និយ័តករមូល​បត្រ​កម្ពុជា​ ជំរុញ និងលើកទឹកចិត្តឱ្យស្ត្រីចូលរួម​វិនិយោគក្នុងវិស័យ​មូលបត្រឱ្យ​បាន​កាន់​តែ​ច្រើនដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច​

ភ្នំពេញ ៖ នៅក្នុង​ប្រទេ​សកម្ពុជា​​ សហគ្រិនជាស្ត្រី​មានរហូតដល់ជាង​៦០​ភាគរយ ប៉ុន្តែ​សម្រាប់វិស័យ​មូល​បត្រ​វិញ​ឃើញថា ​មានស្ត្រី​ចូលរួម​វិនិយោគ​ប្រមាណតែជាង​៣០ភាគរយប៉ុណ្ណោះ ដូច្នេះ​និយ័តករ​មូលបត្រ​កម្ពុជា បាន​ជំរុញ និងលើកទឹកចិត្ត​ដល់​ស្ត្រីចូលរួមក្នុងវិស័យ​នេះ​កាន់តែច្រើន​ដើម្បី​ចូលរួម​ចំណែក​ដល់​កា​ររីក​លូតលាស់​នៃវិស័យមូលបត្រ និង​សេដ្ឋកិច្ចកម្ពុជាក្នុងពេល​ស្ត្រីដើរតួនាទី​សំខាន់​ទាំង​ក្នុងសង្គម​ និង​សេដ្ឋកិច្ច ។​

ឯកឧត្តម​ ស៊ូ សុជាតិ ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុកជា​អគ្គ​នាយក​និយ័តករ​មូល​បត្រ​កម្ពុជា បានប្រសាសន៍​នៅក្នុងពិធីបន្លឺសំឡេង​កណ្ដឹង ដើម្បី​សមភាព​យេនឌ័រសម្រាប់​ស្ត្រី និង​យុវតីទាំងអស់ កាលពីរសៀល​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ២០២៥ ឱ្យដឹងថា វិស័​យ​មូល​បត្រ​គឺជាវិស័យ​មួយ​ដែលដើរ​ស្រ​បតាមគោល​នយោបាយរបស់រាជរដ្ឋាភិបាល​ សមភាពយេនឌ័រ​ ដែលមកដល់ពេលនេះ ក្នុងវិស័យ​មូលបត្រអ្នក​ដែល​បើក​គណនីជួញដូរ​ជាស្ត្រី​មានប្រមាណ ៣៧ភាគរយ​ ហើយនិយ័តករមូលបត្រ​ក៏នឹង​ត្រៀម​រៀបចំដាក់​ចេញ​នូ​វវិធានការ​ផ្សេងៗផ្ដល់​ឱកាស​ឱ្យ​ស្ត្រីចូលរួម​បាន​ទាំង​ការងារ​ធុរកិច្ច ទាំង​ប្រតិបត្តិករ ​ក្រុមហ៊ុនដែលពាក់ព័ន្ធនឹ​ងវិស័យ​មូល​បត្រ ក៏ដូចជា​វិនិយោគិនជាស្ត្រីផងដែរ ។

ឯកឧត្តម​បន្តថា ៖

«និយ័តករ​មូលបត្រ​កម្ពុជា​ក៏នឹង​រៀបចំផលិតផលពិសេស​មួយ​សម្រាប់សមភាពយេនឌ័រនៅ​ក្នុង​វិស័យមូលបត្រ​កម្ពុជា ។ សមភាពយេនឌ័រ​ គឺជាអ្វីមួយដែលយើ​ងត្រូវ​ចូលរួម​ទាំងអស់គ្នា ជាអ្វី​មួយ​ដែល​យើង​​ត្រូវ​លើក​កម្ពស់​ទាំងអស់គ្នា ។ តាមរយៈ​កម្មវិធី​បន្លឺ​សំឡេង​កណ្ដឹង​​ដើម្បីសមភាពយេនឌ័រ​សម្រាប់ស្ត្រី​ និងយុវតី​ទាំង​អស់​គ្នា​ នឹង​បង្កើន​នូវ​សកម្មភាពរបស់យើង​ដើម្បីទាក់ទាញស្ត្រី​ឱ្យ​ចូលរួម​កាន់តែច្រើន​ក្នុងវិស័យមូលប​ត្រ ដូច​ជា​ការ​​បើក​គណនី​ជួញដូរ ហើយជួញដូរ​របស់ស្ត្រីក្នុងវិស័យមូល​បត្រ​ ក៏អត់មានកា​ររឹតត្បិត​ដែរ រហូតដល់ផ្សារ​មូល​​បត្រ​កម្ពុជា​ដាក់​ចេញនូវយន្តការ​ពីចម្ងាយ​ដើម្បីឱ្យស្ត្រី​អាចធ្វើការ​ជួញដូពីចម្ងាយ​បាន ទោះបីជា​ពួកគាត់​រវល់​​»។

លោកស្រី ម៉ារ អមរា ប្រធាន​នាយ​ក​ប្រតិបត្តិ​ស្ដីទី​ ធនាគារ​ អេស៊ី​លីដា ភិអិល​ស៊ី បានមានប្រសាសន៍ថា ក្នុង​នាម​ជា​ធនាគារ​ពាណិជ្ជនាំមុខ​ក្នុង​វិស័យ​ ធនាគារ អេស៊ីលីដា ចូលរួមក្នុងការ​ប្រកួ​តប្រជែង​លក្ខណៈ ចម្រុះ​ និង​បរិយាបន្ន​ដោយ​ធានា​ថា​ សំឡេង​របស់ស្ត្រី​ត្រូវ​បានឮ និងឱ្យ​តម្លៃដល់កម្មករ និយោជិ​ត​គ្រប់ជាន់​ថ្នាក់​ ។ ដូចនេះ ត្រូវរួមគ្នា​បន្ត​លើក​កម្ពស់​សមភាព​យេន​ឌ័រ និង​បង្កើន​ភាពអង់អាច​ដល់​ស្ត្រី និងយុវតីគ្រប់​រូប ហើយធានា​នូវផល​ប្រយោជន៍​សម្រាប់​កម្ពុជា និ​ងសេដ្ឋកិច្ច​ឱ្យ​បានកាន់តែទូលំទូលាយ ។

លោកស្រី​បន្តថា ៖

«នៅដំណាច់ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា មានចំនួនបុគ្គលិកសរុបទាំងអស់ចំនួន  ១១.៩២៤ នាក់ ក្នុងនោះស្រ្តី មានចំនួន ៤.៦៩១ នាក់ ស្មើនឹង ៣៩,៣៤ភាគរយ​ ហើយមានស្ត្រី ៤រូប និងបុរស ៤រូប ជា​គណៈ​​​គ្រប់គ្រងជាន់ខ្ពស់ ដែលមានលោកបណ្ឌិត អ៊ិន ចាន់នី ជាអ្នកដឹកនាំផ្ទាល់ ព្រមទាំ​ង​មាន​ចំ​នួន​បុគ្គ​លិ​ក​ដែលស្ថិតក្នុងលំដាប់គណៈគ្រប់គ្រងសរុបទាំងអស់ចំនួន ២.១៣០ នាក់ ក្នុងនោះស្រ្តី​មា​ន​ចំនួ​​ន ៦៩៦ នាក់ ស្មើ​នឹង ៣២,៦៨ភាគរយ»។

លោកជំទាវ កែវ ចរិយា​ រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​ប្រធានក្រុម​ការងារ​យេនឌ័រ នៃក្រសួង​សេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា រាជរដ្ឋាភិបា​ល​កម្ពុជា​​ក្នុងអាណត្តិទី៧​នេះ​បានចាត់ទុក​ស្ត្រី គឺជាឆ្អឹង​ខ្នង​នៃសេដ្ឋកិច្ចជាតិ និង​បាន​ជំរុញ​ លើកទឹកចិត្ត​​ដល់​ស្ត្រី​ក្នុងការ​ចូលរួម​ក្នុងវិស័យ​ផ្សេងៗ​ដើម្បី​អាច​ឱ្យស្ត្រី​ចូលរួមក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *