ក្រុងសេអ៊ូល ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហប្រធាន បើករួមបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ដែលពិធីនេះប្រារពឡើងនៅសណ្ឋាគារឡូតេវើល សាលឡូតេគ្រីស្តាល់ ក្នុងរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ។

កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ គឺមានវត្តមានបណ្តាមេដឹកនាំពិភពលោកនានា រួមទាំងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនេះ។
នៅក្នុងពិធីជួបជុំមុនពិធីបើកជាផ្លូវការ សម្តេចតេជោ នាយករដ្ឋមន្រ្តី ត្រូវបានបាន ការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីបណ្តាមេដឹកនាំពិភពលោកនានា ក្នុងនោះរួមមានឯកឧត្តម នាយករដ្ឋមន្រ្តីកូសូវ៉ូ ឯកឧត្តម មេក ប៉ែន (Mike Pence) អតីតអនុប្រធានាធិបតី សហរដ្ឋអាមេរិក ឯកឧត្តម បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម អតីតនាយករដ្ឋមន្រ្តី ព័រទុយហ្កាល់ និងជាអតីតប្រធានគណៈកម្មកាសហគមន៍អឺរ៉ុប ឯកឧត្តមអតីតនាយករដ្ឋមន្រ្តីអីស្រាអ៊ែល រួមទាំងឥស្សរជនជាន់ខ្ពស់ពិភពលោកជាច្រើនរូបទៀត។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើរបៀបវារៈ នៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ សន្តិភាពនៅឧបទ្វីបកូរ៉េ។

បន្ទាប់មកបណ្តាមេដឹកនាំឥស្សរជនជាន់ខ្ពស់ពិភពលោក បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ដោយនៅក្នុងពិធីបើកជាផ្លូវការនេះ បណ្តាមេដឹកនាំសាសនាពិភពលោក បានអញ្ជើញបូងសួងសុំសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ ពិសេសការថ្លែងសារសន្តិភាព និងការបួងសួងរបស់តំណាងសាសនាទាំងបួន រួមទាំងព្រះសង្ឃនិមន្តទៅពីព្រះរាជាណាចក្រកម្ពុជាផងដែរ ។

ឯកឧត្តមបណ្ឌិត យុន យ៉ុងហូ អគ្គនាយកអង្គការសន្តិភាពសកល មានប្រសាសន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងបណ្តាមេដឹកនាំនានា ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញចូលរួមដោយផ្ទាល់ក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ នៅលើទឹកដីរដ្ឋធានីសេអ៊ូល ដ៏ស្រស់បំព្រងនេះ។ ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្តថា វត្តមានរបស់សម្តេចតេជោ និងបណ្តាមេដឹកនាំពិភពលោកទាំងអស់នៅពេលនេះ ក៏ដូចជាការថ្លែងសាតាមប្រព័ន្ធវីដេអូ គឺជាការចូលរួមចំណែកដល់បុព្វហេតុសន្តិភាពនៅឧបទ្វីបកូរ៉េ ក្នុងពេលអនាគតដ៏ខ្លីខាងមុខ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 28/10/2026
ភ្នំពេញ ៖ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោចក្រនុយក្លេអ៊ែររបស់អុីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/10/2026
បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/10/2026
ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល

កងទ័ពអាកាសប៊ុលហ្គារីប្រារព្ធខួប ១១៤ ឆ្នាំនៃប្រតិបត្តិការយោធាតាមអាកាសលើកដំបូង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/10/2026
រដ្ឋមន្ត្រីក្រសួងការពារជាតិប៊ុលហ្គារី លោក Dimitar Stoyanov និងអគ្គមេបញ្ជាការកងទ័ព លោក Emil Eftimov បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធនៅមុខវិមានរំលឹកគុណដល់កងទ័ពអាកាស ក្នុងរាជធានីសូហ្វីយ៉ា (Sofia) កាលពីថ្ងៃទី១៦ ខែតុលា





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content