តម្លៃប្រេងធ្លាក់ចុះបន្តិច បន្ទាប់ពីស្ថិតនៅកម្រិតខ្ពស់រយៈពេល ៧ សប្តាហ៍

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា តម្លៃប្រេងបានធ្លាក់ចុះបន្តិចបន្ទាប់ពីឡើងថ្លៃក្នុងរយៈពេល ៧ សប្តាហ៍ ជាមួយនឹងតម្រូវការសកលដែលខ្សោយ ការកើនឡើងនៃស្តុកប្រេង និងក្តីសង្ឃឹមធ្លាក់ចុះសម្រាប់ការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។

ឥឡូវនេះ តម្លៃប្រេងឆៅម៉ាក West Texas Intermediate បានធ្លាក់ចុះ ០,៥ ភាគរយ ឬ ៧៨,៩៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះ ០,៣ ភាគរយ ឬ ៨៣,៦៧ ដុល្លារ​ក្នុង​មួយបារ៉ែល។

ទន្ទឹមនឹងនេះ អ្នកវិនិយោគប្រេងមានការព្រួយបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ចដែលអាចកើតមាននៅក្នុងសហរដ្ឋអាមេរិក ខណៈដែលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតែបន្តដោយមិនមានផលប៉ះពាល់ខ្លាំងដល់ការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា។ កាល​ពី​ថ្ងៃ​ពុធ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ជាង ៣ ភាគរយ បន្ទាប់​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​​រាយការណ៍​ពី​ការ​កើន​ឡើង​នៃស្តុក​ប្រេង​ឆៅដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ហើយ Fed បាន​រក្សា​អត្រា​ការ​ប្រាក់​មិន​ផ្លាស់​ប្តូរ​ដោយ​លើក​ឡើង​ពី​អតិផរណា​មិនងាយធ្លាក់ចុះ។

អ្នកវិភាគប្រេងម្នាក់ Gaurav Sharma លើកឡើងថា ស្ថានភាពទាំងមូលវិលជុំវិញតម្រូវការ ដោយសាrហានិភ័យដែលទាក់ទងនឹងភាពតានតឹងនៅមជ្ឈិមបូព៌ាពីខែមុនប្រែទៅជាហានិភ័យដែលនៅសល់សម្រាប់ពេលឥឡូវនេះ។ យ៉ាងណាមិញ ការធ្លាក់ចុះនៃតម្រូវការប្រេងម៉ាស៊ូតនៅទូទាំងពិភពលោកក៏កំពុងផ្តល់ក្តីបារម្ភអំពីការពន្យឺតកំណើនតម្រូវការប្រេងនៅក្នុងបណ្តាប្រទេសសេដ្ឋកិច្ចធំៗផងដែរ។ ទិន្នន័យពីក្រុមហ៊ុនប្រឹក្សា Insights Global បានបង្ហាញថា ស្តុកប្រេងសាំងរួមមានប្រេងម៉ាស៊ូត បានកើនឡើងជាង ៣ ភាគរយនៅក្នុងមជ្ឈមណ្ឌលស្តុកប្រេង Amsterdam-Rotterdam-Antwerp របស់អឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍។

Alex Hodes អ្នកវិភាគប្រេងមកពី StoneX លើកឡើងថា តម្រូវការប្រេងម៉ាស៊ូតនៅក្នុងមជ្ឈមណ្ឌលចម្រាញ់ PADD 3 នៅលើឆ្នេរសមុទ្រឈូងសមុទ្រអាមេរិកត្រូវបានគេរំពឹងថានឹងទាបជាងកាលពីបីឆ្នាំមុន។ ដំណឹងអាក្រក់នោះគឺ ទិន្នផលចម្រាញ់របស់ PADD 3 គឺស្ថិតនៅចំណុចទាបបំផុតចាប់តាំងពីដើមខែមីនា ទោះបីជាមានការបន្ថែមស្តុកទាំងនេះក៏ដោយ។ លោក Hiroyuki Kikukawa ប្រធានក្រុមហ៊ុន NS Trading បាននិយាយថា ទីផ្សារប្រេងត្រូវបានគាំទ្រដោយការព្យាករណ៍ថា ប្រសិនបើ WTI ធ្លាក់ចុះក្រោម ៧៩ ដុល្លារក្នុងមួយបារ៉ែលនោះ សហរដ្ឋអាមេរិកនឹងគិតគូរបង្កើតទុនបម្រុងយុទ្ធសាស្ត្ររបស់ខ្លួន។ មួយវិញទៀតនោះ ដើម្បីគាំទ្រដល់តម្លៃប្រេង ក្រុមប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) អាចបន្តកាត់បន្ថយទិន្នផល ប្រសិនបើតម្រូវការកើនឡើងមិនសមស្របនឹងគោលដៅ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ