ការប្រើប្រាស់ប្រាក់រៀលទូលំទូលាយនឹងជួយឱ្យកម្ពុជាមានអធិបតេយ្យ និងឯករាជ្យក្នុងការអនុវត្តនយោបាយម៉ាក្រូសេដ្ឋកិច្ច

ភ្នំពេញ ៖ ការប្រើប្រាស់ប្រាក់រៀលទូលំទូលាយនឹងជួយឱ្យកម្ពុជាមានអធិបតេយ្យ និងឯករាជ្យក្នុងការអនុវត្តនយោបាយម៉ាក្រូសេដ្ឋកិច្ច ជាពិសេសនយោបាយរូបិយវត្ថុ ខណៈដុល្លារូបនីយកម្មនៅតែមានកម្រិតខ្ពស់នៅក្នុងសេដ្ឋកិច្ចកម្ពុជា។

ថ្លែងក្នុងសិក្ខាសាលាស្តីពី “ខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង” នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា  ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ក្រោម នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្តី នៃម្ពុជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានមានលំនឹងឡើងវិញប្រកបដោយទំនុកចិត្ត តែកម្រិតដុល្លារូបនីយកម្មបានកើនឡើងរហូតដល់កម្រិតជាង ៦០% នាចុងទសវត្សរ៍ឆ្នាំ១៩៩០ និងដល់ប្រមាណ ៨០% នាចុងទសវត្សរ៍ឆ្នាំ២០០០។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងបន្តថា ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចបានបើកលទ្ធភាពឱ្យរាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជាដាក់ចេញនូវនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាបន្តបន្ទាប់ តាមរយៈយន្តការទីផ្សារ ដោយបានស្តារទំនុកចិត្តលើប្រាក់រៀលនិងបង្កើតឧបករណ៍រូបិយវត្ថុជាប្រាក់រៀល។

ជាលទ្ធផល ទំហំប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើងជាលំដាប់ជាមធ្យម ១៥% ក្នុង១ឆ្នាំ នាអំឡុង ២ទសវត្សរ៍ចុងក្រោយ ខណៈដែលឥណទាននិងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារជារៀល ក៏បានកើនឡើងលឿនក្នុងអត្រា ៣៥% និង ៣០% រៀងគ្នា។

ទោះយ៉ាងណា កិច្ចខិតខំប្រឹងប្រែងកន្លងមក បានត្រឹមតែទប់ស្កាត់ដុល្លារូបនីយកម្ម មិនឱ្យកើនឡើងតទៀត ប៉ុន្តែមិនទាន់អាចបន្ថយកម្រិតដុល្លារូបនីយកម្មនៅឡើយទេ។ នៅត្រង់ចំណុចនេះ មេរៀនប្រវត្តិសាស្ត្របានបង្ហាញថា ការបាត់បង់ទំនុកចិត្តលើប្រាក់រៀល អាចកើតឡើងក្នុងរយៈពេលដ៏ខ្លី តែការស្តារទំនុកចិត្តឡើងវិញគឺជាការលំបាក ហើយទាមទារនូវពេលវេលា និងការចូលរួមយ៉ាងសកម្មរបស់ក្រសួង-ស្ថាប័នសាធារណៈ ក្រុមហ៊ុន- សហគ្រាស ប្រជាជនទូទៅ និងភាគីពាក់ព័ន្ធទាំងអស់។

លោកជំទាវបណ្ឌិត ជា សិរី មានប្រសាសន៍ថា ៖ “ម៉្យាងទៀត ឆ្លងកាត់ការជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចធំៗកន្លងមក បានបង្ហាញថា កម្ពុជាត្រូវការពង្រឹងការប្រើប្រាស់ប្រាក់រៀល ដែលអាចរួមចំណែកជួយការពារ ក៏ដូចជាស្តារសេដ្ឋកិច្ចពីវិបត្តិ ដោយហេតុថា ការប្រើប្រាស់ប្រាក់រៀលទូលំទូលាយនឹងជួយឱ្យកម្ពុជាមានអធិបតេយ្យ និងឯករាជ្យក្នុងការអនុវត្តនយោបាយម៉ាក្រូសេដ្ឋកិច្ច ជាពិសេសនយោបាយរូបិយវត្ថុ ដែលអាចជួយដល់ការជំរុញការវិនិយោគ និងការប្រើប្រាស់ក្នុងស្រុកតាមរយៈការជួយបន្ថយ ឬបង្កើនអត្រាការប្រាក់នៅលើទីផ្សារ និងការបញ្ចេញសន្ទនីយភាពទៅក្នុងសេដ្ឋកិច្ច”។

លោកជំទាវបណ្ឌិត បានថ្លែងបន្តថា ដូចដែលប្រទេសមួយចំនួនធំបានអនុវត្ត ក្នុងវិបត្តិហិរញ្ញវត្ថុសកលនិងវិបត្តិកូវីដ-១៩ ធនាគារកណ្ដាលបានបន្ទាបអត្រាការប្រាក់គោល ដើម្បីបន្ថយអត្រាការប្រាក់នៅលើទីផ្សារ និងបានចាក់បញ្ចូលសាច់ប្រាក់បន្ថែមដល់សេដ្ឋកិច្ច ក្នុងគោលដៅជំរុញសកម្មភាពសេដ្ឋកិច្ច។ ជាថ្មីម្ដងទៀត ការធ្វើដូច្នេះបានទាល់តែធនាគារកណ្តាលអាចគ្រប់គ្រងការប្រើប្រាស់នយោបាយរូបិយវត្ថុប្រកបដោយប្រសិទ្ធភាព គឺនៅពេលរូបិយវត្ថុជាតិត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។

ជារួម ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងជួយពង្រឹងអធិបតេយ្យជាតិ និងការកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយនិរន្តរភាព។ ទន្ទឹមនេះ លោកជំទាវបណ្ឌិត ជា សិរី បានអំពាវនាវដល់ក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រោងចក្រ ក្រុមហ៊ុន-សហគ្រាស ម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋទូទៅ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែច្រើនឡើង ដូចជា តាមរយៈការទូទាត់ ការបិទស្លាកតម្លៃទំនិញនិងសេវានានា ការផ្តល់ឥណទាន និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់លក្ខខណ្ឌអនុគ្រោះឱ្យបានច្រើនចំពោះការប្រើប្រាស់រៀល.

សៀវភៅដែលមានចំណងជើងថា “ដុល្លារូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនងផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច” ដែលត្រូវបានសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅ ដោយធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថាន JICA Ogata Sadako Research Institute កាលពីឆ្នាំ ២០១៤ និងឆ្នាំ ២០២៧ បានបង្ហាញថា ក្នុងចំណោមក្រដាសប្រាក់ រៀល ដុល្លារ បាត និងដុង ក្រដាសប្រាក់ដុល្លារបានគ្របដណ្តប់រហូតដលទៅជិត ៧៧ ភាគរយ ក្នុងខ្ទង់ចំណាយរបស់អង្គភាពគ្រួសារ លើម៉ូតូ និងរថយន្ត ខណៈប្រាក់រៀលបានត្រឹម ២០,៤ ភាគរយ តាមពីក្រោយដោយក្រដាសប្រាក់បាត ២,៦ ភាគរយ ប៉ុន្តែក្រដាសប្រាក់ដុងមិនមានចំណែកទេ។

ការស្រាវជ្រាវខាងលើក៏បានរកឃើញផងដែរថា អង្គភាពគ្រួសារប្រើប្រាស់ក្រដាសប្រាក់ដុល្លារច្រើនជាងក្រដាសប្រាក់រៀល ទៅលើខ្ទង់ចំណាយគ្រឿងសង្ហារឹម ផ្ទះជួល ប្រព័ន្ធទំនាក់ទំនង ដែលដូចជា កាតទូរស័ព្ទ និងអ៊ីនធ័រណិត ជាដើម ព្រមទាំងសំភារៈប្រើប្រាស់ចាំបាច់ផ្ទាល់ខ្លួន ដំណើរកម្សាន្ត សម្លៀកបំពាក់ និងស្បែកជើង ក្នុងចន្លោះពី ១២,២ ភាគរយទៅជិត ៤៦ ភាគរយ។

ទោះជាយ៉ាងនេះក្តី ទិន្នន័យស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា និងអង្គការ JICA នៅក្នុងសៀវភៅស្រាវជ្រាវដដែល បានបញ្ជាក់ថា អង្គភាពគ្រួសារទូទាំងប្រទេស​កម្ពុជា រកប្រាក់ចំណូលជារូបីយវត្ថុជាតិប្រមាណ ៧១,៣ ភាគរយ នៃប្រាក់ចំណូលគ្រួសារសរុប ខណៈដែលប្រាក់ដុល្លារអាមេរិក ប្រាក់បាតថៃ និងដុងវៀតណាម ចូលរួមចំណែក ២៣,១ ភាគរយ ៥,៣ ភាគរយ និង ០,៣ ភាគរយ រៀងគ្នា។

សៀវភៅស្រាវជ្រាវនេះ បានឱ្យដឹងទៀតថា អង្គភាពគ្រួសារនៅប្រទេស​កម្ពុជា ជាទូទៅ ប្រើប្រាស់ប្រាក់រៀល សម្រាប់ទិញទំនិញដែលមានតម្លៃទាប ដូចជា ម្អូបអាហារ ភេសជ្ជៈ គ្រឿងស្រវឹង បារី ទឹក អគ្គិសនី និងរបស់របរប្រើប្រាស់ក្នុងបន្ទប់ទឹក ជាដើម។ ចំណែកឯ ខ្ទង់ចំណាយធំៗ [គេ] ប្រើប្រាក់ដុល្លារ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច