នាយករដ្ឋមន្ត្រីថ្មី​កម្ពុជា ​អរគុណបណ្តាវិនិយោគិនដែលចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងគ្រាមានវិបត្តិកូវីដ​កាលពីពេលកន្លងទៅ

ភ្នំពេញ ៖ ឯកឧត្តម​កិត្តិទេសាភិបាល​បណ្ឌិត ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែង​អំណរគុណ​ដល់បណ្តា​និយោជក ក៏ដូចជាវិនិយោគិន​ដែលកំពុង​បណ្ដាក់ទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា តាំងពីដើមរៀងមកដោយមិនចាក​ចោល​កម្មករ-កម្មការិនី ជាពិសេស ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងគ្រា​ដែល​កម្ពុជាជួបវិបត្តិ​ក្នុងសម័យកូវីដ​១៩ ។ ការ​មាន​ប្រសាសន៍​បែប​នេះ នៅក្នុងពេលចុះជួប​សំណេះ សំណា​ល​​ជាមួយកម្មករ​-កម្មការិនី នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី​២៩ ខែសីហា ២០២៣ នេះ ។​

ឯកឧត្តម​កិត្តិទេសាភិបាល​បណ្ឌិត​បានមានប្រសាសន៍បន្តថា​ នៅក្នុង​អំឡុង​វិបត្តិកូវីដ​១៩ និយោជក​ជាច្រើ​ន​ ក៏បានចូលរួម​ជាមួ​យរាជរដ្ឋាភិបាល​ក្នុងការអនុវត្ត​​នូវ​គោលនយោបាយ ​ដូចជា ​ផ្ដល់​នូវ​ប្រាក់ខែអប្បបរិមា ផ្ដល់​ប័ណ្ណ​​ ប ស ស ដល់​កម្មករ-កម្មការិនី ជាពិសេសថែមទាំងពង្រឹង និង​ពង្រីក​ការ​វិនិយោគ​របស់ខ្លួន​ជា​បន្តបន្ទាប់ ។

ឯកឧត្តម​បន្តទៀតថា និយោជកជាច្រើន តែងតែផ្ដល់កិច្ច​សហការ​ជាមួយ​រាជរដ្ឋាភិបាល ជាក់ស្ដែង​នៅថ្ងៃនេះ​ និយោជក​ក៏បានផ្ដល់​ឱកាស​ឱ្យ​កម្មករ កម្មការិនី មក​ជួបសំណេះសំណាលជាមួយ​ឯកឧត្តម​ និង​បាន​ឈប់​សម្រា​ក​​មួយថ្ងៃពេញ ដោយមានប្រាក់បៀវត្សរ៍ ។

​ឯកឧត្តមបញ្ជាក់ថា ៖

« យើងមិនអាច​ធ្វើឱ្យ​វិស័យ​ឧស្សាហកម្ម​ដើ​រទៅ​បានដោយគ្មានតួអង្គ​សំខាន់ៗ៣នោះទេ ។ តួអង្គ​សំខាន់ទាំង​បីនោះរួមមាន​ តួអង្គទី​១ គឺជា​កម្មករ​និយោជិត​ដែលជា​កំលាំងស្នូល ទី​២គឺជា​និយោជក រួមទាំង​រដ្ឋ​បាល​ដើម្បី​ដឹកនាំការងារ​ និងទី៣ គឺអាជ្ញាធរ​រួមនឹង​ក្រសួង​ពាក់ព័ន្ធ ពោលគឺរាជរដ្ឋាភិបាល​។ ទាំង ៣ នេះហើយដែលបានជំរុញឱ្យវិស័យ​ឧស្សាហកម្ម​កាត់ដេរ​របស់កម្ពុជា​កាន់តែ​មាន​ការ​​រីក​ចម្រើន​ និង​ជួយលើក​កម្ពស់វិស័យ​សេដ្ឋកិច្ច​របស់​កម្ពុជា​ជា​បន្តបន្ទាប់​​។ កត្តាទាំង​នេះហើយដែល​រាជរដ្ឋាភិបាល​បានថែរក្សា​ និងយកចិត្តទុកដាក់​លើ​វិស័យ​នេះ»។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣​នេះ​ រាជរដ្ឋាភិបាល​បាន​អនុម័ត​គម្រោង​វិនិយោគ​លើ​រោងចក្រ​ឧស្សាហកម្ម​ជាច្រើន​បន្ត​បន្ទាប់ និង​ផ្ដល់​ឱកាសការងារដល់​កម្មករ​ និយោជិត​រាប់​ម៉ឺននាក់ ទាំង​នៅរាជ​ធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​​ផ្សេងៗ ដូចជា ខេត្ត​ស្វាយរៀង ព្រះសីហនុ កំពង់ស្ពឺ កណ្ដាល ​និ​ងខេត្តតាកែវ ដែលជា​ខេត្ត​មានកា​រ​ទាក់​ទាញ និងជាខេត្តមានគម្រោ​ងវិនិយោគច្រើនជាងគេលើផ្នែក​រោងចក្រ​ឧស្សាហកម្ម ។​

យោងតាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ចេញផ្សាយប៉ុន្មានថ្ងៃមុននេះ មាន​គម្រោង​វិនិយោគថ្មីចំនួន​១៣គម្រោង ដែលភាគច្រើនជា​គម្រោង​រោងចក្រ​ឧស្សាហកម្ម និងគ្រោង​ត្រូវ​កា​រកម្មក​រ​និយោជិត​ប្រមាណ​ជាង​១ម៉ឺននាក់​បន្ថែមទៀត ។ ​ទាំងនេះសុទ្ធតែជា​ឱកាស​ក្នុងការផ្ដល់ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បីទទួល​បាន​សម្រាប់​ផ្គត់ផ្គង់​ក្រុមគ្រួសារ​របស់ពួកគេ ។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទុនវិនិយោគ​សរុបក្នុង​វិស័យផ្គុំ ​និងដំឡើង​រថយន្ត​នៅកម្ពុជា​បានកើនឡើងជិតដល់​​២៥០លានដុល្លារអាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំមកនេះ កម្ពុជា​ទទួលបានការ​វិនិយោគលើ​រោងចក្រ​ផ្គុំ​និងដំឡើ​ងរថយន្តជា​បន្ត​បន្ទាប់ ដែលគិតមកដល់​ខែកញ្ញា ឆ្នាំ ២០២៦នេះ កម្ពុជា​ទទួល​បានគម្រោង​វិនិយោគរោងចក្រ​ផ្គុំ​និងដំឡើង​រថយន្ត​សរុប​ចំនួន​១៥ ក្នុងនោះ​១០​កំពុង​ដំណើរការ ២រោងចក្រ​ពុំ​ទាន់​ដំណើរការ​ និង​៣គម្រោង​ទៀត​បានស្នើ​សុំ​ចុះបញ្ជីវិនិយោគ​និងកំពុង​សាងសង់រោងចក្រ ។​​ បើតាមប្រសាសន៍សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ថ្លែងក្នុងពិធីសម្ពោធរោងចក្រ​ដំឡើង​រថយន្ត​ GAC នៅខេត្តកំពង់ឆ្នាំង​នាព្រឹកថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២៦

រដ្ឋាភិបាលចេញអនុក្រឹត្យ​បង្កើត​គណៈកម្មាធិការ​ថ្មីមួយ​ ដើម្បីអភិវឌ្ឍន៍ MSME នៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ចេញអនុក្រឹត្យមួយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ដីពីការ​បង្កើត​គណៈកម្មាធិការ​ដឹកនាំ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិអភិវឌ្ឍន៍​សហគ្រាស​ធុន​មីក្រូ តូច និងមធ្យម ដែលស្ថិតនៅក្រោម​ឆត្រ​នៃគណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ។ យោងតាម​អនុក្រឹត្យ​របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្សព្វផ្សាយ​នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា គណៈកម្មាធិការ​ដឹកនាំការអនុវត្ត​យុទ្ធសាស្ត្រ​ជាតិអភិវឌ្ឍន៍សហគ្រាស​មីក្រូ តូច និងមធ្យម​ មានភារកិច្ច​មួយចំនួនដែលត្រូវ​អនុវត្តន៍

លោក Donald Trump ព្រមានដាក់ពន្ធលើសហភាពអឺរ៉ុប ប្រសិនបើហ៊ានផ្តល់សមាជិកភាពរងដល់កាណាដា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

លោក Donald Trump ព្រមានដាក់ពន្ធធ្ងន់ធ្ងរ ឬ បញ្ឈប់ការធ្វើពាណិជ្ជកម្មទាំងស្រុងជាមួយសហភាពអឺរ៉ុប ប្រសិនបើប្លុកនេះបន្តផែនការផ្តល់សមាជិកភាពរង (Associate Member) ជាលើកដំបូងបង្អស់ដល់ប្រទេសកាណាដា

កម្ពុជា ​បង្វែរ​ទិសដៅ​ពីការផលិត​គ្រឿង​បង្គុំ​រថយន្ត ទៅជា​​គោលដៅ​ប្រកួតប្រជែង​ទីផ្សារ​តំបន់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/09/2026

កម្ពុជា​កំពុង​ផ្តោត​លើ​ការ​ផលិត​គ្រឿង​បង្គុំ​រថយន្ត ​ដើម្បី​ផ្គត់ផ្គង់​ដល់​រោងចក្រ​ផ្គុំ​ ​និង​ដំឡើង​រថយន្តក្នុង​ស្រុក​ ​និង​មាន​គោលដៅ​នាំចេញ​ទៅកាន់​ទីផ្សារ​តំបន់ ​ជំនួស​ការ​ប្រកួតប្រជែង​ក្នុង​ការ​ផលិត​ ​និង​ផ្គុំ​រថយន្ត​ពេញលេញ​ជាមួយ​ប្រទេស​ផ្សេង​ៗ​ក្នុង​តំបន់

កំពង់ចាម​ដាក់​ចេញ​ផែនការ​ទេសចរណ៍​ ​២០​២៦​-​២០៣០ ​ផ្តោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​​និង​ផលិតផល​ទេសចរណ៍​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ខេត្ត​កំពង់ចាម​ដាក់​ចេញ​ ​«​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កំពង់ចាម ​ឆ្នាំ​២០២៦​-​២០៣០​» ​ដោយ​ផ្តោត​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត ​សម្បទា​គាំទ្រ​វិស័យ​ទេសចរណ៍​ ​និង​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ

ប្រជា​ធិបតេយ្យ​អាម៉េរិក​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​​ក្នុង​រយៈពេល​ ៥០ ​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/09/2026

ប្រជា​ធិបតេយ្យ​នៅ​សហរដ្ឋ​អាម៉េរិក​កំពុង​ជួប​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង ​ដោយ​សូចនាករ​ជិត​ពាក់កណ្តាល​ក្នុង​ចំណោម​ ៣០​ ​សូចនាករ ​បាន​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ ៥០ ​ឆ្នាំ​

អា​ម៉េរិក​ ​ដំ​ឡើង​អត្រា​ការប្រាក់​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង ​៣ ​ឆ្នាំ​ ​គោលដៅទប់ស្កាត់​អតិផរណា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ធនាគារ​កណ្តាល​អា​ម៉េរិក​ ​(​Federal Reserve​)​ ​បាន​សម្រេច​ដំឡើង​អត្រា​ការប្រាក់​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​ ៣ ​ឆ្នាំ ​ក្នុង​គោលបំណង​ទប់ស្កាត់​អតិផរណា​ ​និង​ការ​ឡើង​ថ្លៃ​ទំនិញ

ថាមពល​ស្អាត​អាច​កាត់​ថ្លៃ​ដើម​ផលិតកម្ម ​១០​-​២០​%​ ​និង​ជំរុញ​ការ​ប្រកួតប្រជែង​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ការ​ប្រើប្រាស់​ថាមពល​ស្អាត​អាច​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​ពី​ ​១០​ ​ទៅ​ ​២០​ ​ភាគរយ ​និង​ជួយ​ពង្រឹង​ភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​កម្ពុជា ​ជា​ពិសេស​ក្នុង​វិស័យ​កាត់​ដេរ​ ​សម្លៀកបំពាក់​ ​វាយនភណ្ឌ​ ​ស្បែកជើង​ ​និង​ការ​កែច្នៃ​ផលិតផល​កសិកម្ម​

ហ្វីលីពីនប្រដេញចិន ក្លាយជាទីផ្សារធំសម្រាប់អង្ករខ្មែរ ខណៈការនាំចេញ ៨ខែឈានដល់ជាង ១២ ម៉ឺនតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ទីផ្សារហ្វីលីពីនកំពុងឡើងមកប្រដេញទីផ្សារចិន ក្នុងការនាំចូលអង្ករពីកម្ពុជា ជាក់ស្តែង កម្ពុជាបាននាំចេញអង្ករទៅប្រទេសនេះចំនួន ១២២,១០២តោន ក្នុងរយៈពេល ៨ខែឆ្នាំ២០២៦

ចិនជំរុញការកែលម្អប្រព័ន្ធសុខាភិបាល ឱ្យមានគុណភាពខ្ពស់ និងកាន់តែជិតប្រជាជន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/09/2026

ចិននឹងពន្លឿនការកសាង និងកែលម្អប្រព័ន្ធថែទាំសុខភាព និងវេជ្ជសាស្ត្រ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តោតលើការផ្តល់សេវាដែលមានគុណភាពខ្ពស់ ប្រសិទ្ធភាព និងកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជននៅជិតទីកន្លែងរស់នៅ