ទុនបម្រុងអន្តរជាតិរបស់កម្ពុជាបានថយចុះ ប៉ុន្តែ​អាច​ធានា​លើ​ការ​នាំចូល​ទំនិញ​ និង​សេវា​បាន​កម្រិត ៧ខែ

ភ្នំពេញ ៖ ទីផ្សារហិរញ្ញវត្ថុពិភពលោកទទួលរងសម្ពាធខ្លាំងពីការរឹតបន្តឹងនយោបាយរូបិយវត្ថុរបស់បណ្តាធនាគារកណ្ដាលនៃប្រទេសអភិវឌ្ឍន៍ ជាពិសេស ធនាគារកណ្តាលអាមេរិក ដែលបានធ្វើឱ្យប្រាក់ដុល្លារអាមេរិកឡើងថ្លៃ និងតម្លៃមូលបត្រធ្លាក់ចុះ។ កត្តាទាំងនោះ នាំឱ្យមានឥទ្ធិពលអវិជ្ជមានដល់ទុនបម្រុងអន្តរជាតិរបស់ប្រទេសជាច្រើនព្រមទាំងប្រទេសកម្ពុជាផងដែរ។

យោងតាមរបាយការណ៍បានធនាគារជាតិនៃកម្ពុជា ទុនបម្រុងអន្តរជាតិរបស់កម្ពុជាបានថយចុះ ១២,១ ដល់ ១៧,៨ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២២ (២០,៣ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១) ដែលស្មើនឹងប្រមាណ ៧ខែនៃការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់ (ខ្ពស់ជាងកម្រិតអប្បបរមាចំនួន ៣​ ខែ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍)។

ទុនបម្រុងអន្តរជាតិរបស់កម្ពុជាត្រូវបានវិនិយោគស្របតាមស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ។ ហានិភ័យនៃការវិនិយោគត្រូវបានគ្រប់គ្រង និងតាមដានយ៉ាងហ្មត់ចត់ អនុលោមតាមសេចក្ដីណែនាំ ការវិនិយោគរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីធានាបានការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកបដោយសុវត្ថិភាព សន្ទនីយភាព និងទទួលបានចំណូលសមស្រប។

សមាសភាគនៃចំណែកទុនបម្រុងវិនិយោគត្រូវបានកែសម្រួលដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការសន្ទនីយភាព និងលទ្ធភាពខ្ពស់ក្នុងការ ចាប់យកឱកាសពីការប្រែប្រួលនៃអត្រាការប្រាក់នៅលើទីផ្សារ ដើម្បីរក្សាបានកម្រិតចំណូលវិនិយោគសមស្រប។

លើសពីននោះទៀត ក្នុងនាមជាសមាជិកបណ្តាញប្រព័ន្ធហិរញ្ញវត្ថុដ៏បៃតង (Network for Greening France System) ធនាគារជាតិនៃកម្ពុជាបានបន្តយកចិត្តទុកដាក់លើការបង្កើនការវិនិយោគ លើសញ្ញាប័ណ្ណបៃតង (Green bonds)នឹងបរិស្ថាន សង្គម និងអភិបាលកិច្ច(ESG) ដែលបោះផ្សាយ ដោយស្ថាប័នរញ្ញវត្ថុអន្តរជាតិធំៗ នៅប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងនៅតំបន់អឺរ៉ុប។

បច្ចុប្បន្ន ការវិនិយោគលើសញ្ញាប័ណ្ណបៃតង និង ESG មានសមាមាត្រ ៥% នៃទុនបម្រុងអន្ដរជាតិសរុប ដែលឆ្លុះបញ្ចាំងពីការរួមចំណែករបស់ធនាគារជាតិនៃកម្ពុជាក្នុងការលើកកម្ពស់ការអនុវត្តតាមនយោបាយវិនិយោគប្រកបដោយការទទួលខុសត្រូវទៅលើបរិស្ថាន សង្គម និងអភិបាលកិច្ច និងរក្សាបានចីរភាព និងសុវត្ថិភាព ស្របតាមនិន្នាការនៃការវិនិយោគសកល។

សូមបញ្ជាក់ផងដែរថា ទុនបម្រុង​អន្តរជាតិ (Foreign Exchange Reserves) គឺជា​ទ្រព្យសម្បត្តិ​របស់​ប្រទេសមួយ ​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ និង​គ្រប់គ្រង​ដោយ​អាជ្ញាធរ​រូបិយវត្ថុ ទុក​ប្រើប្រាស់​ក្នុងករណី​ចាំបាច់ ដូចជាការផ្តល់​ហិរញ្ញប្បទាន​ដល់​ជញ្ជីងទូទាត់ ប្រសិនបើ​មាន​តម្រូវការ​, ការធ្វើអន្តរាគមន៍​លើ​ទីផ្សារ​ប្តូរប្រាក់​ដើម្បី​គ្រប់គ្រង​ការប្រែប្រួល​អត្រា​ប្តូរប្រាក់ និង​ការរក្សា​ជំនឿ​ទុកចិត្ត​លើ​រូបិយវត្ថុ​និង​សេដ្ឋកិច្ចជាតិ​។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បានផ្តល់​អនុសាសន៍​ឱ្យ​ប្រទេស​សមាជិក​ទាំងអស់ ត្រូវ​រក្សា​កម្រិត​ទុនបម្រុង​អន្តរជាតិ​ឱ្យបាន​គ្រប់គ្រាន់​។ IMF បានកំណត់​កម្រិត​គ្រប់គ្រាន់​នេះ ដោយ​ធ្វើការ​ប្រៀបធៀប​ទំហំ​ទុនបម្រុង​អន្តរជាតិ​ទៅនឹង​ចំនួន​ខែ​នៃ​ការ​នាំចូល​ទំនិញ​និង​សេវា​នៅ​គ្រា​ខាងមុខ​។ ហើយ​ចំពោះ​ប្រទេស​កំពុងអភិវឌ្ឍន៍ កម្រិត​គ្រប់គ្រាន់​អប្បបរមា​នៃ​ទុនបម្រុង​អន្តរជាតិ​ដែល​គួរ​មាន​គឺ​ចំនួន ៣ ខែ នៃ​ការ​នាំចូល​ទំនិញ​និង​សេវា​នៅ​គ្រា​ខាងមុខ។

ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា​បាន​កើន​ឡើងជា​លំដាប់ ដែល​អាច​ធានា​លើ​ការ​នាំចូល​ទំនិញ​និង​សេវា​បាន​កម្រិត ៧​ខែ ច្រើនជាង​ទុនបម្រុង​អន្តរជាតិ ដែល​បាន​កំណត់ដោយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ដែល​កម្រិត​អប្បបរមា​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​គួរ​មាន ត្រឹម ៣ ខែ​៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)