គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុតែងតែលើកកម្ពស់របាយការណ៍ឥណទាន និងការវាយតម្លៃឥណទាន

ភ្នំពេញ ៖ កម្ពុជាបាន និងកំពុងលើកកម្ពស់របាយការណ៍ឥណទាន និងការវាយតម្លៃហានិភ័យឥណទានតាមរយៈការិយាល័យឥណទានកម្ពុជាដែលមានកាតព្វកិច្ចផ្តល់ទិន្នន័យឥណទានទាន់ពេលវេលា ដើម្បីជួយគ្រប់គ្រងហានិភ័យឥណទាន។ លើសពីទៅទៀត គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក៍មានយន្តការ និងយុទ្ធសាស្ត្រនានាដើម្បីបញ្ចៀសឥណទានផងដែរ។

ទាក់ទងនឹងការលើកកម្ពស់របាយការណ៍ឥណទាន និងការវាយតម្លៃហានិភ័យឥណទាន កើតឡើងដោយសារសកម្មភាពឥណទានកើនឡើងយ៉ាងឆាប់រហ័ស ប្រសិទ្ធភាពនៃការតាមដាន និងការត្រួតពិនិត្យទីផ្សារឥណទានមានសារៈសំខាន់ក្នុងការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ បទប្បញ្ញត្តិត្រួតពិនិត្យដែលមានប្រសិទ្ធភាពចាំបាច់ត្រូវពង្រឹង ដើម្បីបញ្ចៀសការខ្ចីប្រាក់ពីច្រើនគ្រឹះស្ថាន និងបំណុលលើសលប់។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុតែងតែមានយន្តការ និងយុទ្ធសាស្ត្រនានាដើម្បីជាដំណោះស្រាយជូនអតិថិជនដែលជួបនឹងបញ្ហាឥណទានរបស់ខ្លួន ដែលនេះហើយត្រូវបានស្គាល់ជាប្រភេទឥណទានមានហានិភ័យ។ លោកបន្តថា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុតែងតែលើកកម្ពស់របាយការណ៍ឥណទាន និងការវាយតម្លៃហានិភ័យឥណទាន ដើម្បីជួយគ្រប់គ្រងហានិភ័យឥណទានដែលអាចកើត។

បច្ចប្បន្ន ទាក់ទៅនឹងឥណទានមានហានិភ័យមានការកើនឡើង លោក តុងងី បានលើកឡើថា វាគឺជារឿងដែលត្រូវបានរំពឹងទុកជាមុនហើយ ដោយសារតែធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីចាកចេញពីវិបត្តិកូវីដ១៩ ប៉ុន្តែស្ថិតក្នុងអត្រាគ្រប់គ្រងបាន។

លោកបានបន្តថា ៖

“កាលពី២ឆ្នាំមុន យើងមានការបន្ធូរបន្ថយច្រើនដើម្បីសម្រួលដល់អតិថិជនដែលរងផលប៉ះពាល់ ប៉ុន្តែចាប់ពីឆ្នាំ២០២២ នេះទៅ យើងត្រូវការពង្រឹងវិស័យរបស់យើងឡើងវិញ ដូច្នេះបានជាយើងរឹតបន្តឹងលើការរៀបចំឥណទានឡើងវិញជូនអតិថិជនពីឆ្នាំ ២០២២ នេះ ហើយយើងក៏ដឹងថា វានឹងជំរុញឱ្យមានឥណទានមានហនិភ័យមានកើន ប៉ុន្តែស្ថិតក្នុងការគ្រប់គ្រងបាន”

លោក តុងងី បានឱ្យដឹងបន្តថា ទាក់ទៅនឹងឥណទានមានហានិភ័យ និងទាក់ទងនឹងយន្តការដោះស្រាយនៅពេលដែលអតិថិជនមានបញ្ហា វាមានច្បាប់ច្រើនទាក់ទងនឹងរបៀបដោះស្រាយ ហើយបើផ្អែកលើប្រកាស និងច្បាប់ផ្សេងៗ ទើបគ្រឹះស្ថាននីមួយៗ មានរៀបចំជាសកម្មភាព និងគោលនយោបាយផ្ទៃក្នុងរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាជូនអតិថិជន។

លោកបានថ្លែងថា នៅពេលអតិថិជនមានបញ្ហា គ្រឹះស្ថាននឹងធ្វើការស្វែងយល់ថា តើអតិថិជនពិតជាមានបញ្ហាប្រឈមមែន ឬគាត់មានការគេចវេស ប៉ុន្តែបើគេរកឃើញថា អតិថិជនពិតជាមានបញ្ហាប្រឈមមែន គេនឹងផ្តល់ដំណោះស្រាយផ្សេងៗ។ ឧទាហរណ៍ គេអនុញ្ញាតឱ្យគាត់ (អតិថិជន) បង់តែការប្រាក់ ឬពន្យាពេលនៃការសងត្រឡាប់។ លោកបន្តថា ក្នុងករណីខ្លះ គេអាចបន្ថែមឥណទានដើម្បីស្រោចស្រង់អាជីវកម្មរបស់គាត់ ហើយអំឡុងប្រទេសមានប្រក្រតីឡើងវិញពីវិបត្តិកូវីដ១៩ យុទ្ធសាស្ត្រនៃការសងអាចប៉ះពាល់លើប្រភេទឥណទាន ឬអាចធ្លាក់ក្រេឌីតនៅ CBC។

ជាក់ស្ដែងនៅ ( Latest Data of CDC) គុណភាពនៃឥណទានបុគ្គលដែលវាស់វែងដោយអនុបាតនៃឥណទានសំណងយឺតលើសពី៣០ថ្ងៃ (30+DPD) មានភាពប្រសើរជាងមុន ដោយអនុបាតបានធ្លាក់ចុះយ៉ាងគំហុកនៅគ្រប់តំបន់។ អនុបាទ 30+DPD ធ្លាក់ចុះពី ២,៥៧%នៅត្រីមាសទី២ ដល់ ២,០៣% ក្នុងត្រីមាសទី៤ ឆ្នាំ២០២១ នេះ។ ក្នុងចំណោមផលិតផលទាំងបីនោះ ផលិតផលដែលមាន អនុបាទ ៣០+DPD ខ្ពស់បំផុតគឺ ប័ណ្ណឥណទាន ជាមួយនឹងអនុបាតចំនួន ៤,៥៨%។ ចំនួនសមតុល្យឥណទានមិនដំណើរការលើសពី៣០ថ្ងៃ មានការធ្លាក់ចុះជារួម -១៧% នៅទូទាំងតំបន់។ ការធ្លាក់ចុះដែលច្រើនជាងគេនៃចំនួនទឹកប្រាក់ឥណទានសំណងយឺតលើសពី៣០ថ្ងៃគឺនៅ តំបន់ឆ្នេរដែលបានធ្លាក់ចុះ ចំនួន -២៤%, តំបន់ទំនាបធ្លាក់ចុះចំនួន -១៩%  តំបន់ខ្ពង់រាបចំនួន -១៤%, ហើយតំបន់ទន្លេសាបមានការធ្លាក់ចុះចំនួន -៩%។

យោងតាមធនាគាជាតិនៃកម្ពុជា បានឱ្យដឹងថា ការិយាល័យឥណទានកម្ពុជាមានកាតព្វកិច្ចផ្តល់ទិន្នន័យឥណទានទាន់ពេលវេលា ដើម្បីជួយគ្រប់គ្រងហានិភ័យឥណទាន តាមរយៈការវាយតម្លៃហានិភ័យឥណទានឲ្យបានសមរម្យ។ កង្វះទិន្នន័យទាន់ពេលវេលា អំពីអ្នកខ្ចីប្រាក់ ឬបញ្ហាដែលកើតឡើងពីការប្រើប្រាស់អត្តសញ្ញាណបណ្ណច្រើនប្រភេទរបស់អ្នកខ្ចីប្រាក់ ធ្វើឲ្យព័ត៌មានផ្ដល់ដោយការិយាល័យឥណទានកម្ពុជាមានភាពខ្វះចន្លោះ។ ដោយសារសហគមន៍ សង្គហសមាគម កំពុងក្លាយជាអ្នកផ្តល់ឥណទានដ៏សំខាន់ ការតាមដាន និងការអនុវត្តកាតព្វកិច្ចរាយការណ៍របស់សហគមន៍ សង្គហសមាគម ទៅការិយាល័យ ឥណទានកម្ពុជាជាការចាំបាច់។ ដើម្បីពង្រឹងការគ្រប់គ្រងឥណទានឲ្យកាន់តែមានប្រសិទ្ធភាព ការងារអាទិភាព គឺការពង្រឹងការិយាល័យឥណទានកម្ពុជានិងកាតព្វកិច្ចរាយការណ៍ ដើម្បីវាយតម្លៃលទ្ធភាពសងរបស់អ្នកខ្ចីប្រាក់សក្តានុពល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ