មគ្គទ្ទេសក៍ទេសចរណ៍ ៖ ចង់ទាក់ទាញភ្ញៀវឱ្យបានច្រើន ត្រូវបង្កើនការផ្សព្វផ្សាយ និងទទួលគេឱ្យអស់ពីចិត្ត

ជារឿងប្រកែកមិនបានដែលថាវិស័យទេសចរណ៍ជាវិស័យរងគ្រោះធ្ងន់ធ្ងរមួយបង្កឡើងដោយជំងឺកូវីដ១៩។ រហូតមកដល់បច្ចុប្បន្ន ថ្វីត្បិតថាបញ្ហាកូវីដបានធូរស្រាលទៅហើយក្ដី ប៉ុន្តែបញ្ហាដែលចូលមកជំនួសនាពេលនេះគឺភាពអសន្តិសុខរបស់ពិភពលោក និងវិបត្តិសេដ្ឋកិច្ចជាសកល។

ប្រទេសដែលពឹងផ្អែកលើចំណូលពីវិស័យទេសចរណ៍ ដូចជាប្រទេសថៃជាដើម ពេលនេះកំពុងតែពង្រឹងវិស័យទេសចរណ៍របស់ខ្លួនឡើងវិញ តាមរយៈការបន្ថែមកញ្ចប់សេវាកម្ម និងការអនុគ្រោះ​ផ្សេងៗ។និយាយដោយឡែក សម្រាប់កម្ពុជា ក៏កំពុងតែពង្រឹងវិស័យទេសចរណ៍ផងដែរ។ ជាក់ស្ដែង ការបើកឱ្យប្រើប្រាស់លើកដំបូងនៃព្រលានយន្ដហោះអន្តរជាតិសៀមរាបជាដើម សុទ្ធសឹងតែជាចំណុចទាក់ទាញលើវិស័យទេសចរណ៍។ ប៉ុន្តែអ្វីដែលទាមទារឱ្យមានការចូលរួមដោះស្រាយ ដើម្បីអាចទាញចំណាប់អារម្មណ៍អ្នកទេសចរនោះគឺការផ្សព្វផ្សាយ។ ការផ្សព្វផ្សាយនេះគឺសំដៅលើការចែកចាយរូបភាពស្រស់ស្អាតពីកម្ពុជាឱ្យបានច្រើនទៅកាន់ពិភពលោក។ នេះបើតាមប្រសាសន៍របស់លោក ហួរ ជួប មគ្គុទ្ទេសក៍​ទេសចរណ៍ថ្នាក់ជាតិ។

ស្ថិតក្នុងសម្លៀកបំពាក់មគ្គទ្ទេសក៍ទេសចរណ៍ ដែលមានអាវពណ៍គគី និងខោសាច់ក្រណាត់ពណ៍ខ្មៅ លោក ហួរ ជួប កំពុងមមាញឹករៀបរាប់ប្រាប់ភ្ញៀវទេសចរចម្រុះជាតិសាសន៍ពីចំណុចពិសេសនៃ​ខេត្ត សៀមរាប។

បើទោះបីជាសព្វថ្ងៃនេះរំហូរនៃភ្ញៀវទេសចរចូលមកកម្ពុជានៅមិនទាន់ត្រឡប់ទៅរកប្រហាក់ប្រហែលនៃឆ្នាំ២០១៩ក៏ពិតមែន ប៉ុន្តែមគ្គុទ្ទេសក៍សម្បុរស្រអែមរូបនេះនៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះការវិលត្រឡប់មកវិញរបស់ភ្ញៀវ។ ប៉ុន្តែក៏មិនមែនអង្គុយរង់ចាំដោយមិនធ្វើអ្វីសោះនោះដែរ ដោយលោក ហួរ ជួប បានរៀបរាប់ថា អ្វីដែលអាចធ្វើបាននៅពេលនេះគឺរួមគ្នាផ្សព្វផ្សាយពីតំបន់ទេសចរណ៍ឱ្យបានកាន់តែច្រើន។ ប្រទេសកម្ពុជាមានតំបន់ស្អាតៗច្រើនណាស់ ប៉ុន្តែការផ្សព្វផ្សាយនៅមានកម្រិតនៅឡើយ ។

ក្រៅពីការជូនភ្ញៀវដើរទស្សនាតាមតំបន់ទេសចរណ៍ និងនិទានពីរឿងហេតុរបស់តំបន់នោះ មគ្គទ្ទេសក៍ទេសចរណ៍រូបនេះតែងតែថតរូបស្អាតៗជូនភ្ញៀវទេសចរដោយមិនចាំបាច់គេពឹងឡើយ។ លោកមានជំនឿថា ការធ្វើបែបនេះ មិនត្រឹមតែបង្កើតរូបភាពស្អាតៗជូនភ្ញៀវទេសចរលើទឹកដីកម្ពុជានោះទេ ប៉ុន្តែក៏ជាការយកចិត្តទុកដាក់ចំពោះភ្ញៀវដែរ។

លោក ហួរ ជួប បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា ៖ «ក្នុងនាមជាមគ្គុទ្ទេសក៍ទេសចរណ៍ ខ្ញុំមិនដែល​ប្រកាន់ថាភ្ញៀវនោះជាជាតិសាសន៍អ្វី មាន ឬក្រនោះទេ អ្វីដែលខ្ញុំតែងតែប្រកាន់ខ្ជាប់គឺធ្វើឱ្យភ្ញៀវគ្រប់ រូបជាប់ចិត្តជាមួយយើង​ និយាយទៅគឺយកបេះដូងភ្ញៀវឱ្យបាន។ ម្យ៉ាងទៀត  ការចូលរួមពីសេវាករក៏ជារឿងសំខាន់ផងដែរ ព្រោះទឹកមុខរួសរាយ ញញឹមរាក់ទាក់ និងសេវាកម្មដែលមានគុណភាព នឹងក្លាយជាចំណុចទាក់ទាញដ៏ល្អមួយ»។

យោងតាមរបាយការពីក្រសួងទេសចរណ៍ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ បាននាំឱ្យភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាធ្លាក់ចុះ ៨០.២% និងភ្ញៀវទេសចរក្នុងស្រុកធ្លាក់ចុះក្នុងរង្វង់ប្រមាណ ២០% ជាមួយនឹងការខាតបង់ប្រាក់ចំណូល​ប្រមាណ ៣ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២០។ យ៉ាងណាមិញ កាលពីពេលកន្លងទៅ ឯកឧត្តម ថោង ខុន អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍និតិកាលទី ៦ បានបង្ហាញក្ដីរំពឹងក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ៥លាននាក់នៅឆ្នាំ២០២៣នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង