ក្រសួងកសិកម្មជំរុញការដាក់បញ្ចូលពងទាកូនរបស់ខេត្តតាកែវ ជាផលិតផលកសិកម្មក្នុងស្រុកចុះបញ្ជីម៉ាកសញ្ញាសម្គាល់ភូមិសាស្ត្រ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងឱ្យដឹងថា ពងទាកូនរបស់ខេត្តតាកែវ នឹងត្រូវដាក់បញ្ចូលទៅក្នុងសំណុំនៃការដេញថ្លៃផលិតផលកសិកម្មក្នុងស្រុកក្នុងពេលឆាប់ៗ ដើម្បីទទួលបានការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ត (GI) ។

ឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងដូច្នេះក្នុងឱកាសកិច្ចប្រជុំស្តីពីការប្រើប្រាស់ជីសរីរាង្គដែលផលិតចេញពីរោងចក្រជីវឧស្ម័ននៅមន្ទីរកសិកម្មខេត្តតាកែវ កាលពីថ្មីៗនេះ ។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានជោគជ័យក្នុងការចុះបញ្ជីម៉ាកសញ្ញាសម្គាល់ភូមិសាស្ត្រ (GI) សម្រាប់ផលិតផលបង្កងខេត្តតាកែវ ដែលនាំឱ្យតម្លៃទីផ្សារកើនឡើងនោះ ក្រសួងកសិកម្ម សហការជាមួយអាជ្ញាធរខេត្តតាកែវ សិក្សាពីលទ្ធភាពនៃការចុះបញ្ជីពាណិជ្ជសញ្ញា GI សម្រា​ប់ពងទាកូនពីឃុំស្រែរនោង ស្រុកត្រាំកក់។ ការចុះបញ្ជីម៉ាកសញ្ញាសម្គាល់ភូមិសាស្ត្រ (GI) សម្រាប់ពងទាកូនឃុំស្រែរនោង នឹងត្រូវដាក់ជូនពាក្យស្នើសុំទៅក្រសួងពាណិជ្ជកម្មនាពេលឆាប់ៗខាងមុខ។

សូមជម្រាបថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ត (Geographical Indication Status-GI) គឺជាទម្រង់នៃកម្មសិទ្ធិបញ្ញាដែលការពារ និងទទួលស្គាល់ផលិតផលដែលភ្ជាប់ទៅនឹងតំបន់ភូមិសាស្ត្រជាក់លាក់ ធានាគុណភាព ឬកេរ្តិ៍ឈ្មោះរបស់ផលិតផល ការពារអ្នកផលិតពីការប្រើប្រាស់ខុស ឬការធ្វើតាមផលិតផលរបស់អ្នកដទៃ។

គួររំលឹកថា កាលពីពេលថ្មីៗនេះ ឯកឧត្តម វ៉៉ី សំណាង អភិបាលខេត្តតាកែវ ក្នុងឱកាសចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅឃុំស្រែរនោង ស្រុកត្រាំកក់ បានលើកទឹកចិត្តដល់សហគមន៍បន្តបង្កើនការផលិតពងទា ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុក ទន្ទឹមនឹងការរក្សានូវវិធីសាស្រ្តប្រពៃណីនៃការភ្ញាស់ពងទាតាមបែបធម្មជាតិ។

ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ថា៖ ក្រៅពីបង្កងតាកែវ ពងទាកូនតាកែវត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ និងមានការកោតសរសើរនៅទូទាំងប្រទេសចំពោះរសជាតិឆ្ងាញ់ និងគុណភាពធម្មជាតិ ។ ដូច្នេះ សហគមន៍ត្រូវបន្តភ្ញាស់ពងទាឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារ។ នេះនឹងមិនត្រឹមតែបំពេញតម្រូវការអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកស្រុកផងដែរ។

សូមបញ្ជាក់ថា សហគមន៍ភ្ញាស់ពងទាស្រែរនោង បច្ចុប្បន្នដំណើរការទីតាំងភ្ញាស់ចំនួន ២២កន្លែង ដែលក្នុងនោះមាន ៣កន្លែង ប្រើអង្កាមសម្រាប់ភ្ញាស់បែបធម្មជាតិ កន្លែងភ្ញាស់ពាក់កណ្តាលស្វ័យប្រវត្តិចំនួន ៧កន្លែង និងកន្លែងប្រើវិធីសាស្ត្រភ្ញាស់ដោយខ្សែភ្លើងចំនួន ១២កន្លែង។ កសិដ្ឋានទាំងនេះផលិតពងទាពី ២០០,០០០ ទៅ ២៥០,០០០ គ្រាប់ក្នុងមួយថ្ងៃ។ នៅទូទាំងខេត្តតាកែវ កន្លែងចិញ្ចឹមទាទាំងតាមបែបគ្រួសារ និងតាមបែបកសិដ្ឋាន និងមានកន្លែងភ្ញាស់កូនទាសរុបចំនួន ៧៤ កន្លែង។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គណៈកម្មាធិការ MSME ថ្មី នឹងជំរុញសហគ្រិនក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធ និងសម្រួលការចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

គណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ដែលរាជរដ្ឋាភិបាលបានសម្រេចបង្កើតជាផ្លូវការ នឹងចូលរួមសម្រួលនីតិវិធី និងកៀរគរសហគ្រិនដែលកំពុងប្រកបអាជីវកម្មក្រៅប្រព័ន្ធ ឱ្យចូលមកក្នុងប្រព័ន្ធកាន់តែច្រើន ដើម្បីពង្រឹងការអភិវឌ្ឍវិស័យ MSME នៅកម្ពុជា

ដូង​ពី​ខេត្ត​កំពត​ហូរ​ចូល​ទីផ្សារ​ភ្នំពេញ ​​អ្នក​លក់​រាយអាច​រក​ចំណូល​ដល់​ជិត​ ​៣០ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​

ជំនួញ, ព្រឹត្តិការណ៍

• 23/09/2026

ដូង​ពី​ខេត្ត​កំពត​កំពុង​ត្រូវ​បាន​នាំមក​លក់​នៅ​តាម​តូប ​និង​រទេះ​ចល័ត​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយ​អ្នក​លក់រាយ​មួយចំនួន​អាច​លក់​បានពី ១០ផ្លែ ​​រហូតដល់​ ៨០​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ ​និង​រក​ចំណូល​បាន​ពី​ ៦​ម៉ឺន​រៀល​ រហូតដល់​ជិត​ ៣០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ

មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 22/09/2026

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្ត្រីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម ដើម្បីជំរុញផ្តល់លទ្ធភាពឱ្យស្រ្តីអាច ចាប់ផ្តើមរក្សាលំនឹង ការពង្រីក និងការដឹកនាំអាជីវកម្មរបស់ខ្លួន ប្រកបដោយភាពធន់ និងចីរភាព។ លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាគណៈកម្មការវាយតម្លៃ និងផ្តល់ពិន្ទុ លើកឡើងនៅក្នុងការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធាន

ត្រឹមមួយសប្តាហ៍បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីកម្ពុជាទស្សនកិច្ចនៅ Shenzhen, BYD Sealion 6 EV FLASH Charge Edition តម្លៃ 32,800 ដុល្លារ ប្រកាសដាក់លក់ជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 22/09/2026

ភ្នំពេញ ៖ នៅថ្ងៃទី 20 ខែកញ្ញា BYD បានរៀបចំពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ Sealion 6 EV FLASH Charge Edition នៅ BYD & Denza Flagship Showroom ក្នុងរាជធានីភ្នំពេញ។

វៀតណាមក្លាយជាទីផ្សារ EV ធំបំផុតនៅអាស៊ីអាគ្នេយ៍ ខណៈការលក់កើនជាងទ្វេដង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

វៀតណាមបានក្លាយជាទីផ្សាររថយន្តអគ្គិសនី (EV) ធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៥ ដោយការលក់រថយន្តប្រភេទនេះកើនឡើងជាងទ្វេដង និងមានចំណែកជិត ៤០ ភាគរយនៃការលក់រថយន្តថ្មីសរុប

ការនាំចេញឥណ្ឌាទៅសមាជិកស្នូល BRICS កើនដល់ជិត ២០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការនាំចេញរបស់ប្រទេសឥណ្ឌាទៅកាន់សមាជិកស្នូលទាំង ៤ នៃក្រុម BRICS បានកើនឡើង ៣៤ ភាគរយ ដល់ ១៩,៩ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២៦

តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ ​​នឹង​លេច​រូបរាង​នៅ​រមាស​ហែក​ ​ខេត្ត​ស្វាយរៀង​ ​នា​ដើម​ឆ្នាំ​២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​នឹង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​លើក​ដំបូង​នៅ​ដើម​ឆ្នាំ​២០២៧ ​លើ​ផ្ទៃដី​ ​៧៨​ ​ហិកតា​ ​ស្ថិត​នៅ​ឃុំ​អណ្ដូង​ពោធិ៍ ភាគ​ខាង​ត្បូង​ទី​រួម​ស្រុក​ប្រមាណ ៤​គីឡូម៉ែត្រ

អាស៊ាន​ស្រូប​ទាញ​ទុន​ជាង ​២៤៣ ​ពាន់​លាន​ដុល្លារ​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​(​FDI​)​ ​ក្នុង​តំបន់​អាស៊ាន​បាន​កើនឡើង​ ​៩​,​៧ ភាគរយ ​ដល់​ ២​៤៣​,​៩ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០​២៥​ ​ពី​ ​២​២៦ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០២៤​ ​ដោយ​មាន​ការ​ជំរុញ​សំខាន់​ពី​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​កែច្នៃ ​និង​ផលិតកម្ម ​

ជើងហោះហើរត្រង់រវាងក្រុងកុលកាតា-សៀមរាប នឹងចាប់ផ្តើមឡើងវិញនៅខែតុលា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា គ្រោងបើកដំណើរការជើងហោះហើរត្រង់ឡើងវិញរវាងទីក្រុងកុលកាតា (Kolkata) និងខេត្តសៀមរាប ចាប់ពីខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបានផ្អាកជាបណ្ដោះអាសន្នចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំនេះ

បុរី​ ​៥៦​៥​ ​គម្រោង​រំពឹង​សាងសង់​រួច​នៅ​ចុង​ឆ្នាំ​​២០​២៦ ​ខណៈ​លំនៅឋាន​តម្លៃ​សមរម្យ​នៅតែ​មាន​តម្រូវការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/09/2026

​គម្រោង​អចលន​ទ្រព្យ​ប្រភេទ​បុរី​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ដល់​ ៥​៦៥​ ​គម្រោង​ដែល​បាន​សាងសង់​រួច ​ស្មើនឹង​ ១៨៤​,​២៤៣ ​ខ្នង​ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​ ​២០២៦ ​ខណៈ​លំនៅឋាន​ដែល​មាន​តម្លៃ​ក្រោម​ ​១០០​,​០០០ ​ដុល្លារ ​នៅតែ​មាន​តម្រូវការ​ខ្លាំង​ពី​អ្នក​ទិញ​


Leave a Reply

Your email address will not be published.Required fields are marked *