បរទេស៖យោងតាមការបង្ហាញដោយសហគ្រាសរបស់ប្រទេសសិង្ហបុរី ឬ ESG នៅថ្ងៃសុក្រនេះបានឲ្យដឹងថា តួលេខ
សម្រាប់ឆ្នាំ2020 កន្លងទៅ ចំនួននៃក្រុមហ៊ុនសិង្ហបុរីដែលពង្រឹកខ្លួនទៅកាន់បរទេសគឺមានចំនួនតិចតួចបំផុត ប៉ុន្តែភាគច្រើននៃពួកគេបាននាំគ្នាធ្វើផ្តោតសំខាន់ទៅលើការបង្កើនផលិតកម្មនៅក្នុងស្រុក និងសមត្ថភាពជំនួសវិញ។
យោងតាមការភ្នាក់ងាររបស់រដ្ឋមួយនេះបានអះអាងទៀតថា ចំនួននៃអាជីវកម្មក្នុងស្រុកដែលនឹងត្រូវត្រៀមខ្លួនដើម្បីអាចពង្រីកសាខាទៅកាន់បរទេសបានធ្លាក់ចុះដល់ទៅ 38 ភាគរយមកត្រឹមចំនួន 1,600 ប៉ុណ្ណោះ ហើយតាមការមើលឃើញនោះគឺបញ្ហាធំដោយសារតែការរឹតត្បិតចំពោះការធ្វើដំណើររបស់រដ្ឋាភិបាលនៃប្រទេសទាំងអស់លើលោក។
ក្នុងចំណោមក្រុមហ៊ុនដែលនឹងត្រូវធ្វើដំណើរទៅបរទេសទាំងនោះគេសង្កេតមើលឃើញដែរថាពួកគេមួយចំនួនបានប្រើប្រាស់វិធីថ្មីនៃអាជីវកម្មគួរឲ្យចាប់អារម្មណ៍ដូចជាការបង្កើតឲ្យមានការតាំងពិពណ៍ផលិតផលបែបអនឡាញ និងព្រឹត្តិការណ៍ជួបជុំគ្នាតាមវិដេអូជាដើមហើយអ្នកខ្លះទៀតបានថែមទាំងពង្រីកយុទ្ធសាស្ត្រថ្មីដូចជាវេបសាយលក់ទំនិញអនឡាញ និងការលក់សេវាកម្មដោះស្រាយបញ្ហាអនឡាញផងដែរ។
តាមការបញ្ជាក់របស់ប្រធានប្រតិបត្តិរបស់ ESG លោក Png Cheong Boon បានបញ្ជាក់ដែរថាប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍គឺនៅតែជាគោលដៅគួរឲ្យទាក់ទាញបំផុតសម្រាប់ក្រុមហ៊ុនក្នុងស្រុករបស់សិង្ហបុរី។
ESG ក៏បានប្រមូលបានទិន្នន័យទៀតដែរថាក្រុមហ៊ុនក្នុងស្រុកប្រមាណជា 14,800 កន្លែងបានចូលរួមនៅក្នុងគម្រោងជាច្រើនដែលមានគោលបំណងក្នុងការបង្កើនផលិតផល និងពង្រឹងសមត្ថភាពហើយចំនួននេះបានកើនឡើងក្នុងអត្រាប្រមាណជា 78 ភាគរយធៀបទៅនឹងតួលេខកាលពីឆ្នាំ 2019 ។
ការចូលរួមគ្នានៅក្នុងគម្រោងការអភិវឌ្ឍបច្ចេកវិទ្យានេះត្រូវបាន ESG អាចប៉ាន់ស្មានដែរនឹងអាចទាញយកប្រាក់ចំណូលប្រមាណជា 18.4 ពាន់លានដុល្លារដើម្បីចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចរបស់ប្រទេស ហើយបង្កើតឱកាសការងារប្រមាណជា 22,200 កន្លែងសម្រាប់កម្មករអាជីព អ្នកគ្រប់គ្រងជាន់ខ្ពស់ និងអ្នកធ្វើការងារផ្នែក
បចេ្ចកទេសផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content