កម្មវិធី​ពិសេស​ជំរុញការ​វិនិយោគនៅភូមិភាគឦសាន​របស់រាជរដ្ឋាភិបាលកំពុង​ហុច​ផលដល់​ខេត្តទាំង៤

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានជោគជ័យ​ក្នុងការ​អនុវត្ត​កម្មវិធីពិសេសជំរុញការ​វិនិយោគខេត្តព្រះសីហនុ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការ​វិនិយោគនៅភូមិភាគឦសាន​នៃប្រទេស​កម្ពុជា ។ តាមរយៈកម្មវិធី​ពិសេស​នេះ បាន និងកំពុង​ហុច​ផល​ដល់បណ្ដាខេត្ត​ទាំង៤ ដែលស្ថិតនៅភូមិភាគឦសាន​ ដោយមានវិនិយោគិនជាតិ និងអន្តរជាតិ​ជាច្រើន​ចាប់ផ្ដើមសម្លឹង​ស្វែងរកឱកាសវិនិយោគ​ក្នុងគ្រាដែល​មានការអនុគ្រោះពីរាជរដ្ឋាភិបាល ។

ទន្ទឹមនឹង​ការ​ដាក់ចេញនូវ​កម្មវិធីពិសេស​ជំរុញការ​វិនិយោគនៅខេត្តភូមិ​ភាគឦសាន​នេះដែរ លេខាធិការក្រុមការងារ​​ជំរុញការ​វិនិយោគ​ភូមិភាគឦសា ក៏បានផ្សព្វផ្សាយពី​សក្ដានុពល ​និង​ឱកាស​វិនិយោគដល់បណ្ដាវិនិយោគិន​នានា​ ទាំង​ក្នុងស្រុក និងក្រៅប្រទេស ដើម្បីឱ្យ​ពួកគេ​ចាប់យកឱកាស​វិនិយោគទាន់ពេល​រាជរដ្ឋាភិបាល​ផ្ដល់ការអនុគ្រោះជូន ។​

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល​៧ខែ ឆ្នាំ២០២៥នេះ ខេត្ត​ទាំង​៤​ នៅភូមិ​ភាគឦសាន​ ទទួលបានគម្រោងវិនិយោគចំនួន​៦​គម្រោង ដោយក្នុង​ខេត្ត​មណ្ឌលគីរី មានចំនួន​២គម្រោ​ង ហើយគម្រោងដែលធំនោះ គឺគម្រោង​វិនិយោគលើ​ថាមពល​អគ្គិសនី​ដើរដោយកម្លាំង​ខ្យល់ ។ ចំណែកខេត្ត​រតនគិរីក៏ទទួលបានគម្រោង​វិនិយោគចំនួន ​២ដូចគ្នា​ ដោយគម្រោងធំ​គឺគម្រោង​ពង្រីក​ផលិតកម្ម​កសិដ្ឋានដាំដំណាំហូបផ្លែ និងរោងចក្រកែច្នៃ មាន​ទុនវិនិយោគរហូតដល់​ ២២៦លានដុល្លារអាមេរិក អាច​បង្កើតការងារ​រហូតដល់​៣៧៣​កន្លែង ។​ ដោយឡែក ខេត្ត​ចំនួនពីរផ្សេងទៀត រួមមាន ​ខេត្តក្រចេះ និងខេត្តស្ទឹង​ត្រែង ក៏បានទទួល​បានគម្រោង​វិនិយោគចំនួន​២ ដោយខេត្ត​​​ស្ទឹង​ត្រែងចំនួន១គម្រោង និងខេត្ត​ក្រចេះ​១​គម្រោងដូចគ្នា ។ ក្រៅពីគម្រោងដែលបានអនុម័ត​រួច​នេះហើយ ក៏មាន​វិនិយោគជាច្រើន​ទៀតកំពុងស្នើសុំ​ឱកាស​វិនិយោគ​នៅតាមបណ្តាខេត្តទាំង​៤​នេះ ជាពិសេស​ទៅលើ​វិស័យ​កសិកម្ម, ទេសចរណ៍ រ៉ែ​ និងថាមពល។

គួរកត់សម្គាល់ថា កាលពីដើមខែសីហា​ ឆ្នាំ២០២៥​កន្លងទៅ​នេះ នៅក្នុង​ជំនួប​ជាមួយ​អគ្គរដ្ឋទូត​វៀតណាមប្រចាំកម្ពុជា ឯកឧត្តម​ ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានស្នើ​ឱ្យ​វៀតណាមជួយ​ជំរុញ​ក្រុមហ៊ុន​​វៀតណាមមក​បណ្ដាក់ទុនវិនិយោគនៅ​ខេត្តរតនគិរីបន្ថែម ដោយឯកឧត្តម​បាន​ជម្រាបពីកម្មវិធីពិសេស​ជំរុញការវិនិយោគ​ខេត្តទាំង​៤នៃភូមិភាគឦសានយ៉ាងក្បោះក្បាយ។

ឯកឧត្តម ​ញ៉ែម សំអឿន បានបញ្ជាក់ថា​ រាជរដ្ឋាភិបាល​បាន​ដាក់ចេញនូវ​វិធានការ​គាំទ្រ និងជំរុញ​ការ​វិនិយោគ​៣​ប្រភេទ រួមមាន​ ៖ ១. វិធានការ​ផ្នែក​ពន្ធដារ​ និងពន្ធគយ ២. ការផ្ដល់ ហិរញ្ញប្បទាន​ក្រោម​អត្រា​ការ​ប្រាក់​សមរម្យ​ និង​ ៣. ការជួយ​កាត់បន្ថយ​ថ្លៃដើមផលិត​កម្ម ការ​សម្រួល​នីតិវិធី​និងការគាំទ្រ​សកម្មភាព​វិនិយោគ​ឯកជន ។

ឯកឧត្តម ង្វៀន មិញ វ៉ូ ឯកអគ្គ​រដ្ឋទូត​វៀតណាម ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រ​តិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ បានពង្រីកទំហំពាណិជ្ជកម្ម ក៏ដូចជាបង្កើនការវិនិយោគជាបន្តបន្ទាប់នៅកម្ពុជា នៅក្នុងនោះក៏មានក្រុមហ៊ុនមួយចំនួនបានមកដាក់ទុនវិនិយោគនៅក្នុងខេត្តរតនគិរី លើវិស័យកសិឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មផ្សេងៗទៀតរួចរាល់។

ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក រវាងអាជ្ញាធរខេត្តរតនគិរី-ខេត្តកន្ទូម និងខេត្តយ៉ាឡាយ លើវិស័យសន្តិសុខសណ្តាប់ធ្នាប់នៅតាមព្រំដែន និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនខុសច្បាប់ជាដើម។​ តាមរយៈសកម្មភាពទាំង​នេះ បាន​សបញ្ជាក់ឱ្យឃើញថា​ តំបន់ភូមិភាគឦសានកាន់តែមានភាពទាក់ទាញ​ និង​ទទួលបានផលជា​បន្តបន្ទាប់ពីការដាក់ចេញនូវកម្មវិធីពិសេសជំរុញការ​វិនិយោគរបស់រាជរដ្ឋាភិបាល​កាលពីអំឡុងខែ​មេសា ឆ្នាំ២០២៥កន្លងទៅនេះ ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *