ភ្នំពេញ ៖ ការមានទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់សាច់ប្រាក់ត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ ដែលអាចបំពេញបាននូវតម្រូវការចាំបាច់ក្នុងគ្រាស្ថានភាពបន្ទាន់ណាមួយកើតឡើង ហើយថែមទាំងអាចជួយជៀសផុតពីបំណុលដែលមានអត្រាការខ្ពស់។ ដូច្នេះហើយលោកអ្នកគួរឈ្វេងយល់ពីរបៀប និងប្រភេទក្នុងការសន្សំ ពិសេសការសន្សំប្រាក់នៅគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់បញ្ញើ មានសុវត្ថិភាព ហើយថែមទាំងទទួលបានការប្រាក់ទៀតផង។

ជាមួយនឹងគម្រោង និងផែនការសាច់ប្រាក់មានសុវត្ថិភាព អ្នកអាចបែងចែកការសន្សំជា ៣ ធំៗ ដូចជា ៖ ការសន្សំសម្រាប់ពេលមានអាសន្ន ការសន្សំរយៈពេលខ្លីឬមធ្យម និងការសន្សំរយៈពេលវែង។
១. ការសន្សំសម្រាប់ពេលមានអាសន្ន គឺរឿងចាំបាច់ ព្រោះវាជួយឱ្យអ្នកទប់ទាល់នឹងហានិភ័យ និងជៀសផុតពីបំណុលដែលមានអត្រាការប្រាក់ខ្ពស់។ ចំពោះការសន្សំនេះ អ្នកអាចទុកលុយសន្សំខ្លះនៅក្នុងផ្ទះសម្រាប់ពេលបន្ទាន់ខ្លាំង ហើយអ្នកអាចពិចារណាប្រើប្រាស់សេវាធានារ៉ាប់រងសុខភាព គ្រោះថ្នាក់ ឬជីវិតសម្រាប់គ្រួសារ។

២. ការសន្សំរយៈពេលខ្លី ឬមធ្យម អាចជាការសន្សំសម្រាប់ការរៀបការ ការដើរលេងកម្សាន្ត ឬការទិញរបស់របរផ្ទាល់ខ្លួនជាដើម។ អ្នកអាចដាក់ប្រាក់សន្សំនេះក្នុងគណនីសន្សំផ្ទាល់ខ្លួននៅគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់បញ្ញើ ដាច់ដោយឡែកពីគណនីអាជីវកម្ម។
៣. ការសន្សំរយៈពេលវែង អាចជាការសន្សំដើម្បីទិញផ្ទះ ការសិក្សារបស់កូន ឬប្រាក់សម្រាប់ចូលនិវត្តន៍ជាដើម។ ដើម្បីទទួលការប្រាក់ខ្ពស់ អ្នកអាចបើកគណនីសន្សំរយៈពេលវែងនៅគ្រឹះស្ថានធានាគារ ឬមីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់បញ្ញើ។
ជាមួយនឹងគម្រោងសន្សំច្បាស់លាស់ អ្នកអាចចាយវាយដោយរីករាយគ្មានក្តីកង្វល់ ឬភ័យព្រួយ ព្រោះអ្នកបានប្រាកដហើយថា អ្នកបានរៀបចំអនាគតរបស់អ្នក ឬគ្រួសាររបស់អ្នករួចរាល់ហើយ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍
Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 09/04/2026
ជាទូទៅ ក្នុងអំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន បើធៀបនឹងថ្ងៃធម្មតា




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content