សិង្ហបុរី អាចរកចំណូលបានពី ២៦០ ទៅ ៣៧៥ លានដុល្លារ ពីការធ្វីម្ចាស់ផ្ទះសម្រាប់ការប្រគំ​តន្ត្រីរបស់តារាចម្រៀង Taylor Swift

បរទេស៖ យោងតាមប្រភពព័ត៌មានពី The Washington Post បានរាយការណ៍ថា ប្រទេសសិង្ហបុរីអាចរកប្រាក់ចំណូលបានរាប់លានដុល្លារពីការធ្វើជាម្ចាស់ផ្ទះតែមួយគត់នៅអាស៊ីអាគ្នេយ៍សម្រាប់ការប្រគុំតន្ត្រឹ Eras Tour របស់តារាចម្រៀង Taylor Swift ។

Erica Tay នាយកស្រាវជ្រាវផ្នែកម៉ាក្រូសេដ្ឋកិច្ចរបស់ធនាគារ Maybank បានលើកឡើងថា ការប្រគុំតន្ត្រីរបស់តារាចម្រៀង Taylor Swift រយៈពេល ៦ ថ្ងៃ ត្រូវបានរំពឹងថានឹងរកចំណូលដល់ទេសចរណ៍សិង្ហបុរីប្រមាណពី ២៦០ លានដុល្លារទៅ ៣៧៥ លានដុល្លារអាម៉េរិក។

ទន្ទឹមនឹងនេះ សិង្ហបុរីត្រូវបានគេហៅថាជាប្រទេសថ្មីចុងក្រោយដែលទទួលផលប្រយោជន៍ពី “Swiftonomics” ជាពាក្យដែលគេពិពណ៌នាអំពីការជំរុញសេដ្ឋកិច្ចពីការប្រគំតន្ត្រីខ្នាតធំជុំវិញពិភពលោករបស់តារាចម្រៀង Taylor Swift ដែលបានលក់លើសពី ១ ពាន់លានដុល្លារទូទាំងពិភពលោក។ បន្ថែមពីនេះ អ្នកសេដ្ឋកិច្ចបានបង្កើនការប៉ាន់ប្រមាណថា កំណើនប្រចាំឆ្នាំរបស់សិង្ហបុរីនឹងកើនឡើងពី ២,៣ ភាគរយទៅ ២,៥ ភាគរយ ដែលមានន័យថា GDP របស់ប្រទេសសិង្ហបុរីត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២,៩ ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោម ៦ ត្រីមាសមុនៗ។

មិនត្រឹមតែប៉ុណ្ណោះ អាកាសយានដ្ឋានសឹង្ហបុរី Changi ត្រូវបានប៉ាន់ប្រមាណថា មានការកើនឡើងអ្នកដំណើរជាង ២០ ភាគរយចន្លោះថ្ងៃទី ១ និងទី ៧ ខែមីនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លើសពីនេះ អាជីវកម្មគ្រប់ទំហំអាចរកប្រាក់ចំណូលពីអ្នកគាំទ្រដែលជាភ្ញៀវទេសចរ ដូចជា ហាងប្រេនម៉ាកធំៗ ហាងលក់អង្កាំ និងស្ទូឌីយ៉ូរូបថតជាដើម។ Marina Bay Sands ដែលជាគោលដៅទេសចរណដ៏ប្រណិត និងជាអ្នកឧបត្ថម្ភដំណើរកម្សាន្ត បានរៀបចំដាក់ភ្លើងតាមអាល់ប៊ុមនីមួយៗរបស់ Taylor Swift តាមផ្លូវដើរនៅក្នុងផ្សារទំនើបរបស់ខ្លួន។ លើសពីនេះ កញ្ចប់ស្នាក់នៅរបស់ Marina Bay Sands តម្លៃចាប់ពី ៧ ៥០០ ដុល្លារដល់ ៣៥ ០០០ ដុល្លារត្រូវបានលក់អស់ ហើយ ៩០ ភាគរយគឺជាភ្ញៀវមកពីបរទេស។

ក្រុមហ៊ុនទេសចរណ៍ Klook ត្រូវបានរាយការណ៍ថា មានការកើនឡើង ៥០ ភាគរយពីការកក់សម្រាប់ Singapore Pass របស់ខ្លួន ដែលជាកម្មវិធីផ្តល់ជូននូវការទស្សនាកន្លែងទាក់ទាញល្បីៗរបស់ទីក្រុងសិង្ហបុរី។ Sarah Wan អ្នកគ្រប់គ្រងទូទៅរបស់ Klook ប្រចាំប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរីបានលើកឡើងថា ផ្អែកលើទិន្នន័យរបស់ពួកគេបង្ហាញថា ភ្ញៀវទេសចរណ៍ដែលចូលរួមការប្រគុំតន្ត្រីអាចចំណាយបន្ថែមលើស ៥ ដងពីសំបុត្ររបស់ពួកគេ ហើយអ្នកធ្វើដំណើរទាំងនោះអាចចំណាយ ៨០០ ដុល្លារសម្រាប់បទពិសោធន៍ទេសចរណ៍ក្នុងស្រុករបស់សិង្ហបុរី។

ទោះជាយ៉ាងណាក្តី ភាពជោគជ័យរបស់សិង្ហបុរីអាចបង្កភាពមិនសប្បាយចិត្តក្នុងចំណោមប្រទេសជិតខាង ដែលចង់ទទួលបានប្រយោជន៍ Swiftonomics សម្រាប់សេដ្ឋកិច្ចរបស់ពួកគេ។ នាយករដ្ឋមន្ត្រីថៃ Srettha Thavisin លើកឡើងថា សិង្ហបុរីបានចំណាយប្រាក់ដល់ទៅ ៣ លានដុល្លារអាម៉េរិកក្នុងមួយខនសឺត ដើម្បីធ្វើឱ្យសឹង្ហបុរីក្លាយជាការម្ចាស់ផ្ទះតែមួយគត់នៅអាស៊ីអាគ្នេយ៍ ហើយបណ្តាមេដឹកនាំឥណ្ឌូនេស៊ី  និងហ្វីលីពីនក៏បានតវ៉ាពីបញ្ហានេះផងដែរ។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong បាននិយាយថា លោកមិនមើលឃើញការរៀបចំនេះថាជា ការមិនរាក់ទាក់ចំពោះប្រទេសជិតខាងនោះទេ។ ទោះបីជារដ្ឋាភិបាលសិង្ហបុរីមិនបានបង្ហាញពីការចំណាយពិតប្រាកដទៅលើការប្រគំតន្រ្តីរបស់ Taylor Swift ក៏ដោយ ប៉ុន្តែស្ថាប័នព័ត៌មាន CNA គណនាថា វាទំនងជាមានតម្លៃចន្លោះពី ២ ទៅ ៣ លានដុល្លារអាម៉េរិកក្នុងថ្ងៃនៃខនសឺត ហើយខនសឺតនេះមានចំនួន ៦ ថ្ងៃ​។

Can Seng Ooi សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Tasmania បាននិយាយថា ការដេញថ្លៃការប្រគុំតន្ត្រី Eras Tour គឺជាផ្នែកមួយនៃផែនការដ៏ធំដែលមានតាំងពីឆ្នាំ ១៩៨៩ ក្នុងគោលបំណងឲ្យសិង្ហបុរីក្លាយជាមជ្ឈមណ្ឌលសម្រាប់សិល្បៈ និងវប្បធម៌នៅក្នុងតំបន់។ នៅឆ្នាំនោះផងដែរ ក្រុមប្រឹក្សាសិល្បៈសិង្ហបុរី បានចេញផ្សាយរបាយការណ៍មួយដែលបង្ហាញពីយុទ្ធសាស្ត្រសម្រាប់ការជំរុញវប្បធម៌របស់សិង្ហបុរី ដែលជាការមលឃើញដ៏វែងឆ្ងាយសម្រាប់ទសវត្សរ៍ក្រោយៗទៀតនាពេលអនាគត។ អ្នកវិភាគនិយាយថា ដោយសារស្ថិរភាពនយោបាយ អត្ថប្រយោជន៍របស់សិង្ហបុរីអាចមានប្រៀបលើប្រទេសជិតខាងរួមមានហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ និងរបៀបវារៈសិល្បៈជាដើម។ លើសពីនេះ ការប្រគុំតន្ត្រី Eras Tour គឺ​ជា​ការ​ដេញ​ថ្លៃ​ព្រឹត្តិការណ៍​ធំ​ចុង​ក្រោយ​បំផុតបន្ទាប់ពីការប្រគុំតន្ត្រីរបស់ Coldplay និង​ការ​ប្រណាំង Formula One៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/08/2026

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​