ពលរដ្ឋរីករាយក្នុងពិធីកាន់បិណ្ឌ ខណៈការប្រើប្រាស់ផលិតផលក្នុងស្រុកមានច្រើនជាងមុន

ភ្នំពេញ ៖ ចាប់តាំងពីថ្ងៃ១រោច ខែភទ្របទ(៣០ខែកញ្ញា) ប្រជាជនកម្ពុជា រួមមានកសិករ មន្ត្រីរាជការ អ្នកបម្រើការងារឯកជន អាជីវករលក់ដូរ កម្មករ និយោជិត សុទ្ធ​តែបានត្រៀមខ្លួនជាស្រេច​សម្រាប់ការប្រណិប័តន៍ទៅតាមគន្លងប្រពៃណីនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យមួយធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។

អ្វីដែលជាការចាប់អារម្មណ៍ ការរៀបចំទេយ្យវត្ថុ និងចង្ហាន់ សម្ល ផ្លែឈើ នំចំណី សម្រាប់ប្រគេនព្រះសង្ឃនៅតាមបណ្តាវត្តអារាម ត្រូវបានធ្វើឡើងតាមពិធីសាសនា ដោយមានការកាន់បិណ្ឌតាមវេន របស់ពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បានប្រើប្រាស់ផលិតផលក្នុងស្រុកច្រើនជាងមុន ហើយក៏ជាផលិតកម្មរបស់កសិករដែលធ្វើបានផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ  បានផ្ញើសារជូនពរបងប្អូនប្រជាពលរដ្ឋរីករាយរាយ ជួបជុំគ្រួសារ និងទទួលបានសុខសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដែលពិធីកាន់បិណ្ឌនេះគឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ(៣០ខែកញ្ញា)ដល់ថ្ងៃ១៤រោច ខែភទ្របទ(១៣ខែតុលា) ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ៖ « នេះជាពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា»។

ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធ​ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នារបស់ជនជាតិខ្មែរជាយូរមកហើយ។

អាចារ្យធំវត្តនាគវ័ន្ត លោក អ៊ុំ ប៊ុនយឿន បានកត់សម្គាល់ថា ចាប់តាំងពីកាន់បិណ្ឌទី១ ពុទ្ធបរិស័ទ្ធដែលមានចង្ហាន់ ទេយ្យវត្ថុ មកចូលរួមក្នុងពិធីកាន់បិណ្ឌ​ភាគច្រើសុទ្ធតែជាផលិតផលខ្មែរដែលផលិតក្នុងស្រុក​។

លោកអាចារ្យ អ៊ុំ ប៊ុនយឿន បានមានប្រសាសន៍ថា៖ «ខ្មែរយើងធ្វើបាន ផលិតបានដែរ រួមមាន​ភេសជ្ជៈ ទឹកសុទ្ធ ​ទឹក​ក្រូច និងមានបន្លែ សាច់ ជាចង្ហាន់ប្រគេនព្រះសង្ឃ ក៏ជាផលិតផលរបស់កសិករខ្មែរដែរ»។

លោក អ៊ំ ស្រីអេង ជាអ្នករស់នៅតំបន់អូឡាំពិក តែបានមកកាន់បិណ្ឌនៅវត្តគៀនឃ្លាំងបានឱ្យដឹងថា គាត់មកកាន់បិណ្ឌនៅស្រុកកំណើត(គៀនឃ្លាំង) ព្រោះជាកន្លែងតំណដូនតា។

លោកបានបន្តឱយដឹងថា សម្រាប់ផលិតផល ក៏ដូចជាចង្ហាន់ដែលយកទៅប្រគេនព្រះសង្ឃភាគច្រើនជាផលិតផលក្នុងស្រុក រាប់ទាំងបន្លែ ត្រីសាច់ ក៏ជាទិន្នផលរបស់ប្រជាកសិករខ្មែរចិញ្ចឹមដែរ។

ដោយឡែកព្រះសង្ឃ គង់នៅកុដិលេខ២១ វត្តនាគវ័ន្ត ព្រះនាម ម៉ៅ ប៊ុនធឿន បានមានសង្ឃដីកាឱ្យដឹងថា តាមការកត់សម្គាល់ឃើញថា ទេយ្យ​វត្ថុ និងម្ហូបអាហារ ដែលញាតិញោម យកមកធ្វើជាបាយ សម្លប្រគេនព្រះសង្ឃ ភាគច្រើនសុទ្ធតែបានប្រើប្រាស់ផលិតផលក្នុងស្រុកច្រើនជាងមុន ហើយការប្រើប្រាស់ផលិតផលក្នុងស្រុកទៀតសោតក៏ជារឿងល្អដែរ ព្រោះជាការចូលរួមគាំទ្រផលិតផលខ្មែរកាន់តែច្រើន ។

ព្រះសង្ឃ ម៉ៅ ប៊ុនធឿន បានបន្តសង្ឃដីកាថា ៖ «បើយើងគាំទ្រផលិតផលរបស់យើងនៅក្នុងស្រុកកាន់តែច្រើន កាន់តែប្រសើរ ហើយអាត្មាក៏គាំទ្រចំពោះរាល់ផលិតផលខ្មែរដែលយកមកធ្វើជាទេយ្យវត្ថុសម្រាប់ប្រគេនព្រះសង្ឃ ព្រោះរាល់ការប្រើប្រាស់ ក៏ដូចជាគាំទ្រផលិតផលខ្មែរ ក៏ជាការចូលរួមជួយលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរ»៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់