្តាហ៍បន្ទាប់ពីការចាប់ផ្តើមនៃកងកម្លាំងដែនសមុទ្រ សម្ព័ន្ធមិត្តជាច្រើនមិនចង់ពាក់ព័ន្ធជាមួយបញ្ហានេះទេ ដោយមួយផ្នែកបានឆ្លុះបញ្ចាំងពីការប្រេះស្រាំដែលបង្កើតដោយជម្លោះនៅតំបន់ហ្គាហ្សា ដែលពួកគេបានមើលឃើញថា សហរដ្ឋអាមេរិករក្សាបានការគាំទ្រយ៉ាងរឹងមាំសម្រាប់អ៊ីស្រាអែល ទោះបីជាការរិះគន់អន្តរជាតិកើនឡើងចំពោះការវាយលុករបស់ខ្លួនក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ ​​សង្គ្រាមរវាងអ៊ីស្រាអែល​បាន​​បង្កភាពតានតឹងកាន់តែ​ខ្លាំងឡើង​ ដែលធ្វើឲ្យសង្រ្គាមនេះ​នឹង​បន្ត​​រយៈពេល​ជាច្រើន​ខែ។

​កាលពីថ្ងៃពុធ ទិន្នន័យពីក្រុមឧស្សាហកម្មវិទ្យាស្ថានប្រេងអាមេរិកបង្ហាញថា ស្តុកប្រេងឆៅបានកើនឡើង ១,៨៤ លានបារ៉ែលកាលពីថ្ងៃទី ២២ ខែធ្នូ បើធៀបទៅនឹងការប៉ាន់ប្រមាណរបស់អ្នកវិភាគថា មានការធ្លាក់ចុះចំនួន ២,៧ លានបារ៉ែល។

ទន្ទឹមនឹងនោះ មានការរំពឹងទុកខ្ពស់ពីការកាត់បន្ថយអត្រាការប្រាក់នៅអឺរ៉ុប និងសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៤ បានផ្តល់ភាពវិជ្ជមានដល់ទស្សនៈនៃតម្រូវការប្រេង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

រុស្ស៊ី និងចិន បានចុះហត្ថលេខាលើឯកសារជាង ៤០ ទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីមានកិច្ចពិភាក្សារវាង លោក Vladimir Putin និង លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ សប្ដាហ៍នេះ

រយៈពេល១៣ឆ្នាំ ពន្ធដារបង្កើនការប្រមូលចំណូលពីជាង ៧០០លានដុល្លារ ដល់ ៣,៥៧ពាន់លានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ ពន្ធដារ បានបង្កើនការប្រមូលចំណូលពីប្រមាណជាង៧០០លានដុល្លារអាម៉េរិក ដល់ជាង ៣,៥៧ពាន់លានដុល្លារអាម៉េរិក ដោយបានរួមចំណែកដល់ការកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង

ប្រវត្តិសាស្ត្រថ្មី ! ស៊ុយអែតបញ្ជាទិញនាវាចម្បាំងធុនធំពីបារាំងក្នុងទំហំទឹកប្រាក់ ៤.២ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/05/2026

រដ្ឋាភិបាលស៊ុយអែត បានសម្រេចបញ្ជាទិញនាវាចម្បាំងធុនធំ (Frigate) ប្រភេទ FDI (Frégate de Défense et d’Intervention) ចំនួន ៤ គ្រឿង ពីក្រុមហ៊ុនបារាំង​ក្នុងតម្លៃសរុបប្រមាណជា ៤.២ ពាន់លានដុល្លារអាម៉េរិក

អង្គការសហប្រជាជាតិ ៖ ជម្លោះនៅមជ្ឈិមបូព៌ារំខានដល់កំណើនសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

អង្គការសហប្រជាជាតិបានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ដោយលើកឡើងពីការរំខាននៃសង្គ្រាមនៅមជ្ឈិមបូព៌ា

កម្ពុជាជំរុញឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិ​ច្ចស៊ីជម្រៅ អំឡុ​​​​​ងពេលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

កម្ពុជាបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ និងការប្តេជ្ញាចិត្តឡើងវិញចំពោះពហុភាគីនិយម ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើងកម្តៅ និងឱនភាពសេដ្ឋកិច្ចកសល នៅតែបន្តដាក់បន្ទុកលើសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ និងទស្សនវិស័យកំណើនសេដ្ឋកិច្ចសកល

ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/05/2026

នីតិវិធី​ដើម្បីកែតម្រូវឈ្មោះដែលខុស​នៅលើ​ប្លង់រឹង សាមីខ្លួន​ត្រូវយក​ឯកសារ​ផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត​

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី