ពិព័រណ៍ឧស្សាហកម្មវិស័យទឹកស្អាត ២០២៥ និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា រួមគ្នាជំរុញអនាគតទឹកស្អាតនៅកម្ពុជា

ភ្នំពេញ៖ ពិព័រណ៍ឧស្សាហកម្មវិស័យទឹកស្អាត ២០២៥ និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីជំរុញអនាគតទឹកស្អាតនៅកម្ពុជានៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។

នៅក្នុងសន្និសីទសារពត៌មានមួយនារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោក Gerard Leeuwenburgh ​អ្នកគ្រប់គ្រង់ និងរៀបចំកម្មវិធីបានមានប្រសាសន៍ថា៖ កិច្ចសហប្រតិបត្តិការនេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់វិស័យទឹកស្អាតនៅកម្ពុជា។

លោកបញ្ជាក់ថា ៖

«តាមរយៈវេទិកាពិព័រណ៍របស់យើងជាមួយនឹងអ្នកជំនាញ និងបណ្តាញរបស់សមាគមផ្គត់ផ្គង់ទឹកកម្ពុជា យើងកំពុងបង្កើតឱកាសដែលមិនធ្លាប់មានពីមុនមកសម្រាប់នវានុវត្តន៍ ការវិនិយោគ និងកំណើនប្រកបដោយចីរភាព»។

តាមរយៈកិច្ចសហការដ៏សកម្មនេះ ពិព័រណ៍ឧស្សាហកម្មវិស័យទឹកស្អាត ២០២៥ នឹងគាំទ្ររបៀបវារៈអភិវឌ្ឍន៍វិស័យទឹករបស់កម្ពុជាដោយពន្លឿនការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតប្រកប​ដោយចីរភាព បង្ហាញបច្ចេកវិទ្យាជំនាន់ថ្មីសម្រាប់ការប្រព្រឹត្តិកម្មទឹក និងការចែកចាយ, គាំទ្រការធ្វើទំនើបកម្មប្រព័ន្ធសាធារណៈនៅតាមតំបន់ទីក្រុង និងជនបទ ,សម្របសម្រួលការបណ្តុះបណ្តាល ការផ្លាស់ប្តូរចំណេះដឹង និងគំនិតផ្តួចផ្តើមកសាងសមត្ថភាព ,បង្កើតកិច្ចសន្ទនារវាងអ្នកបង្កើតគោលនយោ​បាយ អ្នកគ្រប់គ្រងអ្នកផ្តល់សេវាសាធារណៈ និងអ្នកច្នៃប្រឌិត ភ្ជាប់ទំនាក់ទំនងរវាងភាគីពាក់ព័ន្ធកម្ពុជាជាមួយនឹងការអនុវត្តល្អបំផុត។

អនុស្សរណៈនៃការយោគយល់គ្នានេះក៏នឹងបង្កើតអត្ថប្រយោជន៍ជាក់ស្តែង និងរយៈពេលវែងសម្រាប់សហគមន៍ទូទាំងប្រទេសកម្ពុជា តាមរយៈការបង្កើនលទ្ធភាពទទួលបានទឹកស្អាត ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងការពង្រឹងសមត្ថភាពបច្ចេក​ទេសរបស់អ្នកប្រតិបត្តិការទឹកក្នុងស្រុក។

គួរជម្រាបថា៖ ពិព័រណ៍ឧស្សាហកម្មវិស័យទឹកស្អាត ២០២៥ ត្រូវបានដាក់ជាយុទ្ធសាស្ត្រក្នុងវេទិកាពាណិជ្ជកម្មពហុវិស័យដ៏សកម្មមួយ ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈ​មណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ រាជធានីភ្នំពេញ។ ក្រុមហ៊ុននឹងចូលរួមតាំងពិព័រណ៍ មានជាង១០០ក្រុមហ៊ុន និងអ្នកពាណិជ្ជកម្មជាង ៦,០០០ នាក់ មកពីប្រទេសជាង១២ រួមមាន វៀតណាម ចិន ម៉ាឡេស៊ី ថៃ អ៊ីតាលី កូរ៉េ និងប្រទេសផ្សេងៗទៀត៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

អ្នកជំនាញចង្អុលបង្ហាញពីកត្តាចម្បងៗ ដែលធ្វើឱ្យគណនីជួញដូរភាគហ៊ុននៅកម្ពុជាភាគច្រើនមិនសកម្ម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/10/2026

ភ្នំពេញ ៖ អ្នកជំនាញបានលើកឡើងថា កង្វះចំណេះដឹងហិរញ្ញវត្ថុ ភាពស្មុគស្មាញនៃបច្ចេកវិទ្យា ការវិនិយោគតាមអារម្មណ៍ និងការប្រុងប្រយ័ត្នខ្ពស់លើការចាយវាយក្នុងបរិបទសេដ្ឋកិច្ច គឺជាមូលហេតុចម្បងធ្វើឱ្យម្ចាស់គណនីជួញដូរភាគហ៊ុនមិនសូវមានសកម្មភាពទិញ-លក់ជាក់ស្តែង។ ថ្លែងប្រាប់ AMS នាពេលថ្មីៗនេះ លោក ទ្រី តៃហ៊ី ប្រធានស្តីទីនាយកដ្ឋានប្រតិបត្តិការទីផ្សារនៃផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះ គណនីជួញដូរនៅផ្សារហ៊ុនមានចំនួនប្រមាណ ៨៧ ០០០

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល

អុីស្រាអែល ត្រៀមខ្លួនបង្កើតប្រព័ន្ធសេដ្ឋកិច្ចថ្មីមួយដែលអាចប្រឈមការហ៊ុមព័ទ្ធដោយទណ្ឌកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/10/2026

បរទេស ៖ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានអះអាងថា ប្រទេសជាតិត្រូវតែត្រៀមរៀបចំខ្លួនដើម្បីកែសម្រួល និងបង្កើតជាប្រព័ន្ធសេដ្ឋកិច្ចក្នុងស្រុកថ្មីមួយ ដើម្បីទប់ទល់នឹងទណ្ឌកម្មសកល ដែលអាចកើតមានឡើងនាពេលខាងមុខ។ យោងតាមការចេញផ្សាយរបស់កាសែត RT លោក Netanyahu បានសារភាពអំពីក្តីបារម្ភនេះ ហើយចង្អុលបង្ហាញចំៗពីគោលជំហរគាំទ្ររបស់អន្តរជាតិ ដែលកំពុងធ្លាក់ចុះ និងលទ្ធភាពនៃការបញ្ចប់ទៅដែលមិនអាចជៀសរួចនៃជំនួយក្នុងវិស័យការពារជាតិពីសំណាក់សហរដ្ឋអាមេរិក។ នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ

ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ស្វាគមន៍គណៈប្រតិភូពាណិជ្ជកម្មហ្វីលីពីន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការធុរកិច្ច

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 26/10/2026

ភ្នំពេញ ៖ ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានទទួលស្វាគមន៍គណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (DTI) ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Maria Cristina Aldeguer Roque និងលោកស្រី Bianca Pearl R. Sykimte នាយិកាការិយាល័យទីផ្សារនាំចេញនៃក្រសួងពាណិជ្ជកម្ម

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..


Leave a Reply

Your email address will not be published.Required fields are marked *