សម្ដេចតេជោ ស្នើឲ្យក្រសួងកសិកម្មយកចិត្តទុកដាក់ផ្ដល់បច្ចេកទេស និងដាក់ពង្រាយអ្នកជំនាញ​ទៅបង្រៀនកសិករតាមភូមិឃុំ

ភ្នំពេញ ៖ សម្រាប់កម្ពុជា វិស័យកសិកម្ម គឺជាវិស័យដ៏ចម្បងមួយដែលរួមចំណែកជួយដល់សេដ្ឋកិច្ចកម្ពុជាក្នុងទំហំ​ដ៏ធំ។ ជាមួយគ្នានេះ ​ស្របទៅនឹងការរីកចម្រើននៃសង្គម របៀបរបបនៃការធ្វើកសិកម្មក៏គួរតែត្រូវបានផ្លាស់ប្ដូរ និងពង្រឹងបន្ថែម ដោយធ្វើយ៉ាងណាអាចបង្កើនទិន្នផលឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។

កាលពីដើមឡើយ ប្រជាកសិករនិយមធ្វើកសិកម្មបែបប្រពៃណី ប៉ុន្តែពេលនេះរាជរដ្ឋា​ភិបាលតាមរយៈក្រសួងជំនាញបានជំរុញឱ្យបញ្ចូលបច្ចេកទេសថ្មីៗដើម្បីពង្រឹង និងពង្រីកការបង្កបង្កើនផលប្រកបដោយប្រសិទ្ធភាព ដែលការជំរុញបែបនេះ គឺដើម្បីបង្កើនទិន្នផល បើទោះបីជាដំណាំត្រូវបានដាំលើដីដែលមានទំហំតូចដដែលក្ដី។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះបានស្នើដល់ក្រសួងកសិកម្មឲ្យខិតខំធ្វើការងារបន្ថែមទៀតលើការផ្ដល់បច្ចេកទេស​ និងដាក់ពង្រាយមន្ត្រីជំនាញឲ្យចុះទៅបង្រៀនកសិករនៅតាមភូមិឃុំស្រុកទូទាំងប្រទេស។

សម្ដេចតេជោបានមានប្រសាសន៍ថា ៖

“ដើម្បីអាចបង្កបង្កើនផលឲ្យច្រើនជាងទម្លាប់កាលពីមុន ក្រសួងត្រូវផ្ដល់ពូជស្រូវថ្មីៗដែលមិនទាមទាររយៈពេលដាំដុះយូរ និងអ្វីដែលកាន់តែសំខាន់សម្រាប់ការដាំដុះពេញមួយឆ្នាំគឺប្រភពទឹក។ អីចឹងទេ ចំណុចទាំងនេះ ក្រសួងត្រូវបន្តការយកចិត្តទុកដាក់ទៅលើការស្រាវជ្រាវ​បច្ចេកទេស ហើយជំរុញបច្ចេកទេសរបស់យើងភ្ជាប់ជាមួយកសិករ តាមរយៈការពង្រាយនៃអ្នកបច្ចេកទេសកសិកម្មរបស់យើងទៅភ្ជាប់ជាមួយនឹងកសិករ។”

សម្ដេចបន្តមានប្រសាសន៍ទៀតថា ៖

“ក្រៅតែពីចំនួនមនុស្សដែលនឹងត្រូវបញ្ចូន​ចុះទៅគ្រប់ឃុំ យើងក៏នៅមានអ្នកបច្ចេកទេសដែលត្រូវចុះទៅបង្រៀនកសិកររបស់យើង ទៅលើបញ្ហាទាក់ទិននឹង​បច្ចេកទេសថ្មីៗ ការដាំដុះ ការប្រើប្រាស់ពូជ ក៏ដូចជាការចិញ្ចឹមសត្វ ចិញ្ចឹមត្រី ការការពារជំងឺ សត្វជាដើម…ដែលខ្ញុំគិតថា យន្ដការនៅក្នុងក្រសួងកសិកម្មនេះវាមានហើយ តែវាមិនទាន់​គ្រប់គ្រាន់ទេ ប៉ុន្តែយើងអាចបន្ថែមនូវបែបបទ ធ្វើអន្តរាគមន៍ ចំណុចខ្លះក៏យើងត្រូវបង្កើតជំរុញនូវគំនិតផ្ដួច​ផ្ដើមដែរ។”

ក្រៅពីនោះ សម្ដេចក៏បានជំរុញដល់កសិករ ឬសមាគមកសិករនានាមិនត្រឹមតែយកចិត្តទុកដាក់លើការដាំដុះតែមួយមុខទេ ប៉ុន្តែគួរតែងាកមកផ្ដោតលើការកែច្នៃផងដែរ ព្រោះចង់ ឬមិនចង់ ការកែច្នៃអាចរកទីផ្សារលក់បានល្អជាងផលិតផលដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព