ត្រីបបែលយក្សក្នុងទន្លេមេគង្គកម្ពុជា ទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោករបស់ Guinness World Records

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានអញ្ជើញជាអ្នកតំណាងទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោកស្តីពីត្រីទឹកសាបធំបំផុតរបស់កម្ពុជា ពីស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Records) ខណៈដែលវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍណ៍ជលផលទឹកសាបនៃរដ្ឋបាលជលផល បានចូលរួមរៀបចំពិធីសិក្ខាសាលាថ្នាក់អន្តរជាតិស្តីពីស្ថានភាពត្រីបបែលយក្សទឹកសាបក្នុងតំបន់ទន្លេមេគង្គ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាអ្នកតំណាងក្នុងការទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោកចំនួនពីរ ដែលប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃនេះ រួមមាន៖​ ត្រីទឹកសាបធំបំផុត (ត្រីបបែលយក្សទម្ងន់​៣០០​គីឡូ​ក្រាម ដែលអ្នកនេសាទចាប់បានដោយចៃដន្យនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង) និងសំណាកត្រីបបែលយក្ស ដែលធំបំផុតពីស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Records)។

សហគមន៍នេសាទ និងអ្នកពាក់ព័ន្ធចំនួន២៦នាក់ ដែលបានចូលរួមថែរក្សាក្នុងកិច្ចការពារ និងអភិរក្សធនធានជលផល ដែលកំពុងរងគ្រោះថ្នាក់ ក៏ត្រូវបានប្រគល់ជូនប័ណ្ណសរសើរដោយឯកឧត្តម ហាស់ សារ៉េត ក្នុងកម្មវិធីនោះផងដែរ។

សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នេះ បានមកពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការ ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ និងសហគមន៍នេសាទ ដែលបានចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផល ដែលការចូលរួមថែរក្សា ការពារ និងអភិរក្សប្រភេទត្រីមេពូជនៅក្នុងទន្លេមេគង្គលើ គឺជាការរក្សាបាននូវប្រភពពូជត្រី សម្រាប់ចែកចាយទៅតំបន់បឹងទន្លេសាប ទន្លេមេគង្គក្រោម និងតំបន់លិចទឹកផ្សេងទៀត ដែលជាកន្លែងនេសាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានធ្វើនេសាទសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

សូមបញ្ជាក់ថា ត្រី​បបែលទឹកសាប​យក្ស​មួយ​ក្បាល​នៅ​កម្ពុជា ដែលត្រូវ​បាន​បញ្ចូល​ក្នុង​សៀវភៅ​កំណត់ត្រា​ហ្គីណេស​(Guin​ess Book of Records) ដ៏​ល្បីល្បាញ​ ​​ត្រូវ​បានកត់សម្គាល់ថាជា​ត្រី​ទឹកសាប​ធំ​ជាង​គេ​ក្នុង​ពិភពលោក។ សៀវភៅហ្គីណេស ចែងថា ត្រីបបែលទឹកសាបយក្សទម្ងន់ ៣០០ គីឡូក្រាម (៦៦១ ផោន) ត្រូវនេសាទបានពីទន្លេមេគង្គក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២២។

ក្រុម Wonders of the Mekong Team បញ្ជាក់ថា ៖

«ត្រីទំហំ១៣ហ្វីត ទម្ងន់៦៦១ ផោន (៣០០ គីឡូក្រាម) ឥឡូវនេះកំពុងបន្លាស់ទីដោយសេរី ដោយអាចនិយាយថា “ចាប់តាំងពីការចេញផ្សាយវាមក យើងបានប្រមូលព័ត៌មានដែលមិនអាចកាត់ថ្លៃបានអំពីត្រីដ៏អស្ចារ្យនេះ តាមរយៈប្រព័ន្ធទទួលសូរស័ព្ទរបស់យើង។ វា​នឹង​ជួយ​យើង​ការពារ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នេះ និងបានតាម​ដាន​ត្រី​ទឹកសាប​យក្ស​ ក្រោយ​ការ​លែង​បាន​មួយ​ឆ្នាំ​ចូល​ទន្លេ​មេគង្គ»។

គម្រោងស្រាវជ្រាវអច្ឆរិយៈនៃទន្លេមេគង្គ ដែលផ្តល់មូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) អ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះត្រីបបែលថា បូណ៍មី Boramy ដែលមានន័យថា «ព្រះច័ន្ទពេញវង់»ជាភាសាខ្មែរ ដែលជាត្រីទឹកសាបធំជាងគេលើពិភពលោក ។

ការសិក្សាដែលផ្តល់មូលនិធិដោយ USAID នឹងបោះពុម្ពផ្សាយការរកឃើញដ៏មានតម្លៃ។ USAID មានមោទនភាពក្នុងការចូលរួមកិច្ចខិតខំប្រឹងប្រែងដើម្បីការពារអច្ឆរិយៈនៃទន្លេមេគង្គ និងការពារប្រភេទសត្វជិតផុតពូជ ដើម្បីជួយទ្រទ្រង់ធនធានជលផល និងជីវភាពរស់នៅដ៏សម្បូរបែបរបស់កម្ពុជាសម្រាប់ប្រជាជនកម្ពុជា ។

អ្នកវិទ្យាសាស្ត្រដឹងតិចតួចណាស់អំពីត្រីបបែលទឹកសាបយក្ស ដែលជាប្រភេទសត្វដែលមានចំនួនធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

លោក Kerry Pelzman នាយកបេស​កកម្មរបស់ USAID/Cambodia មានប្រសាសន៍ថា ទន្លេមេគង្គដែលហូរកាត់ប្រទេសចំនួនប្រាំមួយនៅអាស៊ី គឺជាចំណុចក្តៅនៃជីវចម្រុះពិភពលោក និងជាជម្រករបស់ត្រីជិត ១ ០០០ ប្រភេទផ្សេងៗគ្នា រួមទាំងត្រីបបែលទឹកសាបដ៏ធំបំផុតរបស់ពិភពលោកផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)