គម្រោង CAPFISH-Capture រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការងារគ្រប់គ្រង អភិរក្សធនធានជលផលទឹកសាប សមុទ្រ និងតំបន់ឆ្នេរ

ភ្នំពេញ៖ កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន៖ ផ្នែកនេសាទ(CAPFISH​-​Capture)” ដែលមានទឹកប្រាក់ ៩៣ លានអឺរ៉ូ (ប្រមាណជាង១២០លានដុល្លារ)​ចាប់ពីឆ្នាំ២០១៩ ដល់ ២០២៥ បានឈានដល់ទីបញ្ចប់​។ គម្រោងនេះ ជាការវិនិយោគដ៏ធំបំផុតដែលមិនធ្លាប់មានៅក្នុងវិស័យជលផលរបស់កម្ពុជា និងត្រូវបានអនុវត្តតាម​រយៈការផ្តល់ការគាំទ្រថវិកាដល់រដ្ឋបាលជលផល (FiA) និងជំនួយបច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។

តាមរយៈភាពជាដៃគូរវាងសហភាពអឺរ៉ុប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និង FAO ឥឡូវនេះ កម្ពុជាមានមូលដ្ឋានគ្រឹះកាន់តែរឹងមាំសម្រាប់អភិបាលកិច្ចជលផលប្រកបដោយនិរន្តរភាពដែលតភ្ជាប់មនុស្ស គោលនយោបាយ និងបច្ចេកវិទ្យា។ ខណៈពេលដែលកម្មវិធី CAPFISH-Capture ឈានដល់ដំណាច់អាណត្តិ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះបានគូសបញ្ជាក់អំពីភាពជាដៃគូ និងវឌ្ឍនភាពរយៈពេល៦ឆ្នាំ ដោយអបអរសមិទ្ធផល ទទួលស្គាល់កិច្ចសហការ និងជំរុញសកម្មភាពបន្តឆ្ពោះទៅកាន់ចក្ខុវិស័យឆ្នាំ ២០៣០ របស់កម្ពុជាសម្រាប់វិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន។

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងពិធីបិទបញ្ចប់ កម្មវិធី CAPFISH-Capture នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នៅសណ្ឋាគារ Shangri-La ភ្នំពេញ ថា៖

«កម្មវិធី CAPFISH-Capture បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងការងារគ្រប់គ្រង និងអភិរក្សធនធានជលផលទឹកសាប សមុទ្រ និង តំបន់ឆ្នេរ ការធ្វើទំនើបកម្មការគ្រប់គ្រងវិស័យជលផលនិងការអភិវឌ្ឍសមត្ថភាពបច្ចេកទេស និងស្ថាប័ន ការរៀបចំក្របខណ្ឌច្បាប់ដូចជាការធ្វើច្បាប់ជលផលថ្មី ការរៀបចំលិខិតបទដ្ឋាន​គតិ​យុត្ត​​ផ្សេងៗ ការរៀបចំនិងអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានា ការបោះបង្គោលព្រំ ការដាក់ពង្រាយ ជម្រកត្រីសិប្បនិម្មិត ការពង្រឹង​សហ​គម​ន៍​នេសាទ និង​សហ​គម​ន៍ស្រះជម្រកត្រី ។ល។»

ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម បានថ្លែងថា៖ ច្បាប់ជលផលថ្មីដែលបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីខែមិថុនាឆ្នាំ២០២៥ ផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍនធនធានជលផលប្រកបដោយប្រសិទ្ធភាព និង និរន្តរភាព សំដៅលើកកម្ពស់សន្តិសុខស្បៀង និងសេដ្ឋកិច្ចជាតិ ព្រមទាំងធានាដល់ការការពារសិទ្ធិ និង ផលប្រយោជន៍របស់ប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និងអាជីវករដែលធ្វើអាជីវកម្មផល និង ផលិតផលជលផល។ ការងារអាទិភាពបន្ទាប់គឺការជំរុញការអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាពបំផុត ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏កំពុងរៀបចំអនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានគតិយុត្ត ផ្សេងៗទៀត ក៏ដូចកំពុងអនុវត្តសកម្មភាពជាក់ស្ដែងក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងការនេសាទ ជា ពិសេសគឺការនេសាទខុសច្បាប់។

ឯកឧត្តម ប្រាក់ ដាវីដ បានបញ្ជាក់ថា ៖

«ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយផលនេសាទរបស់យើងមានការកើនឡើងគួរឲ្យកត់​សម្គា​ល់ ​​ហើយការរឹតបន្តឹងការអនុវត្តច្បាប់ និងការបង្ក្រាបបទល្មើសនេសាទគឺពិតជាបានចូលរួមចំណែក​យ៉ាងសំខាន់ក្នុងកំណើនផលនេសាទនេះ។ ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ គឺវាទាមឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ខ្ញុំសូមអំពាវនាវដល់ពូមីងបងប្អូនប្រជានេសាទ សហគមន៍នេសាទ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មន្ត្រីជំនាញ ចូលរួមសហការគ្នាឲ្យបានល្អក្នុងការពង្រឹងការអនុ​វត្ត ច្បាប់ឲ្យមានប្រសិទ្ធភាពបំផុតសំដៅធានានិរន្តរភាពផលនេសាទ និងសន្តិសុខស្បៀង ការពារជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋយើងទាំងអស់គ្នាដែលជាអ្នកហូបសម្រាប់ពេលបច្ចុប្បន្នផង ព្រមទាំងរក្សាការពារធនធានជលផលរបស់យើងឲ្យសម្បូរបែបសម្រាប់កូនចៅយើងជំនាន់ក្រោយផង»។

លោកស្រី Rebekah Bell ប្រធានអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំនៅកម្ពុជា បានថ្លែងថា ៖អង្គការFAO មានមោទនភាពដែលបានធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយជាមួយរាជរដ្ឋាភិភិបាលកម្ពុជា និងសហភាណអឺរ៉ុបតាមរយៈកម្មវិធី CAPFISH-Capture។

ចាប់តាំងពីការចាប់ផ្តើមនៃដំណើររយៈពេលប្រាំមួយឆ្នាំនេះ តួនាទីរបស់យើងមិនត្រឹមតែនាំយកដំណោះស្រាយដែលយើងសម្រេចបាននោះទេ ប៉ុន្តែយើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលជលដើម្បី នាំយកមធ្យោបាយ, ការចាប់យកបទពិសោធន៍សាកល និងការអនុវត្តល្អបំផុតជាអន្តរជាតិឱ្យក្លាយទៅជាដំណោះស្រាយដែលដំណើរការនៅក្នុងតថភាពរបស់កម្ពុជា។ ថ្ងៃនេះគឺជាពេលវេលាដ៏សំខាន់ឆ្លុះបញ្ចាំងពីអ្វីដែលកិច្ចខិតខំប្រឹងប្រែងរួមគ្នាបានសម្រេច។

លោកស្រីបានបន្តថា៖

«នៅក្នុងប្រទេសកម្ពុជា ជលផលពាក់ព័ន្ធទៅក្នុងជីវិតប្រចាំថ្ងៃ។ ពួកគេចិញ្ចឹមគ្រួសារ ទ្រទ្រង់ជីវភាព និងគាំទ្រសហគមន៍ទូទាំងប្រទេស។ នោះហើយជាមូលហេតុដែលកម្មវិធីនេះមិនគ្រាន់​តែជាប្រព័ន្ធ ឬឧបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែផ្តោតសំខាន់លើការកសាងមូលដ្ឋានគ្រឹះយូរអង្វែង និងការកែទម្រង់ដែលមានសារៈសំខាន់សម្រាប់មនុស្សនៅលើផែនដី។»

លោក Koen Everaert  លេខាទី១ និងជាអនុប្រធានកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុប បានមានប្រសាសន៍ថា៖ ទោះបីជា គម្រោង CAPFISH-Capture បានបញ្ចប់ តែសហភាពអឺរ៉ុបនៅតែបន្តសហការនិងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្តទៀត លើវិស័យមួយចំនួនដូចជាស្វាយចន្ទី ការកែច្នៃផលិតផលក្នុងស្រុក សម្រាប់ការនាំចេញ វិស័យថាមពល ការអប់រំ ការស្រាវជ្រាវ មន្ទីរពិសោធន៍។

លោកបានបញ្ជាក់ថា៖

«គម្រោង CAPFISH-Capture គឺជាការវិនិយោគដ៏ធំបំផុតដែលមានថវិកាប្រមាណ១២០លានដុល្លារ ហើយគម្រោងនេះ ទទួលបានលទ្ធផលជាច្រើននិងសម្រេចជោគជ័យដ៏ធំធេង»


លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល បានលើកឡើងថា៖ ទស្សនៈវិស័យនៃកម្មវិធី CAPFISH-Capture គឺជំរុញការអនុវត្តឱ្យបានសម្រេចនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផលឆ្នាំ២០១៥-២០២៤ និងកម្មវិធីជលផលរយៈពេល៥ឆ្នាំក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម២០១៩-២០២៣ ឱ្យកាន់តែល្អប្រសើរនិងទទួលបានជោគជ័យ ដើម្បីចូលរួមធានានូវសន្តិសុខស្បៀងដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះដែរកម្មវិធីនេះមានគោលបំណង គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ទៅនឹងអាកាសធាតុ និងបរិយាបន្ននៃធនធានជលផលទឹកសាបនិងសមុទ្រនៅក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងលក្ខណៈជាជំនួយឥតសំណង។ កម្មវិធីនេះបាននិងកំពុងអនុវត្តរហូតមកទល់ពេលនេះ មានរយៈពេល៦ឆ្នាំកន្លះមកហើយ ដោយបានសហការគ្នាអនុវត្តរវាងរដ្ឋបាលជលផលនិងខណ្ឌរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយដៃគូអភិវឌ្ឍន៍នានា រួមមានអង្គការ FAO, UNESCO, UNIDO និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត រួមមាន WCS, OXFARM, Save the Children, and Aide et Action។

លោកបានបញ្ជាក់ថា៖ សមទ្ធិផលសំខាន់ៗនៃការអនុវត្តកម្មវិធីនេះសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនរួមមាន៖១. ការពង្រឹងការអនុវត្តច្បាប់ជលផលនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ,២. ការការពារទីជម្រកមច្ឆជាតិនៅដែននេសាទទឹកសាប,៣. ការពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តក្នុងការគ្រប់គ្រងជលផលសមុទ្រ ,៤. ការធ្វើឱ្យប្រសើរឡើងនូវព័ត៌មាននិងទិន្នន័យជលផល,៥.  បានជួយបង្កើនសមត្ថភាពសហគមន៍នេសាទ,៦. ពង្រឹងការត្រួតពិនិត្យគុណភាព សុវត្ថិភាពផល ផលិតផលជលផល ,៧. បង្កើនថវិការាជរដ្ឋាភិបាលសម្រាប់វិស័យជលផល និង៨. ការគ្រប់គ្រងធនធានមនុស្ស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​រុស្ស៊ី ​បាន​ប្រកាស​ថា​ ​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ​Joint​ ​Sea​-​2026​ ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​ នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ​គិត​ចាប់ពី​ថ្ងៃចន្ទ​នេះ ​តទៅ

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

Leave a Reply

Your email address will not be published. Required fields are marked *