World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

បរទេស ៖ នៅក្នុងបទសន្ទនា និងវិភាគដ៏ស៊ីជម្រៅមួយអំពីបញ្ហាវិបត្តិសកលរវាងប្រធានធនាគារពិភពលោក World Bank ជាមួយនឹងអ្នកជំនាញអន្តរជាតិកំពូលផ្សេងៗទៀតដូចជា World Economy Forum និង IMF ផង បានទទួលស្គាល់ដូចគ្នាថា ពិភពលោកកំពុងជួបប្រឈមទៅនឹងវិបត្តិយ៉ាងច្រើន ប៉ុន្តែក្នុងនោះប្រធានធនាគារពិភពលោក លោក Ajay Banga បានបែងចែកវិបត្តិសកលរយៈពេលវែង និងវិបត្តិសកលរយៈពេលខ្លី ដើម្បីឲ្យគ្រប់គ្នាមើលឃើញអំពីបញ្ហា និងអំពីអ្វីដែលត្រូវដោះស្រាយចំពោះមុខជាមុន។

នៅក្នុងកិច្ចប្រជុំពិភាក្សា The Spring Meeting ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា លោក Banga បានលើកឡើងថា វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស, ប្រព័ន្ធទឹក និងថាមពលស្អាតផងដែរ។

លោកបន្តថា ៖

«ទោះបីជាយ៉ាងណាក្តី យើងនៅតែមិនអាចធ្វើការដោះស្រាយបញ្ហាភាពក្រីក្របាននោះឡើយ លុះត្រាណាតែវិបត្តិទាំងអស់ខាងលើនេះត្រូវបានដោះស្រាយម្តងមួយៗរហូតទាល់តែអស់ និងត្រូវអនុវត្តវាឲ្យសមស្របទៅនឹងទស្សនវិស័យ និងបេសកកម្មដ៏ត្រឹមត្រូវរបស់យើង»។

ប្រធានធនាគារពិភពលោកដែលទើបតែបានឡើងកាន់តំណែងកាលពីខែមិថុនា ឆ្នាំ២០២៣កន្លងទៅរូបនេះបានធ្វើការបែងចែកវិបត្តិសកលបច្ចុប្បន្នទៅជា២ប្រភេទផ្សេងគ្នាដែលក្នុងនោះមានមួយជាវិបត្តិសកលរយៈពេលខ្លី និងមួយទៀតជាវិបត្តសកលរយៈពេលវែង។

លោក Banga ថ្លែងថា ៖

«ភាពផុយស្រួលនៃនយោបាយពិភពលោក និងជម្លោះបូករួមទាំងវិបត្តិបំណុលផង គឺជាវិបត្តិធ្ងន់ធ្ងរសម្រាប់ពិភពលោក ប៉ុន្តែស្ថិតនៅក្នុងរយៈពេលខ្លី ឬ shorter term ប៉ុណ្ណោះដែលជាក់ស្តែងវិបត្តិសកលរយៈពេលវែង Longer tearm ដែលពិភពលោកត្រូវគិតគូរឲ្យបានវែងឆ្ងាយនោះគឺជាវិបត្តិនៃភាពក្រីក្របញ្ហាវិសមភាព និងជាពិសេសបញ្ហារបស់មនុស្សយើងជាមួយនឹងធម្មជាតិ ឬយើងស្គាល់ថាជាបញ្ហានៃបម្រែបម្រួលអាកាសធាតុឯណោះទេ»។

ដូចទៅនឹងការលើកឡើងរបស់អ្នកជំនាញ និងស្ថានភាពបច្ចុប្បន្នដែលយើងអាចមើលឃើញទាំងអស់គ្នាពីបញ្ហានៃភាពក្រីក្រកំពុងកើតឡើងនៅតាមបណ្តាប្រទេសទាំងឡាយលើពិភពលោកសូម្បីតែប្រទេសកំពុងអភិវឌ្ឍ និងអភិវឌ្ឍក្តី ចំណែកឯគ្រោះថ្នាក់ធម្មជាតិក៏កំពុងបន្តវាយប្រហារទៅកាន់តំបន់ជាច្រើន ទោះថ្មី ឬចាស់ ចាប់រាប់តាំងពីគ្រោះរាំងស្ងួត, ការកើនឡើងកំដៅខ្លាំងហួសហេតុ, បញ្ហាទឹកជំនន់ និងគ្រោះរញ្ជួយដី ឬសូម្បីបន្ទុះភ្នំភ្លើងក្តី។

រំលឹកឡើងវិញដែរថា ធនាគារពិភពលោក World Bank ត្រូវបានចាប់កំណើតដំបូងតាំងតែពីឆ្នាំ១៩៤៤ ឬប្រមាណជា៨០ឆ្នាំមុនមកម្ល៉េះក្នុងគោលបំណងសំខាន់ក្នុងការរៀបចំកសាងអឺរ៉ុប និងជប៉ុនឡើងវិញបន្ទាប់ពីសង្គ្រាមលោកទី២ ហើយវាត្រូវបានដាក់ឈ្មោះជាផ្លូវការដំបូងថា The International Bank for Reconstruction and Development៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី “មគ្គទេសក៍សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ” រដូវកាលទី៣​ រកឃើញក្រុមនិស្សិតជ័យលាភីនវានុវត្តន៍ផលិតផលអាហារ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/05/2026

កម្មវិធីប្រកួតប្រជែង និងប្រគល់ពានរង្វាន់ “មគ្គទេសក៍ សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ” រដូវកាលទី៣ បានបិទបញ្ចប់ដោយជោគជ័យនៅសាកលវិទ្យាល័យជាតិបាត់ដំបង

ការចុះបញ្ជី «ក្តាមថ្មកោះកុង»ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជួយបង្កើនគុណតម្លៃ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

ការចុះបញ្ជី «ក្តាមថ្មកោះកុង»ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជួយបង្កើនគុណតម្លៃ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍

ឆ្នាំ២០៥០ ប្រាក់ចំណូល​ប្រចាំឆ្នាំសម្រាប់ប្រជាជនកម្ពុជាម្នាក់ ជាមធ្យម​ រំពឹង​កើនឡើងរហូតដល់​ ១៤ ០០០ដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

នៅឆ្នាំ២០៥០ កម្ពុជារំពឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ ជាមួយនឹងផែនការ​បង្កើន​ចំនួនប្រជាជន​ឱ្យបានដល់ ​២០លាន ទៅ ២០,២លាននាក់ និង​ប្រាក់ចំណូល​ជាតិសម្រាប់​មនុស្ស​ម្នាក់រំពឹងថា​នឹងកើនឡើងដល់ ១៤ ០០០ដុល្លារអាម៉េរិក

ក្រុមហ៊ុនបារាំង Total Energies ប្រកាសបិទដំណើរការរបស់ខ្លួននៅមជ្ឈិមបូព៌ាជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/04/2026

ក្រុមហ៊ុនរកស៊ីលើវិស័យថាមពលរបស់បារាំងដ៏ល្បីឈ្មោះទាំងនៅកម្ពុជា និងនៅលើពិភពលោក Total Energies បានប្រកាសជាផ្លូវការថា ខ្លួនបានសម្រេចផ្អាកដំណើរប្រតិបត្តិការជាបណ្តោះអាសន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា

ក្រសួងបរិស្ថាន គាំទ្រការវិនិយោគបៃតងរបស់រោងចក្រផលិតក្រណាត់ចិន និងលើកទឹកចិត្តឱ្យមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​បានគាំទ្រការវិនិយោគបៃតងរបស់រោងចក្រផលិតក្រណាត់ប្រទេសចិន និងលើកទឹកចិត្តឱ្យក្រុមហ៊ុនមកវិនិយោគនៅកម្ពុជា

តម្លៃប្រេងបន្តឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន ក្រោយអាម៉េរិកគំរាមបិទផ្លូវទឹករបស់ប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

តម្លៃប្រេងបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៤ ឆ្នាំកន្លងទៅនេះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកគំរាមឡោមព័ទ្ធបិទផ្លូវទឹកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់អាចឈានដល់រយៈពេលជាច្រើនខែ

វិស័យឧស្សហកម្មវាយនភណ្ឌនៅកម្ពុជា រក្សាបានភាពធន់ ខណៈការបញ្ជាទិញបន្តមានកំណើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

វិស័យឧស្សាហកម្មវាយនភណ្ឌកាត់ដេររបស់កម្ពុជា រក្សាបាននូវភាពធន់ ស្របពេលដែលរោងចក្រមានចំនួនកាន់តែច្រើន និងការបញ្ជាទិញទៅកាន់ទីផ្សារអន្តរជាតិកើនឡើងជាបន្តបន្ទាន់ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

វិបត្តិ​នៅមជ្ឈិមបូព៌ាកំពុងរង​ការ​រំខានវិស័យ​ទេសចរណ៍​កម្ពុជា ​ប៉ុន្តែមិនធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

វិស័យទេសចរណ៍របស់កម្ពុជា កំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិមជ្ឈឹមបូព៌ា ដោយមានការរំខានដល់ផ្លូវអាកាស និងថ្លៃដើមកើនឡើង ដែលបង្ខំឱ្យប្រតិបត្តិករទេសចរ ត្រូវគិតគូពីយុទ្ធសាស្ត្រឡើងវិញ

រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០​ ប្រឆាំងទីក្រុងមូស្គូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/04/2026

សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែល​ទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​អនុម័តរួចរាល់ហើយ​កាលពីថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ២០២៦កន្លងទៅនេះ

AMRO ៖ កម្ពុជា រក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ច និងមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ស្ថាប័នជំនាញអន្តរជាតិបានលើកឡើងថា កម្ពុជា នៅតែអាចរក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ចបើទោះជាស្ថិតនៅក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា ជម្លោះភូមិសាស្រ្តនយោបាយ និងការឡើងថ្លៃតម្លៃថាមពលក៏ដោយ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)