ប្រទេសលោកខាងលិចមានបំណងរឹតបន្តឹងលើធនាគារដែលជួយរុស្ស៊ីឱ្យជៀសផុតពីទណ្ឌកម្ម

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ក្រុមប្រទេស G7 និងសហភាពអឺរ៉ុបកំពុងរៀបចំវិធានការដាក់ទណ្ឌកម្មលើធនាគារ ដែលជួយរុស្ស៊ីឱ្យជៀសផុតពីការរឹតបន្តឹងបច្ចុប្បន្ន ជាពិសេសវិធានការនេះនឹងផ្តោតលើស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសទី ៣ ដែលប្រើប្រាស់ប្រព័ន្ធផ្ញើសារអន្តរធនាគាររបស់ធនាគាររុស្ស៊ីគឺ SPFS ។

ប្រព័ន្ធផ្ញើសារអន្តរធនាគារ SPFS របស់រុស្ស៊ីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ និងមានមុខងារដូចប្រព័ន្ធ SWIFT ដោយវាធានានូវការផ្ទេរសារហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាពរវាងធនាគារទាំងក្នុង និងក្រៅប្រទេស។ វាត្រូវបានប្រើជំនួស SWIFT នៅក្នុងប្រទេសរុស្ស៊ី នៅពេលដែលធនាគារសំខាន់ៗរបស់ប្រទេសនេះត្រូវបានផ្តាច់ចេញពីប្រព័ន្ធ SWIFT ដោយសារតែទណ្ឌកម្ម។ យ៉ាងណាមិញ ដៃគូពាណិជ្ជកម្មជាច្រើនរបស់រុស្ស៊ីបានចូលរួមប្រើប្រាស់ SPFS ជាបន្តបន្ទាប់ដើម្បីបន្តប្រតិបត្តិការជាមួយរុស្ស៊ី និងជាផ្នែកមួយនៃការកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច។ គិតត្រឹមខែមករាឆ្នាំ ២០២៤ ធនាគារ និងក្រុមហ៊ុនជាង ៥៥០ មកពី ២០ ប្រទេសត្រូវបានភ្ជាប់ជាមួយនឹងប្រព័ន្ធ SPFS នេះ។

បច្ចុប្បន្ននេះ ទីក្រុងមូស្គូ និងទីក្រុងប៉េកាំងកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីផ្លាស់ទីឆ្ងាយពី SWIFT ដើម្បីធ្វើពាណិជ្ជកម្មដោយប្រើរូបិយប័ណ្ណជាតិរៀងៗខ្លួន។ លោក Boris Titov ស្នងការខាងធុរកិច្ចរបស់រុស្ស៊ី លើកឡើងថា ធនាគារក្នុងតំបន់ជាច្រើនកំពុងជំនួស SWIFT ជាមួយនឹង analogue CIPS របស់ចិនរួចហើយ ហើយការប្រើប្រាស់ប្រព័ន្ធរបស់ចិនសម្រាប់ការទូទាត់ជាប្រាក់យ័នកំពុងបន្តពង្រីក។ មិនត្រឹមតែប៉ុណ្ណោះ ការសម្រេចចិត្តប្តូរទៅជាប្រាក់រូប៊ល និងប្រាក់យ័នក្នុងប្រតិបត្តិការបាននាំឱ្យមានការជំរុញយ៉ាងខ្លាំងនៅក្នុងពាណិជ្ជកម្មរុស្ស៊ី-ចិន។ លើសពីនេះ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២៣ ឈានដល់ ២៤០ ពាន់លានដុល្លារ ដោយការនាំចូលរបស់រុស្ស៊ីមកពីចិនកើនឡើងជិត ៤៧ ភាគរយ ឬ ១១១ ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ បណ្តាប្រទេសលោកខាងលិចចង់បញ្ឈប់ទីក្រុងម៉ូស្គូពីលទ្ធភាពទទួលបានបច្ចេកវិទ្យាដែលប្រើប្រាស់ក្នុងការផលិតអាវុធ ដោយកំណត់គោលដៅលើអ្នកផ្តល់ប្រាក់កម្ចីដែលប្រើ SPFS ដែលសង្ស័យថាបានជួយសម្រួលដល់ប្រតិបត្តិការជាមួយរុស្ស៊ី។ លើសពីនេះ ចិនត្រូវបានចោទប្រកាន់ដោយទីក្រុងវ៉ាស៊ីនតោន និងដៃគូអង្គការណាតូ អំពីការជួយដល់យោធារបស់រុស្ស៊ីតាមរយៈការសម្របសម្រួលការលក់ផលិតផលប្រើប្រាស់មានមុខងារពីរទៅឱ្យរុស្ស៊ី។ កាលពីដើមសប្តាហ៍នេះ អនុរដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក Wally Adeyemo បានអះអាងសារថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តបើកចំហចំពោះការដាក់ទណ្ឌកម្មលើអង្គភាពណាមួយដែលជួយរុស្ស៊ីទទួលបានសមាសធាតុដែលអាចប្រើសម្រាប់ផលិតអាវុធ។ យ៉ាងណមិញ ទាំងភាគី​ចិន និង​រុស្ស៊ី​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោកខាងលិច។

ការពិភាក្សាទាក់ទងនឹង SPFS នឹងកើតឡើងនៅមុនកិច្ចប្រជុំកំពូល G7 នៅប្រទេសអ៊ីតាលី ដែលគ្រោងនប្រព្រឹត្តនៅពាក់កណ្តាលខែមិថុនា ដែលក្រុមនេះអាចថានឹងបង្កើតវិធានការថ្មីក្នុងគោលបំណងពង្រឹងការអនុវត្តទណ្ឌកម្មដែលមានស្រាប់លើប្រទេសរុស្ស៊ីកាន់តែប្រសើរឡើង។ មិនត្រឹមតែប៉ុណ្ណោះ សហភាពអឺរ៉ុបអាចយល់ព្រមលើការរឹតបន្តឹងរបស់ខ្លួនលឿនជាងមុន។ ទោះបីជាយ៉ាងណាក្តី ប្រទេសជាសមាជិកមួយចំនួនមានការស្ទាក់ស្ទើរក្នុងការគាំទ្រលើការហាមឃាត់ប្រព័ន្ធ SPFS ដោយសារតែមានការព្រួយបារម្ភថាប្រតិបត្តិការស្របច្បាប់អាចនឹងត្រូវបានប៉ះពាល់ ជាពិសេសទំនាក់ទំនងហិរញ្ញវត្ថុផ្ទាល់របស់ប្លុកជាមួយប្រទេសដែលធនាគារនឹងត្រូវកំណត់គោលដៅ។

ឥឡូវនេះ ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងស្វែងរកមធ្យោបាយដើម្បីប្រើប្រាស់ទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ីទំហំប្រហែល ៣០០ ពាន់លានដុល្លារដែលត្រូវបានបង្កក។ ទោះបីជាទីក្រុងវ៉ាស៊ីនតោនចង់រឹបអូសយកមូលនិធិទាំងស្រុងនោះ ប៉ុន្តែសមាជិក G7 ផ្សេងទៀតបានផ្តោតលើមធ្យោបាយដើម្បីទាញយកប្រាក់ចំណេញដែលបង្កើតពីទ្រព្យសម្បត្តិបង្កកតែប៉ុណ្ណោះ។ យ៉ាងណាមិញ វិធានការនេះមិនទាន់មានការឯកភាពគ្នា ដោយសារវាពាក់ព័ន្ធនឹងបញ្ហាបច្ចេកទេស និងច្បាប់សំខាន់ៗ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​