ទុនបម្រុងអន្តរជាតិរបស់កម្ពុជាបានកើនឡើងដល់ ២០ ពាន់លានដុល្លារនៅឆ្នាំ២០២៣

ភ្នំពេញ ៖ ការកើនឡើងនៃប្រាក់បញ្ជើរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ការកើនឡើងតម្លៃទីផ្សារ ការកើនឡើងប្រាក់បញ្ជើរាជរដ្ឋាភិបាល ការប្រែប្រួលថ្លៃមាស និងអត្រាប្តូរប្រាក់ និងចំណូលពីការវិនិយោគទុនបម្រុងអន្តរជាតិ បានជំរុញឱ្យទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនឡើងវិញបន្ទាប់ពីបានធ្លាក់ចុះនៅឆ្នាំ២០២២។

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាប្រចាំឆ្នាំ២០២៣ ដែលចេញផ្សាយកាលថ្មីៗនេះបានឱ្យដឹងថា ទុនបម្រុងអន្តរជាតិបានកើនឡើងដល់ ២០ ពាន់លានដុល្លារអាមេរិក (កើន ១២,៣%) បន្ទាប់ពីបានធ្លាក់ចុះនៅឆ្នាំ២០២២។ ទុនបម្រុងអន្តរជាតិមានកម្រិតខ្ពស់គ្រប់គ្រាន់ដែលស្មើនឹងជាង ៧ ខែ នៃការនាំចូលទំនិញ និងសេវានាគ្រាបន្ទាប់។

ការវិនិយោគទុនបម្រុងអន្តរជាតិរងសម្ពាធពីការប្រែប្រួលស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និងកំណើនយឺតនៃសេដ្ឋកិច្ចពិភពលោក។ ការវិនិយោគទុនបម្រុងអន្តរជាតិរបស់ធនាគារជាតិនៃកម្ពុជាត្រូវបានអនុវត្តដោយប្រុងប្រយ័ត្ន និងមានភាពបត់បែនខ្ពស់។ ហានិភ័យនៃការវិនិយោគត្រូវបានគ្រប់គ្រងយ៉ាងហ្មត់ចត់ ដោយគោរពតាមសេចក្តីណែនាំការវិនិយោគ និងផ្អែកលើគោលការណ៍គ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកបដោយសុវត្ថិភាព សន្ទនីយភាព និងទទួលបានចំណូលសមស្រប។

សេចក្តីណែនាំការវិនិយោគត្រូវបានធ្វើបច្ចុប្បន្នកម្មចំនួន ២ លើកនៅឆ្នាំ២០២៣ ដោយបានកែសម្រួលសមាសភាគនៃចំណែកទុនបម្រុងវិនិយោគ និងរូបិយប័ណ្ណ ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការសន្ទនីយភាព និងលទ្ធភាពខ្ពស់ក្នុងការចាប់យកឱកាសបង្កើនចំណូលពីការប្រែប្រួលនៃអត្រាការប្រាក់នៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។

ធនាគារជាតិនៃកម្ពុជាបានបន្តយកចិត្តទុកដាក់លើការបង្កើនការវិនិយោគលើសញ្ញាប័ណ្ណបៃតង (Green bonds) និងសញ្ញាប័ណ្ណដែលពាក់ព័ន្ធនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលបោះផ្សាយដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗនៅប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងនៅតំបន់អឺរ៉ុប ក្នុងគោលដៅរួមចំណែកលើកកម្ពស់ការអនុវត្តតាមគោលនយោបាយវិនិយោគប្រកបដោយការទទួលសខុសត្រូវទៅលើបរិស្ថាន សង្គម និងអភិបាលកិច្ចល្អ រក្សាបានចីរភាព សុវត្ថិភាពនៃការវិនិយោគទុនបម្រុងអន្តរជាតិនិងស្របតាមនិន្នាការនៃការវិនិយោគសកល។

ជុំវិញនឹងគ្រប់គ្រងទុនបម្រុងអន្តរជាតិ លោកជំទាវបណ្ឌិត ជា សិរី ទេសសាភិបាល ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ស្ថិតក្នុងបរិការណ៍នៃភាពមិនច្បាស់លាស់សេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ការវិនិយោគទុនបម្រុងអន្តរជាតិអាចមានបញ្ហាប្រឈមច្រើន ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នឹងតាមដានជាប្រចាំពីសភាពការណ៍ទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ព្រមទាំងគោរពគោលការណ៍អាទិភាព គឺសុវត្ថិភាព សន្ទនីយភាព និងចំណូល។

យោងតាមរបាយការណ៍បានធនាគារជាតិនៃកម្ពុជា ទុនបម្រុងអន្តរជាតិរបស់កម្ពុជាបានថយចុះមក ១៧,៨ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ធៀបនឹង ២០,៣ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ដែលស្មើនឹងប្រមាណ ៧  ខែ នៃការនាំចូលទំនិញ និងសេវា សម្រាប់គ្រាបន្ទាប់ (ខ្ពស់ជាងកម្រិតអប្បបរមាចំនួន ៣ ខែ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍)។ ការថយចុះនេះ គឺដោយសារទីផ្សារហិរញ្ញវត្ថុពិភពលោកទទួលរងសម្ពាធ ខ្លាំងពីការរឹតបន្តឹងនយោបាយរូបិយវត្ថុរបស់បណ្តាធនាគារកណ្ដាលនៃប្រទេសអភិវឌ្ឍន៍ ជាពិសេស ធនាគារកណ្តាលអាមេរិក ដែលបានធ្វើឱ្យប្រាក់ដុល្លារអាមេរិកឡើងថ្លៃ និងតម្លៃមូលបត្រធ្លាក់ចុះ។

សូមបញ្ជាក់ផងដែរថា ទុនបម្រុងអន្តរជាតិ (Foreign Exchange Reserves) គឺជាទ្រព្យសម្បត្តិរបស់ប្រទេសមួយ ដែលទទួលស្គាល់ជាអន្តរជាតិ និងគ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុ ទុកប្រើប្រាស់ក្នុងករណីចាំបាច់ ដូចជាការផ្តល់ហិរញ្ញប្បទានដល់ជញ្ជីងទូទាត់ ប្រសិនបើមានតម្រូវការ, ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ដើម្បីគ្រប់គ្រងការប្រែប្រួលអត្រាប្តូរប្រាក់ និងការរក្សាជំនឿទុកចិត្តលើរូបិយវត្ថុនិងសេដ្ឋកិច្ចជាតិ។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានផ្តល់អនុសាសន៍ឱ្យប្រទេសសមាជិកទាំងអស់ ត្រូវរក្សាកម្រិតទុនបម្រុងអន្តរជាតិឱ្យបានគ្រប់គ្រាន់។ IMF បានកំណត់កម្រិតគ្រប់គ្រាន់នេះ ដោយធ្វើការប្រៀបធៀបទំហំទុនបម្រុងអន្តរជាតិទៅនឹងចំនួនខែនៃការនាំចូលទំនិញនិងសេវានៅគ្រាខាងមុខ។ ហើយចំពោះប្រទេសកំពុងអភិវឌ្ឍន៍ កម្រិតគ្រប់គ្រាន់អប្បបរមានៃទុនបម្រុងអន្តរជាតិដែលគួរមានគឺចំនួន ៣ ខែ នៃការនាំចូលទំនិញនិងសេវានៅគ្រាខាងមុខ។

ទុនបម្រុងអន្តរជាតិរបស់កម្ពុជាបានកើនឡើងជាលំដាប់ ដែលអាចធានាលើការនាំចូលទំនិញនិងសេវាបានកម្រិតជាង ៧ខែ ច្រើនជាងទុនបម្រុងអន្តរជាតិ ដែលបានកំណត់ដោយ IMF ដែលកម្រិតអប្បបរមាសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍គួរមាន ត្រឹម ៣ ខែ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/04/2026

អ្នកជំនាញអាម៉េរិកថា​ hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)