ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុមិនផ្តោតលើទ្រព្យធានាមុននឹងផ្តល់កម្ចីនោះទេ តែទាមទារភាពច្បាស់លាស់លើផែនការអាជីវកម្ម

ភ្នំពេញ ៖ អ្នកជំនាញ និងថ្នាក់ដឹកនាំក្នុងវិស័យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុបានបញ្ជាក់ថា ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាប្រភពហិរញ្ញវត្ថុយ៉ាងសំខាន់ក្នុងជួយពង្រីកអាជីវកម្មរបស់ប្រជាជន និងសហគ្រាសគ្រប់ប្រភេទ មិនផ្តោតលើការទាមទារទ្រព្យធានាមុននឹងផ្តល់កម្ចីនោះទេ ប៉ុន្តែទាមទារការពិនិត្យច្បាស់លាស់លើការផែនការអាជីវកម្ម និងរំហូរសាច់ប្រាក់ច្បាស់លាស់ជាដើម។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដាភីអិលស៊ី បានថ្លែងថា ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុមានតួនាទីសំខាន់សម្រាប់ផ្តល់ហិរញ្ញវត្ថុ ក៏ដូចជាសេវាហិរញ្ញវត្ថុទៅដល់សគ្រាសគ្រប់ខ្នាតទាំងអស់ ដើម្បីឱ្យគាត់ (ប្រជាជន) ចាប់ផ្តើម និងពង្រីកអាជីវកម្មរបស់គាត់ ហើយបើសិនជាគាត់គ្មានទុនហិរញ្ញវត្ថុ គាត់មិនអាចចាប់ផ្តើមអាជីវកម្មថ្មី ឬពង្រីកអាជីវកម្មមានស្រាប់នោះទេ។

លោកបណ្ឌិតបានថ្លែងថា ៖

“អ្វីដែលយើងចង់ឃើញនោះគឺត្រូវរីកចម្រើនលូតលាស់ជាមួយអតិថិជនរបស់ខ្លួនដោយមិនមែនរីកម្រើនតែម្នាក់ឯងនោះទេ ហើយការដែលឱ្យកម្ចី ក៏ដូចផ្តល់សេវាកម្មក៏ដោយ គឺយើងមិនឱ្យដៃគូរបស់យើងស្លាប់នោះទេ តែយើងចង់បានការរីកចម្រើនជាមួយគ្នា”

លោកបណ្ឌិតបន្តថា ៖

“ដូច្នេះការផ្តល់ឥណទានដែលមានអត្រាការប្រាក់សមរម្យ និងកម្រៃសេវាសមរម្យ ដើម្បីឱ្យអាជីវកម្មដែលជាដៃគូអាចលូតលាស់ និងរីកចម្រើនបាន។ នោះឯងគឺតួនាទីសំខាន់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ក៏ដូចជាផ្តល់ផលិតផលហិរញ្ញវត្ថុ សម្រាប់សហគ្រាសគ្រប់ខ្នាតដោយតម្លៃសមរម្យ”

លោកបណ្ឌិតបានថ្លែង លើសពីនេះទៅទៀតគឺគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុតែងតែផ្តល់ប្រឹក្សា និងយោបល់ដល់អតិថិជន។ ជាធម្មតា ពេលអតិថិជនដាក់ពាក្យសុំខ្ចីប្រាក់ គាត់តែងតែចង់បានច្រើន តែស្ថាប័នពិនិត្យលើផែនការអាជីកម្មរបស់គាត់ថា តើរំហូរសាច់ប្រាក់ដែលកើតមកពីអាជីវកម្មមានគ្រប់គ្រាន់សម្រាប់គាត់ខ្ចីទំហំឥណទានប៉ុន្នឹងដែរ ឬទេ? ក្នុងករណីថា រំហូរសាច់ប្រាក់មិនគ្រប់គ្រាន់ទេ ហើយគាត់ចង់ទំហំឥណទានធំ ស្ថាប័នមិនអាចផ្តល់ឱ្យធំទៅតាមអ្វីដែលគាត់ចង់បាននោះទេ។ បន្ទាប់មកទៀត នៅពេលសាច់ប្រាក់ត្រូវទៅតាមផែនការអាជីវកម្មរបស់គាត់ហើយ បានចាប់ផ្តើមពិនិត្យមើលទ្រព្យធានា។

លោកបណ្ឌិត អ៊ិន ចាន់នី បានថ្លែងដូច្នេះថា ៖

“យើងមិនមើលទៅទ្រព្យធានាមុន ហើយពិនិត្យមើលទៅលំហូរសាច់តាមក្រោយនោះទេ តែយើងពិនិត្យមើលទៅលើលំហូរសាច់ប្រាក់មុន ហើយបានយើងពិនិត្យទៅលើទ្រព្យធានាក្រោយ”

លោកបណ្ឌិតបានថ្លែងបន្តថា កាលណាអាជីវកម្មណាដែលមានហានិភ័យទាបបំផុត នរណាក៏ធ្វើបានដែរ តែចំណូលតូច ហើយអាជីវកម្មណាដែលមានហានិភ័យខ្ពស់ កម្រមានអ្នកធ្វើបានណាស់។ គ្រប់អាជីវកម្មទាំងអស់តែងតែមានហានិភ័យ ដូច្នេះមា្នក់ៗត្រូវរកព័ត៌មានឱ្យគ្រប់ជុងជ្រោយ បើសិនហេតុណាមួយកើត យើងត្រៀមទប់ទល់ជាមួយនឹងហានិភ័យទុកជាមុន។ ដូច្នេះស្ថាប័នឱ្យខ្ចី មុននឹងឱ្យខ្ចី ជជែកពិភាក្សាជាមួយអតិថិជនច្រើន និងពិនិត្យលើផែនការ ដែលក្នុងនោះផែនការបញ្ជាក់ហើយថា អាជីវកម្មនេះត្រូវបានដើមទុនប៉ុន្មាន ហើយគាត់ផលិតបានប៉ុន្មាន ហើយអ្នកណាខ្លះជាអ្នកទិញរបស់គាត់ ជាមួយដែរ ក៏ពិនិត្យលើស្ថាននៃការលក់ និងប្រតិបត្តិការអាជីវកម្មរបស់ពួកគាត់ផងដែរ។

លោកបណ្ឌិតបានលើកឡើងថា នេះហើយគឺការពិភាក្សារកហានិភ័យ មើលការផ្សងព្រេងរបស់គាត់ ហើយអ្វីជាអនុសាសន៍របស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុគឺពិភាក្សាជាមួយដៃគូ ដើម្បឱ្យដៃគូផ្តល់ព័ត៌មានពិត ងាយស្រួលសម្រាប់យើងក្នុងការផ្តល់យោបល់ដែលត្រឹមត្រូវ ព្រោះកាលណាយើងទទួលបានអត់ពិត យើងផ្តល់ព័ត៌មានអត់ច្បាសលាស់ យើងធ្វើការសម្រេចអត់ត្រូវ ឥណទាននឹងអាចជាងអ្វីដែលគាត់ត្រូវការ ឬទាបជាងអ្វីដែលគាត់ត្រូវការ ហើយវាសមនឹងសមត្ថភាពសងរបស់គាត់ ព្រោះលំហូរសាច់មិនគ្រប់។

លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា ៖

“ដូច្នេះត្រង់ចំណុចនេះភាគីទាំងពីរ ត្រូវផ្តល់ព័ត៌មានពិតឱ្យគ្នាទៅវិញទៅមក ព្រោះអ្នកផ្តល់កម្ចីគ្មានគោលបំណងណាមួយឱ្យដៃគូខ្លួនរងគ្រោះនោះទេ ដោយត្រូវពិភាក្សាជាមួយគ្នា ផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ជាមួយគ្នា ហើយផ្តល់យោបល់ ហើយផ្តល់ឥណទានទៅតាមអ្វីដែលគាត់ចង់បាន ត្រូវទៅតាមអាជីវកម្មរបស់គាត់”

លោកបណ្ឌិតលើកថា មួយទៀតគឺក្នុងចំណូលរបស់គាត់នេះ ក្នុងនោះមានការចំណាយមួយដែលគេហៅ ចំណាយបន្ទាន់ (Emergency) ថាតើគាត់ត្រៀមមូលនិធិបន្ទាន់នេះ ឬអត់? ឧទាហរណ៍ថា គាត់ឈឺ ឬអត់ស្រួលខ្លួន គឺយើងត្រូវគិតទៅលើបញ្ហានេះមួយទៀត។ ដូច្នេះវាមានការទាមទារឱ្យភ្នាក់ងារនីមួយៗរបស់ស្ថាប័ននីមួយៗមានការបណ្តុះបណ្តាលពេញលេញគ្រប់គ្រាន់ដើម្បីធ្វើការជិតស្និតជាមួយអតិថិជនក្នុងការទទួលបានព័ត៌មានពិតពីអតិថិជន។ លោកបណ្ឌិតបានលើកឡើងថា ៖

“សូមបញ្ជាក់ [យើង] គ្មានគោលបំណងណាដែលធ្វើឱ្យដៃគូរបស់យើងមានការពិបាកនោះទេ ដូច្នេះត្រូវការយកព័ត៌មានឱ្យអស់ពីអតិថិជន និងចែករំលែកឱ្យយើង ដើម្បីឱ្យយើងបានគិតច្បាស់លាស់ជាមួយគាត់”

សូមបញ្ជាក់ផងដែរ ជាទូទៅ មុននឹងផ្តល់កម្ចី ឬឥណទាន មន្ត្រីឥណទានរបស់ស្ថាប័នធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ តែងតែងពិនិត្យលើ ៥ ចំណុចពីអតិថិជន ដើម្បីធានាបានថា ការផ្តល់កម្ចីត្រូវបានធ្វើឡើងជោគជ័យ និងមានប្រសិទ្ធភាព ដែលវាមានន័យថា ការផ្តល់កម្ចី ឬឥណទានជួយជំរុញអាជីវកម្មរបស់អតិថិជនពង្រីកសមស្របទៅតាមផែនការរបស់ខ្លួន។

ជាធម្មតា ស្ថាប័នធនាគារត្រូវសិក្សា និងវិភាគការអនុវត្តន៍ឥណទាន ដែលរួមមាន ចរិត្តលក្ខណៈ សមត្ថភាពសង រំហូរសាច់ប្រាក់ លក្ខខណ្ឌ ការត្រួតពិនិត្យ និងទ្រព្យបញ្ចាំ ដែលភាគច្រើនគេស្គាល់ថា ទ្រព្យធានា គឺគេពិនិត្យចុងក្រោយគេ មុនសម្រេចផ្តល់កម្ចីឥណទានជូនអតិថិជន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ