អាម៉េរិក អនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យា Nvidia លក់បន្ទះឈីប H200 AI ទៅឲ្យប្រទេសចិន

បរទេស ៖ សហរដ្ឋអាម៉េរិក បានអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យា Nvidia លក់បន្ទះឈីប H200 AI របស់ខ្លួនទៅឲ្យប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀតដែលត្រូវបានអនុម័ត នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ។

កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានលើកឡើងថា Nvidia ត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូនបន្ទះឈីប H200 AI របស់ខ្លួនទៅឱ្យអតិថិជនរបស់ខ្លួននៅក្នុងប្រទេសចិន និងកន្លែងផ្សេងទៀតដែលបានអនុម័ត ប៉ុន្តែក្នុងលក្ខខណ្ឌត្រូវផ្តល់ចំណែកពីការលក់ ២៥ % មកឲ្យរដ្ឋាភិបាលអាម៉េរិក។

លោក Trump បានសរសេរនៅក្នុងទំព័រ Truth Social ថា ៖

«គោលនយោបាយនេះនឹងគាំទ្រទីផ្សារការងារ ពង្រឹងការផលិត និងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋដែលបង់ពន្ធនៅក្នុងអាម៉េរិក។ នាយកដ្ឋានពាណិជ្ជកម្មកំពុងធ្វើសេក្តីសម្រេចចុងក្រោយសម្រាប់ព័ត៌មានលម្អិត ហើយវិធីសាស្រ្តនេះនឹងអនុវត្តដូចគ្នាចំពោះក្រុមហ៊ុនអាម៉េរិកផ្សេងៗទៀត ដូចជា AMD និង Intel ផងដែរ»។

យ៉ាងណាក៏ដោយ តបទៅនឹងគោលការណ៍ដែលបានដាក់ចេញដោយរដ្ឋបាលលោក Trump ខាងលើនេះ ប្រធានាធិបតីចិន លោក Xi Jinping បានឆ្លើយតបជាវិជ្ជមាន។

បន្ទាប់ពីមានព័ត៌មានផ្សព្វផ្សាយថា នាយកដ្ឋានពាណិជ្ជកម្មអាម៉េរិកអនុម័តការលក់បន្ទះឈីបទៅឲ្យប្រទេសចិនភ្លាម ភាគហ៊ុនរបស់ Nvidia បានកើនឡើងប្រហែល ២% ជាមួយនឹងការទទួលបានការសាទរចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតី Trump ដែលអនុញ្ញាតឱ្យឧស្សាហកម្មបន្ទះឈីបរបស់អាម៉េរិកកាន់តែមានទីផ្សារទូលាយ។


សូមរំលឹកថា កាលពីខែសីហា កន្លងទៅនេះ ក្រុមហ៊ុន Nvidia និង AMD បានយល់ព្រមផ្តល់ ១៥% នៃប្រាក់ចំណូលពីការលក់បន្ទះឈីបទៅឱ្យចិនដល់រដ្ឋាភិបាលអាម៉េរិក ខណៈដែលរដ្ឋាភិបាលចិនបានព្រមានក្រុមហ៊ុននានាមិនឲ្យប្រើប្រាស់បន្ទះឈីប H20 AI ដែល Nvidia រចនាឡើងនោះទេ ជាពិសេសសម្រាប់ក្រុមហ៊ុនចិនតែម្ដង ពីព្រោះវាមានគុណភាពអន់ និងសមត្ថភាពទាបសម្រាប់បច្ចេកវិទ្យា។

គួរឲ្យបញ្ជាក់ដែរថា ឈីប គឺជាធាតុផ្សំដ៏សំខាន់នៅក្នុងគ្រឿងអេឡិចត្រូនិក ហើយក៏ជាចំណុចកណ្តាលនៃការប្រកួតប្រណាំងបញ្ញាសិប្បនិម្មិត (AI) រវាងអាម៉េរិក និងចិន។ លើសពីនេះ វាក៏ជាចំណែកដ៏ធំមួយនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មយ៉ាងច្របូកច្របល់រវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរផងដែរ។ ជាក់ស្តែង នៅពេលដែលទីក្រុងប៉េកាំងរឹតបន្តឹងការនាំចេញលើរ៉ែកម្រដែលមានសារៈសំខាន់ក្នុងការផលិតបន្ទះឈីបកម្រិតខ្ពស់មួយចំនួននោះ រដ្ឋបាល Trump បានឆ្លើយតបដោយគំរាមដំឡើងពន្ធខ្ពស់លើការនាំចូលពីចិនវិញ។ ក្រោយមក នៅចុងខែតុលាកន្លងទៅនេះ មេដឹកនាំទាំង២ លោក Trump និង លោក Xi បានព្រមព្រៀងកាត់បន្ថយសម្ពាធពាណិជ្ជកម្មគ្នាទៅវិញទៅមកជាបណ្តោះអាសន្ន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​រុស្ស៊ី ​បាន​ប្រកាស​ថា​ ​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ​Joint​ ​Sea​-​2026​ ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​ នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ​គិត​ចាប់ពី​ថ្ងៃចន្ទ​នេះ ​តទៅ

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

Leave a Reply

Your email address will not be published. Required fields are marked *