ចំណេះដឹងហិរញ្ញវត្ថុជាបំណិនជីវិតមួយជួយឱ្យប្រជាពលរដ្ឋសម្រេចចិត្តផ្នែកហិរញ្ញវត្ថុហិរញ្ញវបានត្រឹមត្រូវ

ភ្នំពេញ ៖ ស្របពេលចំណេះដឹងហិរញ្ញវត្ថុក្លាយជាកម្លាំងចលករមួយដ៏សំខាន់​ក្នុងការជួយជំរុញឱ្យមានការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ដែលជាប្រភពទុនដ៏សមស្រប មានតម្លៃទាប ហានិភ័យទាបសម្រាប់យកទៅប្រើប្រាស់ក្នុងគោលដៅផ្សេងៗ ធនាគារជាតិនៃកម្ពុជា ក៏ដូចជាសមាគមហិរញ្ញវត្ថុនៅកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ដល់ក្រុមគោលដៅ និងសាធារណៈជនទូទៅ។

ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ មិនត្រឹមតែអាចជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការសម្រេចចិត្តបានត្រឹមត្រូវចំពោះការទទួលបាន និងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការតាមតម្រូវការនិងចំគោលដៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារបាំងការពារមួយរបស់ប្រជាពលរដ្ឋក្នុងការជៀសផុតពីការឆបោក និងការកេងប្រវ័ញ្ចផ្នែកហិរញ្ញវត្ថុផ្សេងៗ។

ថ្លែងក្នុងពិធីសម្ពោធកម្មវិធី «វិថីហិរញ្ញវត្ថុ – Financial Street» រដូវកាលទី ២ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី ម៉ក់ រស្ម៊ី ប្រធាននាយកដ្ឋានគោលនយោបាយបទប្បញ្ញត្តិ និងវាយតម្លៃហានិភ័យ ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា បរិយាបន្នហិរញ្ញវត្ថុ ជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការទាន់ពេលវេលាមានតម្លៃសមរម្យ និងមានកិច្ចការពារតាមផ្លូវច្បាប់ត្រឹមត្រូវ បានចូលរួមជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្សាភ្ជាប់ប្រជាពលរដ្ឋជាមួយសកម្មភាពសេដ្ឋកិច្ច ការត្រៀមខ្លួនចំពោះការចំណាយមិនបានត្រៀមទុក ការទទួលបានការអប់រំឱ្យប្រសើរជាងមុន និងការកាត់បន្ថយវិសមភាពយេនឌ័រតាមរយៈការផ្តល់ឯករាជ្យភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនជាដើម។

លោកស្រី ម៉ក់ រស្ម៊ី បានថ្លែងបន្តថា ឧបសគ្គមួយក្នុងចំណោមឧបសគ្គជាច្រើន ដែលបាននិងកំពុងរារាំងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា គឺកម្រិតចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិតរបស់ប្រជាពលរដ្ឋទូទៅ។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជាបណ្ដុំនៃចំណេះនិងជំនាញទាំងឡាយ ដែលចាំបាច់ក្នុងធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។

លោកស្រី ម៉ក់ រស្ម៊ី មានប្រសាសន៍ដូច្នេះថា ៖

“ចំណេះដឹងផ្នែកហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅរបស់យើងគ្រប់គ្នា ដរាបណាយើងនៅតែប្រើប្រាស់រូបិយវត្ថុ និង/ឬ រូបិយបណ្ណជាឧបករណ៍ដោះដូរ ទោះក្នុងទម្រង់ជារូបវ័ន្ត ឬឌីជីថល។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មិនត្រឹមតែអាចជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការសម្រេចចិត្តបានត្រឹមត្រូវចំពោះការទទួលបាននិងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការតាមតម្រូវការនិងចំគោលដៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារបាំងការពារទី១ របស់ប្រជាពលរដ្ឋក្នុងការជៀសផុតពីការឆបោក និងការកេងប្រវ័ញ្ចផ្នែកហិរញ្ញវត្ថុផ្សេងៗ។”

ទោះជាយ៉ាង នេះក្តី លទ្ធផលនៃការអង្កេតរបស់អង្គការ OECD បានបង្ហាញថា កម្រិតចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅ កម្ពុជាមានត្រឹមតែ ១៨% ប៉ុណ្ណោះ នៅឆ្នាំ២០១៤។

ដោយសារបរិយាបន្នហិរញ្ញវត្ថុ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចគាំពារអតិថិជន ជាកត្តាចាំបាច់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងសង្គមប្រកបដោយចីរភាព រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តយុទ្ធសាស្ត្រជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្នុងគោលដៅបង្កើនលទ្ធភាពទទួល បាននិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ពី ៥៩% ទៅ ៧០% ព្រមទាំងកាត់បន្ថយអត្រាស្ត្រីដែលមិន ទាន់ទទួលបានសេវាហិរញ្ញវត្ថុ ពី ២៧% មក ១៣% ត្រឹមឆ្នាំ២០២៥។ អាទិភាពសំខាន់មួយក្នុង ចំណោមអាទិភាពទាំង៦ គឺការលើកកម្ពស់សិទ្ធិនិងកិច្ចការពារអតិថិជន ព្រមទាំងការបង្កើនតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុ ដែលបង្កប់នូវការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

លោកស្រី ម៉ក់ រស្ម៊ី បានបញ្ជាក់ថា កន្លងមក ក្នុងនាមស្ថាប័នដឹកនាំមួយក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ ធនាគារជាតិនៃកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ដល់ក្រុមគោលដៅ និងសាធារណៈជនទូទៅ តាមរយៈកិច្ចសហការជាមួយក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ក្នុងការអនុវត្តសកម្មភាពជាច្រើន។

លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមធនាគារនៅកម្ពុជា បានថ្លែងថា ការអប់រំអតិថិជនអំពីចំណេះដឹងហិរញ្ញវត្ថុ គឺជាតួនាទីដ៏សំខាន់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ការបញ្ញាប ការយល់ដឹង និងចំណេះដឹងហិរញ្ញវត្ថុដល់អតិថិជនកាន់តែច្រើន និងកាន់តែប្រសើរឡើងពីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ នឹងជួយឱ្យស្ថាប័នហិរញ្ញវត្ថុ និងវិស័យធនាគារកាន់តែរឹងមាំ ស្ថិរភាព និងភាពធន់។ ការណ៍នេះមាន ភាពចាំបាច់ និងទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងឲ្យមានការដាក់ចេញកម្មវិធីអប់រំ និងការបង្កើត មាតិកាអប់រំផ្នែកហិរញ្ញវត្ថុជាបន្តបន្ទាប់។

លោក តូច ចៅចេក បានថ្លែងដូច្នេះថា ៖

សមាគមធនាគារនៅកម្ពុជា នឹងបន្តដាក់ចេញនូវគំនិតផ្តួចផ្តើមផ្សេងៗទៀត បន្ថែមទៀត ដើម្បីគាំទ្រដល់ការអប់រំចំណេះដឹងហិរញ្ញវត្ថុដល់សាធារណជន។ បន្ថែមលើនេះ យើងក៏ សូម លើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចូលរួមចែករំលែក និងផ្សព្វផ្សាយកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុផង ដែរ ដើម្បីពាំនាំនូវចំណេះដឹងហិរញ្ញវត្ថុថ្មីៗជូនដល់ប្រជាពលរដ្ឋកម្ពុជា។”

លោកបានថ្លែងបន្តថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុមាន សារៈសំខាន់បំផុតសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច នឹងកាត់បន្ថយភាពក្រីក្រតាមរយៈការពង្រីកលទូភាពទទួលបាន សេវាហិរញ្ញវត្ថុផ្លូវការ ការលើកកម្ពស់ឥរិយាបថហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ។

លោក​ ជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលរួមមាន ការចេះរៀបចំទុកដាក់លុយកាក់ ចាត់ចែងចំណូលចំណាយ ការរក្សាទុកប្រាក់សន្សំ ការវិនិយោគ ការចេះគ្រប់គ្រង និងប្រើប្រាស់ប្រាក់កម្ចីឱ្យបានត្រឹមត្រូវដើម្បីភាពរីកចម្រើនជាដើម គឺជាបំណិនជីវិតដ៏មានសារៈសំខាន់មិនអាចកាត់ផ្តាច់បាននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលជួយឱ្យយើងគ្រប់គ្រងចាត់ចែងហិរញ្ញវត្ថុបានត្រឹមត្រូវ​ប្រកបដោយប្រសិទ្ធភាព ជាពិសេសអាចជៀសវាងការ​ជាប់បំណុលច្រើនលើសលុប។

លោកជំទាវ បានថ្លែងបន្តថា ចំណេះដឹងហិរញ្ញវត្ថុក៏ជាកម្លាំងចលករមួយដ៏សំខាន់ផងដែរ​ក្នុងការជួយជំរុញឱ្យមានការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ដែលជាប្រភពទុនដ៏សមស្រប មានតម្លៃទាប ហានិភ័យទាបសម្រាប់យកទៅប្រើប្រាស់ក្នុងគោលដៅផ្សេងៗ។ ក្នុងន័យនេះចំណេះដឹងហិរញ្ញវត្ថុគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកំពស់បរិយាបន្នហិរញ្ញវត្ថុ និងកំនើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។

លោកជំទាវ ឌិត នីតា មានប្រសាសន៍ដូច្នេះ ៖    

“ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានដាក់បញ្ចូលការលើកចំណេះដឹងហិរញ្ញវត្ថុសម្រាប់សារធារណៈជនជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តធំៗទាំង៤របស់សមាគម ព្រមទាំងដាក់ចេញនូវផែនការសកម្មភាពយ៉ាងច្បាស់លាស់ក្នុងការចូលរួមសហការយ៉ាងជិតស្និទក្នុងការបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុ ជាមួយនឹងស្ថាប័នជាតិ និងអន្តរជាតិ ជាពិសេសធនាគារជាតិនៃកម្ពុជា។ ជាក់ស្តែងសមាគមបានចូលរួមគាំទ្រនូវការដាក់បញ្ចូលចំណេះដឹងហិរញ្ញវត្ថុទៅក្នុងការសិក្សាថ្នាក់បឋម និងវិទ្យាល័យ ព្រមទាំងចូលរួមរៀបចំនូវគំរោងសុវត្ថិភាពហិរញ្ញវត្ថុសហគម ដែលផ្តល់ចំណេះដឹងហិរញ្ញវត្ថុទៅដល់ជនបង្គោល ដែលជាអជ្ញាធភូមិ ឃុំ ដើម្បីពួកគាត់មានលទ្ធភាពក្នុងការប្រឹក្សាយោបល់ជូនប្រជាជនតាមមូលដ្ឋាន។” 

លោកំទាវបានថ្លែងបន្តថា ការលើកកម្ពស់ចំណេះដឹងរបស់ប្រជាពលរដ្ឋនិងសាធារណជនអំពីហិរញ្ញវត្ថុនេះ គឺជាការងារដ៍ធំមួយដែលសមាគមតែងតែអនុវត្តយ៉ាងយកចិត្តទុកដាក់ និងមានចក្ខុវិស័យច្បាស់លាស់ ហើយកិច្ចការនេះមិនមែនជាកិច្ចការដែល​សមាគមអាចសម្រេចទៅបានតែម្នាក់ឯងនោះទេ​​ គឺយើងខ្ញុំត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសាធារណៈជនខ្លួនឯងផ្ទាល់ក៍ត្រូវខិតខំស្វះស្វែងក្នុងការស្វែងយល់អំពីចំណុចសំខាន់ៗដែលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ