ភ្នំពេញ ៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រពីសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន បានធ្វើឱ្យពិភពលោកទាំងមូលបន្តតាមដានយ៉ាងយកចិត្តទុកដាក់យ៉ាងខ្លាំង រួមទាំងកម្ពុជាផងដែរ ហើយក៏មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការវាយលុករបស់រុស្ស៊ី បើទោះបីជាមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការអំពាវនាវទៅលើប្រទេសរុស្ស៊ីឱ្យមានការបញ្ចប់សង្គ្រាមនេះក៏ដោយចុះ។

សេដ្ឋកិច្ចរដ្ឋាភិបាលក្រុងមូស្គូកំពុងដាំក្បាលចុះ ខណៈដែលទណ្ឌកម្មជាបន្តបន្ទាប់កំពុងអនុវត្តទៅលើរុស្ស៊ី ចំណែកឯអ៊ុយក្រែនវិញក៏នឹងទទួលរងផលប៉ះពាល់ពីសង្គ្រាមនេះដែរ ពីព្រោះថាសកម្មភាពពាណិជ្ជកម្ម អាជីវកម្មប្រចាំថ្ងៃ ត្រូវបានផ្អាកដំណើរការទាំងស្រុង និងអាចទទួលបានត្រឹមតែជំនួយប៉ុណ្ណោះនៅក្នុងស្ថានភាពនេះ។

ដោយឡែក សម្រាប់កម្ពុជា អាចសិក្សាអ្វីខ្លះពីសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ទាក់ទងនឹងវិបត្តិសេដ្ឋកិច្ច?
លោកបណ្ឌិត តាន់ មុនីវណ្ណ តំណាងវិស័យឯកជន និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានបង្ហាញទស្សនៈផ្ទាល់ខ្លួនប្រាប់ AMS ថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នេះ ទោះបីជាមិនប៉ះពាល់ដោយត្រង់ ក៏ប៉ះពាល់ដោយប្រយោលដែរ ដែលគិតត្រឹមតែមាស និងប្រេង (ដែលជាវត្ថុធាតុដើមប៉ះពាល់គ្រប់ប្រទេសលើពិភពលោក)កំពុងជួបបញ្ហាលើការឡើងតម្លៃ ហើយក្រៅពីនេះនៅមានវិស័យថាមពល បច្ចេកវិទ្យា និងការធ្វើពាណិជ្ជកម្ម នាំចេញនាំចូលរបស់ប្រទេសនីមួយៗក៏កំពុងប្រឈម។
លោកបណ្ឌិតបានលើកឡើងថា ៖
“យើងមិនទាន់ហ៊ាននិទ្ទស្សន៍អ្វីវែងឆ្ងាយអំពីសេដ្ឋកិច្ចថានឹងមានការធ្លាក់ចុះកម្រិតណានោះទេ ព្រោះការធ្វើពាណិជ្ជកម្ម បើបាត់បង់ការនាំចេញនាំចូល អ្វីៗវាត្រូវគាំង។ ដូច្នេះ មានតែការបន់ស្រន់ឱ្យសង្គ្រាមឆាប់ចប់ទេ ដែលអាចកាត់បន្ថយការប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក”
លោកបណ្ឌិត តាន់ មុនីវណ្ណ បានមានប្រសាសន៍ថា៖
“អ្វីដែលយើងអាចសិក្សាបានពីវិបត្តិនេះ មានតែក្តីរំពឹងដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងថា មានតែការបញ្ចប់សង្គ្រាមឱ្យកាន់តែឆាប់ កាន់តែល្អ ហើយងាកមករកគោលនយោបាយនៃការចរចា …នេះខ្ញុំជឿថាប្រហែលជាមានប្រសិទ្ធភាពជាងការបន្តសង្គ្រាមរ៉ាំរ៉ៃ”

អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ បានប្រាប់ AMS ថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនមានផលចំណេញនោះទេ ពោលគឺមានតែមហន្តរាយ ដូចជាការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ប្រជាជនបាត់បង់ទីលំនៅដ្ឋាន ពិសេសការកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ច និងធ្វើឱ្យជនរួមជាតិរងគ្រោះ។
លោកបណ្ឌិតបានលើកឡើងថា ៖
“សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចុះយ៉ាងគំហុក ដែលយើងអាចប៉ាន់ស្មានថា រុស្ស៊ីនឹងដើរថយក្រោយប្រមាណពី៥ទៅ១០ឆ្នាំប្រសិនបើសង្គ្រាមឆាប់ចប់ ហើយសម្រាប់អ៊ុយក្រែនវិញ ក៏ដើរថយក្រោយប្រមាណ១០ទៅ១៥ឆ្នាំ ដូចគ្នាសម្រាប់កសាងប្រទេសក្រោយសង្គ្រាមនេះបញ្ចប់។ ដោយឡែកចំពោះសំណួរសួរថា តើយើងអាចសិក្សាបានអ្វីខ្លះពីសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ? គិតពីឆ្នាំ១៩៩០ដល់បច្ចុប្បន្នដែលមានរយៈពេលជិត៣០ឆ្នាំ ដែលយើងមានការអភិវឌ្ឍន៍គ្រប់វិស័យ បើឆ្លុះបញ្ចាំងទៅយើងមានសន្តិសុខប៉ុណ្ណឹងឆ្នាំ យើងអភិវឌ្ឍបានប៉ុណ្ណឹង តែបើយើងមានសង្គ្រាមវិញយើងនឹងដើរថយក្រោយប៉ុន្មានឆ្នាំ? នេះជាបទពិសោធន៍សំខាន់ណាស់”
លោកបណ្ឌិត ហុង វណ្ណៈ បានថ្លែងបញ្ជាក់ថា ជម្លោះ គឺមានភាពផុយស្រួយងាយកើតឡើង តែការកសាងសន្តិភាពត្រូវការរយៈពេលយូរ ការកសាង និងរក្សាសន្តិភាពគឺជាគ្រឹះយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងភាពរីកចម្រើនរបស់ប្រជាជាតិ ដូច្នេះវាទាមទារឱ្យមានការឯកភាព ការចុះសម្រុង ការស្រឡាញ់ គោរពឱ្យតម្លៃគ្នា ទើបអាចរក្សាបាននូវសុខសន្តិភាពរយៈពេលយូរ ដែលជាមូលដ្ឋានគ្រឹះនៃសេរីភាពការរស់នៅ ការកសាង និងការអភិវឌ្ឍ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មេដឹកនាំចិន អបអរសាទរប្រធានាធិបតីថ្មីប៊ុលហ្ការី និងប្តេជ្ញាពង្រឹងទំនាក់ទំនង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping បានផ្ញើសារអបអរសាទរជាផ្លូវការជូនចំពោះលោកស្រី Iliana Yotova ក្នុងឱកាសដែលលោកស្រីត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្ការី ជាមួយនឹងការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងទំនាក់ទំនងទាំងវិស័យការទូត ទាំងវិស័យសេដ្ឋកិច្ចជាមួយប្រទេសនៅអឺរ៉ុបភាគអាគ្នេយ៍មួយនេះ។ នៅក្នុងសារបង្ហាញពីការអបអរសាទរតាមបណ្តាញសង្គម (តេឡេក្រាម) កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅដែលត្រូវបានយកមកចេញផ្សាយដោយកាសែត Novinata លោកប្រធានាធិបតីចិន Xi Jinpin បានគូសបញ្ជាក់អំពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ

ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់ នៅក្នុងកម្មវិធី Cambodia Real Estate Awards 2026 ភ្នំពេញ ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានទទួលពានរង្វាន់កិត្តិយសជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (Developer

កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 10/11/2026
ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០

លទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ប៉ះពាល់ដល់ទំនាក់ទំនងជាមួយឥណ្ឌា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/11/2026
ការផ្លាស់ប្តូរបរិយាកាសនយោបាយនៅសហរដ្ឋអាម៉េរិក ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ បានបង្កើតភាពមិនច្បាស់លាស់ក្នុងការដឹកនាំប្រទេស និងអាចជះឥទ្ធិពលដល់ទិសដៅទំនាក់ទំនងការបរទេសជាមួយឥណ្ឌា





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content