និយ័តករធានារ៉ាប់រងដាក់ទិសដៅរួមចំណែកក្នុងសេដ្ឋកិច្ចកាន់តែខ្លាំង ផ្ដើមពីការសាងទំនុក​ចិត្ត​សាធារណជន

ភ្នំពេញ ៖ យោងតាមទិន្នន័យពីនិយ័តករធានារ៉ាប់រងកម្ពុជា នៅក្នុងឆ្នាំ២០២៣ ភាគទានធានារ៉ាប់រងក្នុង​សេដ្ឋកិច្ចមានចំនួន ១.១៦% ជាមួយនឹងដង់ស៊ីតេធានារ៉ាប់រងចំនួន ២១ដុល្លារ ក្នុងប្រជាជនម្នាក់។​ ជាមួយនឹងទិន្នន័យនេះ និយ័តករបានលើកទិសដៅសម្រាប់ឆ្នាំ២០៣០ ដោយធ្វើយ៉ាងណាឱ្យភាគទានធានារ៉ាប់រងទៅក្នុងសេដ្ឋកិច្ចមានរហូតទៅដល់ ៥.៥% ព្រមទាំងដង់ស៊ីតេធានារ៉ាប់រងចំនួន ១៣៥ដុល្លារអាមេរិកក្នុងប្រជាជនម្នាក់។ យ៉ាងណាក៏ដោយ ដើម្បីសម្រេចបាននូវគោលដៅនេះ ការកសាងទំនុកចិត្តនៅក្នុងទីផ្សារគឺជាការងារចាំបាច់បំផុត ហើយដើម្បីអាចកសាងទំនុកចិត្តសាធារណៈជនបាន ចាំបាច់ត្រូវពង្រឹងវិស័យធានារ៉ាប់រងទាំងមូលជាមុនសិន។

ទាក់ទិននឹងចំណុចខាងលើនេះ លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារនៃនិយ័តករ​ធានា​រ៉ាប់រងកម្ពុជា បានឱ្យដឹងថា ក្នុងនាមជាអាជ្ញាធរដែលគ្រប់គ្រងលើក្រុមហ៊ុនធានារ៉ាប់រង និយ័តករបាន​ខិតខំធ្វើយ៉ាងណាឱ្យក្រុមហ៊ុនទាំងនោះគោរពតាមអ្វីដែលជាបទបញ្ញត្តិរួមមួយ។

លោកបានបន្តឱ្យដឹងទៀតថា និយ័តករធានារ៉ាប់រងមានតួនាទីត្រួតពិនិត្យលើក្រុមហ៊ុនធានារ៉ាប់រង ទៅលើប្រភពទុនអាជីវកម្មរបស់ពួកគេមុននឹងប្រគល់អាជ្ញាបណ្ណ ដើម្បីបញ្ចៀសឱ្យបាននូវករណីលាងលុយកខ្វក់។

លោក ទូច ម៉េងឡេង បន្តឱ្យដឹងទៀតថា៖

«សំខាន់បំផុត គឺនិយ័តករពិនិត្យមើលទៅលើគោលដៅនៃការប្រើប្រាស់ថវិកាដែលប្រមូលបានពីអតិថិជនទិញធានារ៉ាប់រង។ ដូច្នេះនិយ័តករ​មានតួនាទី​ត្រួតពិនិត្យ និងតាមដានជាប្រចាំទៅលើប្រាក់ទាំងនោះ។»

និយ័តករធានារ៉ាប់រងមានបទបញ្ញត្តិឱ្យក្រុមហ៊ុនធានារ៉ាប់រងទាំងអស់នៅកម្ពុជា រក្សាទុកថវិកាដែល​បាន​ពីអតិថិជន​នៅកន្លែងណាមួយដែលមានសុវត្ថិភាព។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានកាតព្វ​កិច្ច​ផ្ញើរបាយការណ៍សាច់ប្រាក់ទៅកាន់និយ័តករជាទៀងទាត់ផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់នឹងតម្រូវឱ្យធ្វើសវនកម្មជារៀងរាល់ឆ្នាំ បន្ទាប់មកនិយ័តករនឹងយករបាយការណ៍សវនកម្មនោះទៅវាយតម្លៃអំពីកម្រិតហានិភ័យទៅលើក្រុមហ៊ុននីមួយៗ។

បើតាមអ្នកជំនាញខាងលើ ក្រុមហ៊ុនធានារ៉ាប់រងក៏តម្រូវឱ្យផ្សព្វផ្សាយជាសាធារណៈនូវរបាយការណ៍​ដែលប្រមូលបានប្រាក់របស់ពួកគេផងដែរ។ ក្រៅពីនេះ និយ័តករក៏កំពុងធ្វើការងារសំខាន់ៗចំនួន៣ផ្សេងទៀតផងដែរ ដើម្បីបង្កើនទំនុកចិត្តសាធារណជន នោះគឺកិច្ចការពារអតិថិជនក្នុងករណីដែលពួកគេមានបញ្ហាជាមួយក្រុមហ៊ុនធានារ៉ាប់រង បន្ថែមការបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីពង្រឹងធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង និងចុងក្រោយគឺបង្កើនការផ្សព្វផ្សាយអប់រំទៅលើចំណេះដឹងទូទៅពីវិស័យធានារ៉ាប់រង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក