ប្រព័ន្ធធនាគារនៅកម្ពុជាបន្តរក្សាបានភាពធន់ ភាពរឹងមាំ និងជំនឿទុកចិត្តរបស់សាធារណជន

ភ្នំពេញ ៖ ប្រព័ន្ធធនាគារនៅកម្ពុជាបន្តរក្សាបានភាពធន់ ភាពរឹងមាំ និងជំនឿទុកចិត្តរបស់សាធារណជន ទាំងជាតិនិងអន្តរជាតិ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ដើម្បីដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ធានាទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នានា។

យោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា ប្រព័ន្ធធនាគារនៅកម្ពុជា រួមមាន ធនាគារពាណិជ្ជ ៥៨ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨២ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦ គ្រឹះស្ថានឥណទានជនបទ ២២៣ អ្នកដំណើរការតតិយភាគី ៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣៥ ក្រុមហ៊ុនចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៦ និងអាជីវកម្មប្តូរប្រាក់ ២ ៨៦៦។

ប្រព័ន្ធធនាគារនៅកម្ពុជា នៅតែបន្តមានវឌ្ឍនភាព ទទួលបានជំនឿទុកចិត្តពីសាធារណជន និងចូលរួមយ៉ាងសកម្មក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចនានា។ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ១២,៦% ដល់ ៣១៩,២ ទីលានរៀល (៧៧,៥ ពាន់លានដុល្លារអាមេរិក) ក្នុងនោះឥណទានអតិថិជនបានកើនឡើង ១៨,៩% ដល់ ២២៦,៧ ទ្រីលានរៀល (៥៥,១ ពាន់លានដុល្លារអាមេរិក)។ ជាមួយគ្នានេះ ប្រាក់បញ្ញើអតិថិជនមានកំណើន ៩,២% ដល់ ១៧៤,៤ ទ្រីលានរៀល (៤២,៤ ពាន់លានដុល្លារអាមេរិក) និងដើមទុនមានកំណើន ១៣,៩% ដល់ ៦៣,៣ ទ្រីលានរៀល (១៥,៤ ពាន់លានដុល្លារអាមេរិក)។

ប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនឡើងជាបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើននៃឥណទាននិងប្រាក់បញ្ញើ ដោយក្នុងនោះ ចំនួនគណនីប្រាក់បញ្ញើអតិថិជន និងគណនីឥណទានអតិថិជនកើនឡើងដល់ ១៥,៥ លានគណនី និង ៣,៨ លានគណនី រៀងគ្នា។ បណ្តាញប្រតិបត្តិការធនាគារ និងហិរញ្ញវត្ថុ ត្រូវបានពង្រីកដល់ ២ ៧០២ ទីតាំង ហើយចំនួនម៉ាស៊ីនដកនិង ដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) បានកើនដល់ ៤ ៥២៤ និងម៉ាស៊ីន POS កើនដល់ ៣០ ០៣១ ដែលធ្វើឱ្យការប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួល និងទូលំទូលាយជាងមុន។

ធនាគារជាតិនៃកម្ពុជាបន្តលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានផ្តល់ការអនុគ្រោះដល់អ្នកខ្ចីប្រាក់ តាមរយៈការរៀបចំឥណទានឡើងវិញចំនួន ១៦៣ ៤៦៤ គណនី ស្មើនឹងប្រមាណ ៣ ពាន់លានដុល្លារអាមេរិក (ប្រមាណ ៥,៥% នៃឥណទានអតិថិជន សរុប)។ ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា បាននិងកំពុងបន្តរីកចម្រើននិងធ្វើទំនើបកម្មឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃសមរម្យ ដែលបានជំរុញឱ្យមាននិន្នាការកើនឡើងនៃការទូទាត់តាម ប្រព័ន្ធឌីជីថល ដូចជា បណ្ណឥណពន្ធនិងបណ្ណឥណទាន សេវាផ្ទេរប្រាក់ និងសេវាទូទាត់សងប្រាក់តាមអេឡិចត្រូនិក ជាដើម។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា សេដ្ឋកិច្ចពិភពលោកនៅតែបន្តប្រឈមនឹងឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី- អ៊ុយក្រែន ការរឹតត្បិតនៃស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ ការបន្តអនុវត្តវិធានការ គ្មានកូវីដក្នុងប្រទេសចិន (Zero Covid Policy) ក៏ដូចជាភាពមិនប្រាកដប្រជា នៃជំងឺកូវីដ-១៩។

ឯកឧត្តមបានបន្តថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើនទាបក្នុងអត្រា ៣,២% នៅឆ្នាំ ២០២២ ដោយ ក្នុងនោះ សេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍មានកំណើន ២,៤% សេដ្ឋកិច្ចប្រទេស កំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍មានកំណើន ៣,៧% និងសេដ្ឋកិច្ចអាស៊ាន មានកំណើន ៥,២% ក្នុងឆ្នាំ២០២២។

ឯកឧត្តម ជា ចាន់តូ បានលើកឡើងដូច្នេះថា ៖

“ចំណែកនៅកម្ពុជា កំណើនសេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថាមានកម្រិត ៥,១% ក្នុងឆ្នាំ២០២២ និងបន្តកើនឡើងក្នុងរង្វង់ ៦% សម្រាប់ឆ្នាំ ២០២៣។ ការសម្រេចបាននូវកំណើននេះគឺដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្រោមការដឹកនាំប្រកប ដោយភាពឈ្លាសវៃ បត់បែន និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជំរុញ ឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ”

ឯកឧត្តម បានបន្តថា ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បន្តចូលរួមយ៉ាងសកម្មក្នុងការគាំទ្រគោលនយោបាយ ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាល សំដៅរក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

លុយ​យេន​ធ្លាក់​ថ្លៃ​ ​បន្ថែម​សម្ពាធ​លើ​វិបត្តិ​សន្តិសុខ​ស្បៀង​របស់​ជប៉ុន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/08/2026

នៅ​ពីក្រោយ​វប្បធម៌​ម្ហូប​អាហារ​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ​ដូចជា​ Sushi​,​ ​Udon ​និង​ Sake ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​ដ៏​ស្មុគស្មាញ ​ខណៈ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល ការ​ធ្លាក់​ថ្លៃ​ប្រាក់​យេន ​និង​ផលប៉ះពាល់​ពី​គោលនយោបាយ​កសិកម្ម​ចាស់​ៗ​កំពុង​បង្កើន​ភាព​ងាយរងគ្រោះ

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ