តម្លៃប្រេងឡើងថ្លៃជាង ៣​ ភាគរយ ខណៈដែលប្រាក់ដុល្លារចុះខ្សោយ

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ៍របានរាយការណ៍ថា តម្លៃប្រេងបានបន្តកើនឡើងប្រហែល ៣ ភាគរយដល់កម្រិតខ្ពស់កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ខណៈដែលប្រាក់ដុល្លារអាមេរិកចុះខ្សោយ និងការកើនឡើងទិន្នផលនាំចូលប្រេងឆៅរបស់ប្រទេសចិន។

ទីផ្សារតម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃ ៣,៤ ភាគរយ ឬ ៧៥,៦៧ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅម៉ាក US West Texas Intermediate (WTI) បានឡើងថ្លៃ ៣,៤ ភាគរយ ឬ ៧០,៦២ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃឡើងថ្លៃទាំងនេះគឺជាការឡើងខ្ពស់បំផុតសម្រាប់ Brent និង WTI នៅក្នុងខែមិថុនានេះ។

ស្របពេលនេះដែរ នៅសហរដ្ឋអាមេរិក ទីផ្សារតម្លៃប្រេងម៉ាស៊ូតបានកើនឡើងប្រហែល ៥ ភាគរយដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែមេសា ខណៈដែលការលក់រាយបានឡើងថ្លៃលើសពីការរំពឹងទុក ការកើនឡើងនៃអត្រាគ្មានការងារធ្វើខ្ពស់ និងការធ្លាក់ចុះនៃប្រាក់ដុល្លារដល់កម្រិតទាបរយៈពេលប្រាំសប្តាហ៍បើធៀបទៅនឹងរូបិយប័ណ្ណផ្សេងទៀត។ មិនត្រឹមតែប៉ុណ្ណោះ ការធ្លាក់តម្លៃនៃប្រាក់ដុល្លារធ្វើឱ្យប្រេងឆៅមានតម្លៃថោកសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងទៀត ដែលអាចជំរុញតម្រូវការប្រេងឡើងខ្ពស់ផងដែរ។

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ទិន្នន័យបានបង្ហាញថា ទិន្នផលនៃរោងចក្រចម្រាញ់ប្រេងរបស់ប្រទេសចិនបានកើនឡើង ១៥,៤ ភាគរយនៅក្នុងខែឧសភាកន្លងទៅនេះ ដែលជាចំនួនសរុបខ្ពស់បំផុតទីពីរក្នុងកំណត់ត្រារបស់ខ្លួន។ នាយកប្រតិបត្តិក្រុមហ៊ុន Kuwait Petroleum Corp បាននិយាយថា តម្រូវការប្រេងរបស់ចិនអាចនឹងបន្តកើនឡើងក្នុងអំឡុងឆមាសទី២ នៃឆ្នាំនេះ ខណៈដែលរោងចក្រចម្រាញ់ប្រេងរបស់ចិនបានចាប់ផ្តើមឡើងថ្លៃប្រេងបណ្តើរហើយៗ។

ស្របពេលដែលទិន្នផលប្រេងនៅចិនកើនឡើង ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកំពុងធ្លាក់ចុះ ដោយសារតែការធ្លាក់តម្លៃប្រាក់ដុល្លារមកពីធនាគារកណ្តាលអាមេរិកបានផ្អាកការតំឡើងអត្រាការប្រាក់ ខណៈដែលអត្រាការប្រាក់នៅអឺរ៉ុបនៅតែខ្ពស់។ ធនាគារកណ្តាលអឺរ៉ុប (ECB) បានដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់រយៈពេល ២២ ឆ្នាំ ដោយខ្លួនបានបង្ហាញពីការរឹតបន្តឹងគោលនយោបាយហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីទប់ទល់នឹងអតិផរណាខ្ពស់។

ម្យ៉ាងវិញទៀតនៅខាងផ្នែកផ្គត់ផ្គង់ប្រេង អ្នកវិភាគរំពឹងថា ការកាត់បន្ថយទិន្នផលប្រេងឆៅដោយស្ម័គ្រចិត្តដែលបានអនុវត្តនៅក្នុងខែឧសភាកន្លងទៅនេះដោយក្រុមប្រទេសនាំចេញប្រេង OPEC+  បានធ្វើឲ្យតម្លៃឡើងថ្លៃ និង តម្រូវការប្រេងឡើងខ្ពស់ខ្លាំង៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច