ភ្នំពេញ ៖ ជាមួយនឹងការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីបន្ថែមចំនួន២ទីតាំងនៅក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រសិទ្ធនាមស្ពានអាកាសទី៧ ដែលមានទីតាំងនៅតំបន់ក្បាលថ្នល់ថាជាស្ពានអាកាសព្រះមុនីវង្ស ហើយស្ពានអាកាសទី៨ ដែលមានទីតាំងស្ថិតនៅផ្លូវសហព័ន្ធរុស្ស៊ី ថាជាស្ពានអាកាស គង់ សំអុល ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តម្រូវការនៃការកសាងស្ពានអាកាស និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងរាជធានីភ្នំពេញនាពេលនេះ គឺជាការឆ្លើយតបទៅនឹងភាពចាំបាច់ និងការកើនឡើងនៃចំនួនប្រជាជន ការកើនឡើងនៃចំនួនយានយន្ត ជាពិសេសដើម្បីអភិវឌ្ឍទៅជាមជ្ឈមណ្ឌលវិនិយោគ និងពាណិជ្ជកម្ម ក្រោមការអនុវត្តតាមយុទ្ធសាស្ត្រទីក្រុងចិញ្ចឹមទីក្រុង និងយកស្លឹកត្នោតខ្ចប់ស្ករត្នោត ដែលទទួលបានចំណូលពីការវិនិយោគនានានៃវិស័យឯកជនតាមរយៈការបង់ពន្ធចូលរដ្ឋ។

គួរបញ្ជាក់ផងដែរថា សម្រាប់គម្រោងសាងសង់ស្ពានអាកាសទី៧ ដែលមានទីតាំងស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌចំការមន (ម្តុំក្បាលថ្នល់) ដែលទើបតែត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមថាជាស្ពានអាកាសព្រះមុនីវង្ស គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ជាមួយនឹងគ្រោងចំណាយថវិកាចំនួន ៣៦ ៧៧៥ ០០០ដុល្លាអាមេរិក ដោយប្រើរយៈពេលសាងសង់ ៣៦ខែ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content