ប្រជាសហគមន៍អេកូទេសចរណ៍ផាត់សណ្តាយ ទទួលការគាំទ្រហិរញ្ញវត្ថុសម្រាប់ការទាក់ទាញភ្ញៀវទេសចរ

កំពង់ធំ ៖ ប្រជាសហគមន៍អេកូទេសចរណ៍ផាត់សណ្តាយ កំពុងត្រូវបានគេផ្តោតការយកចិត្តទុកដាក់ ដោយនឹងទទួលបានការគាំទ្រហិរញ្ញវត្ថុ ដើម្បីជំរុញ និងសម្រាប់រៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យក្លាយជាតំបន់អេកូទេស​ចរណ៍បែបធម្មជាតិក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។

ក្នុងគោលបំណងដើម្បីជួយជំរុញ និងរៀបចំតំបន់អេកូទេសចរណ៍បែបធម្មជាតិមួយនេះឱ្យកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក៏បានផ្តល់ជូននូវគម្រោងដែលមានឥទ្ធិពលលឿន (Quick Impact Project-QIP) ចំនួន៣ដល់ក្រសួងទេសចរណ៍ ក្នុងនោះពាក់ព័ន្ធសហគមន៍អេកូទេសចរណ៍ ផាត់សណ្តាយ ស្ថានទូតនឹងផ្តល់ការគាំទ្រហិរញ្ញវត្ថុប្រមាណ ៥០ ០០០ ដុល្លារ សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការទាក់ទាញភ្ញៀវទេសចរ។

ការគាំទ្រហិរញ្ញវត្ថុ និងជំរុញ ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យក្លាយជាតំបន់អេកូទេស​ចរណ៍បែបធម្មជាតិនេះធ្វើឡើងដោយឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានដឹកនាំក្រុមការងារ តំណាងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រួមទាំងមន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ និងវិស័យឯកជនចុះជួបសំណេះ​សំណាលជាមួយប្រជាសហគមន៍អេកូទេសចរណ៍ផាត់សណ្តាយ ក្នុងភូមិសាស្រ្តឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ ។ សហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ ជាសហគមន៍នៅលើផ្ទៃទឹកនៃបឹងទន្លេសាប ដែលស្ថិតក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ឃុំផាត់សណ្តាយ មានភូមិចំនួន ៥ មានប្រជាពលរដ្ឋរស់នៅចំនួនជាង ១ពាន់គ្រួសារ ហើយប្រជាពលរដ្ឋប្រមាណ ៩០% ជាអ្នកប្រកបរបរនេសាទត្រី។

នៅដើមឆ្នាំ២០១៩ ក្រោមជំនួយពីអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) បានអនុវត្តគម្រោងមួយនៅក្នុងឃុំផាត់សណ្តាយនេះ ដែលមានឈ្មោះថា «ការបង្កើនជីវភាពរស់នៅរបស់ប្រជានេសាទ តាមរយៈការការពារនិងគ្រប់គ្រងធនធានធម្មជាតិនៅតំបន់ដីសើមក្នុងបឹងទន្លេសាប ប្រទេសកម្ពុជា» រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩-២០២១។

ឯកឧត្ដម ​ ថោង ខុន ក៏ដូចជាអង្គការ FACT ក៏បានសន្យាជាមួយពលរដ្ឋនៅផាត់សណ្តាយ​ដែរថា នឹងខិតខំជួយជម្រុញឱ្យមន្ត្រីជំនាញ​ និងអង្គភាពពាក់ព័ន្ធជួយបង្កើនសេវា​អ៊ីនធឺណិត​ ដល់សហគមន៍​ ជំរុញឱ្យរដ្ឋបាលព្រៃ​ឈើ​ ជួយផ្តល់ឈើ​ដែលទទួលបានពីបទល្មើសជាក់ស្តែង និងបានស្នើឱ្យឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ជួយសាងសង់កំពុងផែមួយនៅឃុំឆ្នុកទ្រូ ដើម្បីផ្តល់ជូនប្រជាសហគមន៍ផងដែរ។

ក្នុងការទាក់ទាញ អ្នកទេសចរទាំងជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត ឯកឧត្ដមរដ្ឋមន្ត្រី បានជំរុញឱ្យសហគមន៍ផាត់សណ្តាយ​ ក្រៅពីការប្រកបរបរនេសាទ ដោយស្របច្បាប់ហើយ ត្រូវខិតខំរៀបចំទីតាំងរបស់ខ្លួនឱ្យបានស្អាត និងទាក់ទាញ ដើម្បីបានផ្តល់ឱកាសឱ្យភ្ញៀវទេសចរ បានមកទស្សនាកម្សាន្ត ដែលជាផ្នែកមួយ ក្នុងការជួយបង្កើនជីវភាពបានមួយផ្នែកទៀតផងដែរ។

អ្វីដែលសំខាន់នោះ ដើម្បីឱ្យសហគមន៍របស់ខ្លួន គួរជាទីទាក់ទាញដល់ភ្ញៀវទេសចរ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានជំរុញឱ្យប្រជាសហគមន៍ ត្រូវខិតខំធានា ឱ្យបាននូវការអភិរក្សធានជីវៈចម្រុះ​ និងធនធានធម្មជាតិក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានគង់វង្ស​ ដោយមិនត្រូវប្រកបរបរនេសាទត្រីដោយខុសច្បាស់ដែលអាចនាំឱ្យបាត់បង់ពូជត្រី ឫកាប់ព្រៃលិចទឹក ជាដែនជម្រករបស់មច្ឆជាតិនោះឡើយ។

នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ( FACT) លោក យុក សេងឡុង បានឱ្យដឹងដែរថា ថ្មីនេះអង្គការ FACT បានទទួលគម្រោងពីក្រសួងបរិស្ថានរបស់អាល្លឺម៉ង ក្នុងការជួយដល់សហគមអេកូទេស​ចរណ៍ផាត់សណ្តាយ ដែលមានរយៈពេល៥ឆ្នាំបន្តទៀត ដែលគិតចាប់ពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ រហូតដល់ខែកញ្ញា ឆ្នាំ២០២៧ ហើយនឹងមានគម្រោងក្នុងការជួយសាងសង់ ផ្សារអេកូទេសចរណ៍បណ្តែតទឹក ដែលតាមផែនការគ្រោងធ្វើឡើងពីអគារចំនួន៣ ជាអក្សU មាន២ជាន់។

ទន្ទឹមនឹងនេះ​ អង្គការ FACT ក៏បានផ្តល់ជូននូវគម្រោងជាច្រើន សម្រាប់សហគមន៍ផាត់សណ្តាយនេះ ដូចជាទឹកស្អាត ការគ្រប់គ្រងសំរាម ការបង្កើនជីវភាពប្រជាសហគមន៍តាមរយៈការបញ្ចូលសកម្មភាពអេកូទេសចរណ៍ និងការបង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបជាដើម៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/10/2026

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​បាន​សម្រេច​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៥១១ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ ៨​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​ជំរុញ​ការ​អប់រំ​ឌីជីថល​ ខណៈ​រោងចក្រ​ថេប្លេត​តម្លៃ​ ១០០ ​លាន​ដុល្លារ​ត្រៀម​ដំណើរការ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/10/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​គ្រោង​ពង្រីក​ការ​សិក្សា​ឌីជីថល​ដល់​សាលា​បឋមសិក្សា​ប្រមាណ ៧​,​០០០​ ​សាលា​ទូទាំង​ប្រទេស ​ស្រប​ពេល​ក្រុមហ៊ុន​ KH ​Haitech ​កំពុង​ពន្លឿន​ការ​សាងសង់​រោងចក្រ​ដំឡើង​ថេប្លេត (tablet) ​នៅ​រាជធានី​ភ្នំពេញ​ ​ក្រោម​ទុន​វិនិយោគ​សរុប​ ១០០ ​លាន​ដុល្លារ