សិង្ហបុរី ៖ គ្រប់គ្នាបានស្គាល់ហើយថា សិង្ហបុរី គឺជាប្រទេសដែលនាំមុខគេបំផុតធៀបទៅនឹងបណ្តាប្រទេសជិតខាងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជានៅលើពិភពលោកលើគ្រប់វិស័យលើកលែងតែកសិកម្មមួយប៉ុណ្ណោះដោយសារតែផ្ទៃដីកសិកម្មរបស់ខ្លួនមានទំហំតូចខ្លាំងធៀបទៅនឹងផ្ទៃទាំងអស់ ឬត្រឹមតែ១ភាគរយប៉ុណ្ណោះនៃផ្ទៃដីសរុប។

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលប្រទេសដ៏តូចមួយនេះបានផ្តោតសំខាន់តែទៅលើកិច្ចការងារអភិវឌ្ឍន៍សេដ្ឋកិច្ចពឹងផ្អែកលើវិស័យឧស្សាហកម្មច្រើនមុខ ខណៈដែលការផ្គត់ផ្គង់ និងសង្វាក់ផលិតកម្មអាហារស្ទើរតែ១០០ភាគរយគឺត្រូវនាំចូលពីទីផ្សារខាងក្រៅទាំងអស់។ ឆ្លងកាត់សម័យកាលកូវីដអស់រយៈពេលជាង២ឆ្នាំសិង្ហបុរីបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិកូវីដ ជាពិសេសបញ្ហានៃការផ្គត់ផ្គង់ផលិតផលអាហារនៅក្នុងស្រុក និងក្នុងពេលដែលបញ្ហាស្បៀងអាហារកំពុងជួបទទួលរងឥទ្ធិពលអវិជ្ជមានដោយសារបញ្ហាទីផ្សារផ្គត់ផ្គង់ អាហារផង និងវិបត្តិនយោបាយរបស់ពិភពលោកផង។

ជាដំណោះស្រាយសម្រាប់អនាគត រដ្ឋាភិបាលសិង្ហបុរីបានសម្រេចចិត្តក្នុងការធ្វើការឆ្លើយតបភ្លាមៗតាមរយៈការដាក់ចេញនូវផែនការឆ្នាំ២០៣០ធ្វើយ៉ាងណាឲ្យសង្វាក់ផលិតកម្មក្នុងស្រុកអាចផ្គត់ផ្គង់អាហារបានទៅដល់៣០ភាគរយនៃតម្រូវការទូទាំងប្រទេសទាំងបានដឹងថាហើយថាផ្ទៃដីធ្វើកសិកម្ម និងចិញ្ចឹមសត្វមិនមានច្រើន ហើយទាំងធនធានមនុស្សក្នុងវិស័យនេះទៀតសោតក៏មានតិចតួចខ្លាំង។
ពលរដ្ឋសិង្ហបុរី ១០០ភាគរយគឺជាអ្នករស់នៅទីក្រុង ផ្ទៃដីធ្វើកសិកម្មមានត្រឹមតែ១ភាគរយ ហើយជាយូរមកហើយវិស័យកសិកម្មគឺជាចំណែកដ៏តូចបំផុតនៃ GDP របស់ប្រទេស ប៉ុន្តែសិង្ហបុរីនៅតែមានមហិច្ឆិតា និងសុទិដ្ឋិនិយមខ្ពស់ចំពោះផែនការនេះ ពីព្រោះថារដ្ឋាភិបាលនឹងប្រើប្រាស់គំនិតច្នៃប្រឌិតជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាមកបំពេញបេសកកម្មដ៏ធំធេងនេះ។
រដ្ឋាភិបាលចាប់ផ្តើមវិនិយោគ និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងទៅលើអាជីវកម្មបង្កើតថ្មីដែលមានបច្ចេកវិទ្យាច្នៃប្រឌិតខ្ពស់ និងសន្សំសំចៃដែលមានសមត្ថភាព ជាពិសេសទៅលើកិច្ចការងារបង្កបង្កើនផលកសិកម្មដែលមានរួមទាំងដំណាំ និងការចិញ្ចឹមសត្វផងធ្វើយ៉ាងណាឲ្យសកម្មភាពនេះមានដំណើរការកាន់តែច្រើនឡើងនៅក្នុងប្រទេស។
រដ្ឋាភិបាលបានប្រើប្រាស់យុទ្ធសាស្ត្រជំរុញទាំងវិស័យឯកជន និងវិស័យរដ្ឋព្រមគ្នា ដើម្បីការងារនេះក្នុងនោះអាជីវកម្មកើតថ្មី ដូចជា Edible Garden City ជាប្រភេទកសិដ្ឋានសិប្បនិម្មិតដែលបច្ចុប្បន្នកំពុងត្រូវបានយកទៅអនុវត្តនៅតាមទីតាំងសាធារណៈ និងទីតាំងអគារជាច្រើនរយកន្លែងមកហើយដូចជានៅតាមផ្សារទំនើបសាលារៀនជាដើម។
គោលនយោបាយផែនការសម្រាប់ទីក្រុងដ៏ចំបងដែលមានឈ្មោះថា LUSH ឬ Landschaping for Urban Space and High-Rise ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៩ ដែលផ្តោតសំខាន់លើការអនុវត្តគោលការណ៍បៃតងតាមអគារ និងទីក្រុងបានកែប្រែបន្ថែមនូវការធ្វើកសិកម្មនៅតាមដំបូលនៃគ្រប់អគារទាំងអស់ហើយត្រូវបានចាប់ផ្តើមដំបូងកាលពីឆ្នាំ២០១៧ ដែលជាលទ្ធផលអគារមួយចំនួនធំអាចទាញយកផលិតផលកសិកម្មទាំងនោះទៅផ្គត់ផ្គង់ ឬលក់បន្តបានក្នុងទីផ្សារដោយខ្លួនឯង។ ក្រៅពីនោះរដ្ឋាភិបាលសិង្ហបុរីក៏កំពុងរៀបចំ និងបន្តជួយដល់កិច្ចការងារអភិវឌ្ឍការធ្វើកសិកម្មច្នៃប្រឌិតជាច្រើនទៀតរួមទាំងការធ្វើដំណាំតាមអគារធំតាមបែប Indoor ការធ្វើដំណាំនៅតាមទីកន្លែងចតរថយន្ត និងកន្លែងសាធារណៈផ្សេងទៀតដែលមិនទាន់បានចូលរួមកិច្ចការងារនេះពីមុន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

កម្ពុជាជំរុញការអប់រំឌីជីថល ខណៈរោងចក្រថេប្លេតតម្លៃ ១០០ លានដុល្លារត្រៀមដំណើរការ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/10/2026
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា គ្រោងពង្រីកការសិក្សាឌីជីថលដល់សាលាបឋមសិក្សាប្រមាណ ៧,០០០ សាលាទូទាំងប្រទេស ស្របពេលក្រុមហ៊ុន KH Haitech កំពុងពន្លឿនការសាងសង់រោងចក្រដំឡើងថេប្លេត (tablet) នៅរាជធានីភ្នំពេញ ក្រោមទុនវិនិយោគសរុប ១០០ លានដុល្លារ





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content