តម្លៃជួញដូរហ៊ុននៅកម្ពុជាប្រចាំថ្ងៃ ជាមធ្យមជាង២១ម៉ឺនដុល្លារ តែថ្ងៃខ្លះហក់ឡើងដល់ជាងកន្លះលាន

ភ្នំពេញ៖ ក្នុងមួយទសវត្សរ៍កន្លងមកនេះ និយ័តករមូលបត្រកម្ពុជា ដែលជាអាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍទីផ្សារមូលបត្រនោះ បានយកចិត្តទុកដាក់ក្នុងការចាប់ផ្តើមពីចំណុចសូន្យ ហើយសព្វថ្ងៃនេះមានក្រុមហ៊ុនចំនួន២៣បានបោះផ្សាយលក់មូលបត្រ និងចុះបញ្ជីទីផ្សារ។ ក្រុមហ៊ុនចំនួន២៣នេះ ប្រមូលបានសាច់ប្រាក់សរុប ៣៨៩លានដុល្លារ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។

ក្នុងពិធីចុះហត្ថលេខាជាមួយសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា លើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី“កិច្ចសហប្រតិ​បត្តិ​ការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា” នាពេលថ្មីៗនេះ ឯកឧត្តម ស៊ូ សុជាតិ បានមានប្រសាសន៍ឱ្យដឹងថា៖ ក្នុងចំណោមក្រុមហ៊ុនទាំង២៣នេះ មានក្រុមហ៊ុនចំនួន១១បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងចំនួន១២ បានបោះផ្សាយលក់សញ្ញាប័ណ្ណដែលជាមូលបត្របំណុលដោយក្នុងនោះរួមមានទាំងសញ្ញាណប័ណ្ណបៃតង និងសញ្ញាបណ្ណចីរភាព។

ឯកឧត្តមអគ្គនាយកនិយ័តករមូលបត្រកម្ពុជាបានលើកឡើងថា៖ នេះជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា ថ្វីដ្បិតតែចាប់ផ្តើមទីផ្សារក្រោយគេ ជាទីផ្សារមួយតូច ក្មេងខ្ចី ប៉ុន្តែដំណើរការនៃការអភិវឌ្ឍវិស័យនេះគឺដើរទន្ទឹមនឹងនិន្នាការថ្នាក់តំបន់ និងនិន្នាការសាកលលោក ដែលគិតមកដល់ថ្ងៃនេះ និយ័តករកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណនៃការអនុញ្ញាតការទទួល​ស្គាល់ដល់ក្រុមហ៊ុនធ្វើអាជីវកម្ម និងសេវាក្នុងវិស័យមូលបត្រសរុប១៣០ក្រុមហ៊ុន ។ គិតត្រឹមត្រីមាសទី ២ ឆ្នាំ២០២៤ ទំហំមូលធននីយកម្មទីផ្សារសរុបមានតម្លៃប្រហែល ១១,២២ប៊ីលានរៀល ឬប្រមាណ ២.៧៣ ពាន់លានដុល្លារ ស្មើនឹង៨.៧៥ភាគរយធៀបនឹងផលិតផលក្នុងស្រុកសរុប(GDP)។ ទំហំជួញដូរសរុបមានរហូតដល់ជាង១០លានភាគហ៊ុន និងតម្លៃនៃការជួញដូរមូលបត្រ សរុបមាន ១២.៩០ លានដុល្លារ ។ ទំហំជួញដូរប្រចាំថ្ងៃជាមធ្យមមានចំនួន ១៧៩ពាន់ភាគហ៊ុនក្នុង១ថ្ងៃ តម្លៃជួញដូរហ៊ុនប្រចាំថ្ងៃជាមធ្យមមានប្រហែលជាង ២១ម៉ឺនដុល្លារ ប៉ុន្តែកន្លងមកមានថ្ងៃខ្លះហក់ឡើងដល់ជាងកន្លះលានដុល្លារផងដែរ។

ឯកឧត្តម ស៊ូ សុជាតិ បានបញ្ជាក់ថា៖ ភាពរីកចម្រើននៃវិស័យមូលបត្រនេះ មិនមែនកើតចេញតែពីនិយ័តករមូលបត្រតែឯងនោះទេ ពោលគឺមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ទាំងទីផ្សារ ប្រតិបត្តិករផ្ទាល់ អ្នកចូលរួមក្នុងទីផ្សារ ក្រុមហ៊ុន អ្នកទាក់ទងដោយផ្ទាល់ និងអ្នកធ្វើការផ្ទាល់ជាមួយអតិថិជន  ដែលពួកគេជាអ្នកជំរុញធ្វើយ៉ាងណាឱ្យមានភាពសកម្មនៅលើទីផ្សារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *