តម្លៃប្រេងសាកលធ្លាក់ចុះជាង ៧% បន្ទាប់ពីអ៊ីរ៉ង់វាយប្រហារមូលដ្ឋានយោធាអាម៉េរិកក្នុងប្រទេសកាតា

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងបានធ្លាក់ចុះជាង ៧% បន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានយោធាអាម៉េរិកក្នុងប្រទេសកាតា ជាការសងសឹកចំពោះការវាយប្រហាររបស់មហាអំណាចមួយនេះមកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន។

ទន្ទឹមនឹងនេះ តម្លៃប្រេងម៉ាក Brent ធ្លាក់ចុះ ៧,២% ឬ មានតម្លៃ ៧១,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ៧,២% ឬ មានតម្លៃ ៦៨,៥១ ដុល្លារក្នុងមួយបារ៉ែល។ ការធ្លាក់ចុះដល់ទៅ ៧,២% របស់ Brent គឺជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីខែសីហា ឆ្នាំ២០២២។ តម្លៃប្រេងបានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីអ៊ីរ៉ង់បានសងសឹកប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាម៉េរិកមកលើទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់ខ្លួន ដោយអ៊ីរ៉ង់បានប្រើមីស៊ីលវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាស Al Udeid របស់អាម៉េរិកក្នុងប្រទេសកាតា ដែលជាកន្លែងប្រតិបត្តិការយោធាដ៏ធំបំផុតរបស់អាម៉េរិកនៅមជ្ឈិមបូព៌ា។

អ្នកវិនិយោគព្រួយបារម្ភថា ការសងសឹករបស់អ៊ីរ៉ង់នឹងរំខានដល់ការនាំចេញប្រេងពីឈូងសមុទ្រមជ្ឈិមបូព៌ា។ អ៊ីរ៉ង់បានគំរាមបិទច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនប្រេងប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងសរុបរបស់ពិភពលោក និងជាផ្លូវឆ្លងកាត់របស់អ៊ីរ៉ង់ដឹកប្រេងទៅកាន់រោងចក្រចម្រាញ់ទូទាំងពិភពលោក ខណៈដែលប្រទេសនេះគឺជាអ្នកផលិតប្រេងឆៅធំជាងគេទីបីរបស់អង្គការ OPEC។ អ៊ីរ៉ង់គំរាមថា ការវាយប្រហាររបស់អាម៉េរិកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួនបានពង្រីកជួរនៃគោលដៅស្របច្បាប់សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។

យ៉ាងណាមិញ មន្ត្រីយោធាអាម៉េរិកម្នាក់លើកឡើងថា បន្ទាប់ពីមានការវាយប្រហារ មិនមានការរំខានដល់ការដឹកជញ្ជូន ឬការផលិតថាមពលរបស់កាតានោះទេ។ កាតាគឺជាប្រទេសនាំចេញឧស្ម័នធម្មជាតិរាវដ៏ធំបំផុតមួយរបស់ពិភពលោក ហើយការនាំចេញទាំងអស់របស់វាឆ្លងកាត់ច្រកសមុទ្រ Hormuz ផងដែរ។លោក Andy Lipow ប្រធានក្រុមហ៊ុនប្រេង Lipow Oil Associates លើកឡើងថា ភាពតានតឹងភូមិសាស្ត្រនយោបាយទាំងអស់នៅក្នុងមជ្ឈិមបូព៌ា មិនថាជាអ៊ីស្រាអែល អ៊ីរ៉ង់ ឬប្រទេសផ្សេងទៀតមិនដែលបិទច្រកសមុទ្រ Hormuz នោះទេ ទោះបីជាជម្លោះកាន់តែអាក្រក់ក៏ដោយ។ អ្នកវិនិយោគព្យាករណ័ថា ប្រសិនបើច្រកសមុទ្រត្រូវបានបិទពិតមែន នោះតម្លៃប្រេងម៉ាក Brent នឹងកើនឡើងលើសពី ៨០ ល្លារក្នុងមួយបារ៉ែល៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *