ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ខេត្តព្រះសីហនុ ៖ «ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤ ដែលមានរហូតដល់ប្រមាណ ២៥០ស្ដង់ បានបង្ហាញពីភាពល្អប្រសើរនៃវិស័យទេសចរណ៍ ជាពិសេសបានជំរុញឱ្យមានការបង្កើតឡើងនូវផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗបន្ថែមទៀត។

ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ ក្រសួងទេសចរណ៍ បានថ្លែងនាឱកាសបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មខាងលើនេះថា តាមរយៈកម្មវិធីមួយនេះពិតជាមានសារៈសំខាន់ក្នុងការផ្សព្វផ្សាយ ជំរុញ និងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ការវិនិយោគពីគ្រប់មជ្ឈដ្ឋាន ជាពិសេសទេសចរធុរកិច្ចជន និងវិនិយោគិនមកពីបណ្តាខេត្តជាប់តំបន់ឆ្នេរនៃប្រទេសទាំង ៣ «កម្ពុជា-ថៃ-វៀតណាម» ។

ឯកឧត្តមក៏បានបង្ហាញពីក្ដីសង្ឃឹមថា តាមរយៈនៃការរៀបចំ “ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ឆ្នាំ២០២៤” នៅលើទឹកដីខេត្តព្រះសីហនុ នឹងជួយជំរុញការអភិវឌ្ឍទេសចរណ៍ខេត្តតំបន់ឆ្នេរកាន់តែរីកលូតលាស់ ជំរុញកំណើនសេដ្ឋកិច្ចខេត្ត ក៏ដូចជាសេដ្ឋកិច្ចប្រទេសកម្ពុជាទាំងមូល។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ក្នុងគោលបំណងចម្បងមួយចំនួនដូចជា : ទី១- បង្កើនការទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុបានកាន់តែច្រើន និងស្នាក់នៅយូរថ្ងៃ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ទី២- ជំរុញការវិនិយោគ បង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ ។ ទី៣- ជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់តម្លៃវប្បធម៌ជាតិខ្មែរ ។ ទី៤- ពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញការវិនិ​យោគផ្នែកទេសចរណ៍ និងពាណិជ្ជកម្មខេត្តតំបន់ឆ្នេរ នៃប្រទេសកម្ពុជា វៀតណាម និងប្រទេសថៃ ឱ្យកាន់តែរីកចម្រើន ។

ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ ដែលបានសហការរៀបចំឡើងនូវព្រឹត្តិកា​រណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មកម្ពុជានេះឡើង អមដោយការតាំងពិព័រណ៍ ការប្រគំតន្ត្រី ការសម្តែងសិល្បៈ បង្ហាញពីសកម្មភាពវប្បធម៌ផ្សេងៗ ជាពិសេសកិច្ចប្រជុំស្ដីពីការជំរុញការវិនិយោគ និងទេស​ចរណ៍ តាមបណ្ដាខេត្តជាប់មាត់សមុទ្រ នៃច្រករបៀងសេដ្ឋកិច្ចកម្ពុជា-វៀតណាម-ថៃ (CVTEC) រយៈពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ។

សូមបញ្ជាក់ថា ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ (CVTEC) ត្រូវបានប្រារព្ធជាលើកដំបូងនៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ និងលើកចុងក្រោយនៅខេត្តព្រះសីហនុ ឆ្នាំ២០២៣ ដែលកិច្ចការនេះ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម ការដឹកជញ្ជូន និងទេសចរណ៍ក្នុងខេត្តជាប់ឆ្នេរសមុទ្រប្រទេសទាំងបី ដែលមានខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប(កម្ពុជា)នៅខេត្តកាម៉ៅ និងគៀង​យ៉ាង របស់វៀតណាម ព្រមទាំងខេត្តឈុនបុរី រ៉ាក់យ៉ង ចន្ទបុរី និងខេត្តត្រាត នៃព្រះរាជាណាចក្រថៃ ។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ការផ្គត់ផ្គង់ជ្រូករស់កើនដល់ ៩,៥០០ ក្បាលក្នុងមួយថ្ងៃ នៅថ្ងៃសែនក្បាលទឹក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

ការផ្គត់ផ្គង់សាច់ជ្រូកនៅលើទីផ្សារកម្ពុជាក្នុងថ្ងៃសែនក្បាលទឹក ឆ្នាំ២០២៦ ត្រូវបានធានាថាមានគ្រប់គ្រាន់ ដោយការផ្គត់ផ្គង់ជ្រូករស់បានកើនពីប្រមាណ ៩,០០០ ក្បាលក្នុងមួយថ្ងៃនៅថ្ងៃធម្មតា ដល់ប្រមាណ ៩,៥០០ ក្បាលក្នុងមួយថ្ងៃក្នុងរដូវបុណ្យនេះ

ការធ្វើចរាចរណ៍ និងដឹកជញ្ជូន​តាម​ច្រក​សមុទ្រ ​Hormuz ​បានធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

ចរាចរណ៍​នាវា​ដឹក​ទំនិញ​ឆ្លងកាត់​ច្រក​សមុទ្រ​​ Hormuz ​បាន​ធ្លាក់ចុះ​យ៉ាង​គំហុករហូត​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំងពី​ដើម​ខែ​ឧសភា​ រហូតមក​

ក្រសួងរៀបចំដែនដី ផ្តើមអនុម័តគម្រោងវិនិយោគដែលផ្តល់ភាពងាយស្រួល និងច្បាស់លាស់លើការផ្តល់នូវសេវាឱ្យបានគាប់ចិត្ត

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/08/2026

ក្រសួងរៀបចំដែនដី ផ្តើមអនុម័តគម្រោងវិនិយោគដែលផ្តល់ភាពងាយស្រួល និងច្បាស់លាស់ លើការផ្តល់នូវសេវាឱ្យបានគាប់ចិត្តដល់ពលរដ្ឋ និងអតិថិជនទូទៅ

អ្នក​ឧកញ៉ា ​គិត​ ​ម៉េង​៖ ​កម្ពុជា​ត្រូវ​ស្វែងរក​ទីផ្សារ​ថ្មី​ៗ ចំពេល​ពាណិជ្ជកម្ម​សកល​ប្រែប្រួល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

​ប្រឈមមុខ​នឹង​ការ​វិវត្ត​យ៉ាង​ឆាប់រហ័ស​នៃ​ពាណិជ្ជកម្ម​សកល ​ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​ ​និង​ការ​រំខាន​ដល់​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ ​អ្នក​ឧកញ៉ា ​គិត​ ​ម៉េង ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ​បាន​ជំរុញ​ឱ្យ​កម្ពុជា​ធ្វើ​ពិពិធកម្ម​ទីផ្សារ​ ​និង​ស្វែងរក​កាលានុវត្តភាព​នាំចេញ​ទៅកាន់​ទីផ្សារ​ថ្មី​ៗ ​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​ខ្លួន

ក្រុមហ៊ុន​មេ Facebook ​ព្រម​បង់​សំណង​រហូតដល់​ ​១៨ ​ពាន់​លាន​ដុល្លារ​ ​ពាក់ព័ន្ធ​បញ្ហា​កុមារ​ញៀន​បណ្ដាញ​សង្គម​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/08/2026

ក្រុមហ៊ុន​ ​Meta Platforms ​ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ Facebook ​និង​ Instagram ​បាន​ព្រមព្រៀង​បង់ប្រាក់​សំណង​រហូតដល់​ ​១៨ ​ពាន់​លាន​ដុល្លារ ​និង​អនុវត្ត​វិធានការ​ថ្មី​ៗ​ដើម្បី​ពង្រឹង​សុវត្ថិ​ភាព​កុមារ ​និង​យុវវ័យ ​ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​សម្រុះ​សម្រួល​ជាមួយ​រដ្ឋ ​និង​ដែនដី​របស់​សហរដ្ឋ​អាម៉េរិក

ជប៉ុន​គ្រោង​នាំ​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយចន្ទី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

ជប៉ុន​គ្រោង​នាំយក​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយ​ចន្ទី ​(​CNSL​)​ ​មកកាន់​ខេត្ត​កំពង់ធំ ​ដើម្បី​សាកល្បង​ផលិត​ប្រេង​ពី​សំបក​ស្វាយចន្ទី ​និង​កែច្នៃ​កាកសំណល់​ដែល​នៅសល់​ទៅ​ជា​ផលិតផល​មាន​មូលដ្ឋាន​ពី​កាបូន​ ​ខណៈ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ឱកាស​ថ្មី​សម្រាប់​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​វិស័យ​ស្វាយចន្ទី​កម្ពុជា

រាជរដ្ឋាភិបាល បាន​ និងកំពុងបន្តអនុវត្តគោលនយោបាយសំខាន់ៗ ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ជាច្រើនអាណត្តិមកហើយ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនដើម្បីធ្វើយ៉ាងណាអាចពង្រឹងភាពធន់នៃសេដ្ឋកិច្ច

អត្រា​បង្កកំណើត​ពិភពលោក​ធ្លាក់​ដល់​កម្រិត​មិន​ធ្លាប់​មាន​ ​គំ​រាមកំហែង​ដល់​សេដ្ឋកិច្ច​សកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មនុស្ស​ជាតិ​កំពុង​ឈានចូល​ដល់​យុគសម័យ​ប្រជាសាស្ត្រ​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ ​ខណៈ​អត្រា​បង្ក​កំណើត​សកល​បាន​ធ្លាក់ចុះ​ ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ស្ថិរ​ភាព​ប្រជាជន​ ​និង​សេដ្ឋកិច្ច​ពិភពលោក​នៅពេល​អនាគត​