ស្វែងយល់ពីសេវាហិរញ្ញវត្ថុ ដែលកំពុងមានវត្តមាន និងពេញនិយមនៅកម្ពុជា

ភ្នំពេញ ៖ បច្ចុប្បន្ន សេវាឥណទាន ឬហិរញ្ញវត្ថុផ្លូវការ ដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ) ស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ពិសេសជាប្រភពទុនសម្រាប់ប្រជាជន ម្ចាស់អាជីវកម្ម និងក្រុមហ៊ុនឯកជន ក្នុងការបង្កើត និងពង្រីកមុខរបរ ឬអាជីវកម្ម។

សេវាឥណទាន គឺសេវាហិរញ្ញវត្ថុដែលម្ចាស់បំណុលព្រមព្រៀងផ្តល់ឥណទានជាប្រាក់ទៅឱ្យកូនបំណុល ហើយកូនបំណុលព្រមព្រៀងទទួលយកឥណទាននោះ ដោយកូនបំណុលមានកាតព្វកិច្ចបង់សងត្រឡប់នូវប្រាក់ដើម ការប្រាក់ ព្រមទាំងសោហ៊ុយ និងកម្រៃសេវាផ្សេងៗ ដែលបានចែងក្នុងកិច្ចសន្យាឥណទាន។

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលទទួលបានអជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជាក្នុងការផ្តល់សេវាឥណទាន រួមមាន ៖ ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។ ដោយឡែក គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ទទួលបានអជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់សេវាកម្មភតិសន្យាហិរញ្ញវត្ថុ។

ប្រភេទសេវាឥណទានដែលកំពុងមានវត្តមាន និងកំពុងពេញនិយមផ្តល់ឱ្យដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងនោះ រួមមាន ៖

ឥណទានផ្ទាល់ខ្លួន ៖ ជាប្រភេទឥណទាន និងបណ្ណឥណទាន ដែលផ្តល់ឱ្យអតិថិជនជាឯកត្តបុគ្គល ដើម្បីបំពេញតម្រូវការប្រើប្រាស់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ ដូចជា ទិញសម្ភារៈប្រើប្រាស់ ទិញយានយន្ត បន្តការសិក្សា ព្យាបាលជំងឺ ជាដើម។

ឥណទានសម្រាប់ការសាងសង់ ៖ ជាប្រភេទឥណទានដែលផ្តល់ឱ្យអតិថិជនជាឯកត្តបគ្គុល ឬ ក្រុមហ៊ុន ដើម្បបម្រើដល់ការសាងសង់ ជួសជុល កែលម្អ ឬ ធ្វើឱ្យប្រសើរឡើងចំពោះលំនៅដ្ឋាន ឬអគារ។

ឥណទានអចលនទ្រព្យ ៖ ជាប្រភេទឥណទាន ដែលផ្តល់ដល់អតិថិជនជាឯកត្តបុគ្គល ឬ ក្រុមហ៊ុន ដើម្បីទិញអចលនទ្រព្យ ដូចជា ដីធ្លី អគារ ឬ ផ្ទះ សម្រាប់ប្រើប្រាស់ ឬ រក្សាទុកសម្រាប់ការវិនិយោគ។

ឥណទានជាក្រុម ៖ ជាប្រភេទឥណទាន ដែលផ្តល់ដល់អតិថិជនជាក្រុមចាប់ពី ២ រហូតដល់ ៥ នាក់ ដើម្បីប្រើប្រាស់តាមតម្រូវការរបស់សមាជិកក្នុងក្រុម។

ឥណទានសាជីវកម្ម ៖ ជាប្រភេទឥណទានអាជីវកម្ម ដែលផ្តល់ដល់ក្រុមហ៊ុនសាជីវកម្ម ដើម្បីប្រើប្រាស់ក្នុងគោលបំណងដំណើរការ ឬពង្រីកអាជីវកម្ម ដែលរូមបញ្ចូលទាំងឥណទានអភិវឌ្ឍនអាជីវកម្ម ឥណទានវិបារូបន៍ ឥណទានសម្រាប់ការធានាលើការនាំចេញ នាំំចូល និងឥណទានពាណិជ្ជកម្មជាដើម។

ឥណទានសហគ្រាសធុនមីក្រូ តូច និងធម្យម ៖ ជាប្រភេទឥណទានអាជីវកម្ម ដែលផ្តល់ដល់សហគ្រាសធុនមីក្រូ តូច និងធម្យម ឬឯកត្តបុគ្គល ដើម្បីបង្កើតដំណើរការទ្រទ្រង់ ឬ ពង្រីកសហគ្រាសអាជីវកម្ម។

ឥណទានកសិកម្ម ៖ ជាប្រភេទឥណទាន ដែលផ្តល់ដល់កសិករ និងពាណិជ្ជករក្នុងវិស័យកសិកម្ម ដើម្បីគាំទ្រដល់ផលិតកម្មកសិកម្ម និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាកសិករ។

ប្រភេទឥណទាន ដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានភាពសម្បូរបែបសម្រាប់បម្រើដល់គោលបំណងផ្សេងៗគ្នា ដូច្នេះមុននឹងសម្រេចចិត្តជ្រើសរើសប្រភេទឥណទានណាមួយ លោកអ្នកត្រូវដឹងឱ្យបានច្បាស់អំពីគោលបំណងប្រើប្រាស់ឥណទាន ទំហំតម្រូវការឥណទាន ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់ខ្លួនឯង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី