ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា (NBC) ប្រកាសដាក់ដេញថ្លៃ និងបោះផ្សាយមូលបត្ររដ្ឋលើកទី១ ដែលមានតម្លៃ ១០០ពាន់លានរៀល ស្មើនឹងប្រមាណ ២៥លានដុល្លារអាមេរិក ដោយក្នុងតម្លៃចារឹកក្នុងមួយឯកតាតម្លៃ ១លានរៀល ជាមួយអត្រាគូប៉ុង ២ភាគរយ ខណៈរយៈពេលទូទាត់គូប៉ុងនឹងត្រូវធ្វើឡើងរៀងរាល់ ៦ខែម្តង។ នេះបើយោងតាមសេចក្តីជូនសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា។

យោងសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីផែនការបោះផ្សាយលក់មូលបត្ររដ្ឋ ឆ្នាំ២០២២ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនដំណឹងដល់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ជ្រាបថា ការដេញថ្លៃមូលបត្ររដ្ឋលើកទី១ នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធ NBCP ចាប់ពីម៉ោង ៨:00 ព្រឹក ដល់ម៉ោង ២:00 រសៀល។
យោងតាមមន្ត្រីជាន់ខ្ពស់ពីនិយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ថា ការលក់មូលបត្ររដ្ឋក្នុងដំណាក់កាលដំបូងនេះ អនុញ្ញាតឱ្យតែវិនិយោគិនលក្ខណៈស្ថាប័នទេ ដែលអាចចូលរួមដេញថ្លៃទិញបាន។ ប៉ុន្តែសាធារណជន មិនអាចទិញមូលបត្រនេះបាននោះទេ។ ទោះបីជាយ៉ាងក៏ដោយ សារធារណជន នឹងអាចទិញមូលបត្ររដ្ឋនេះ បាននៅក្នុងដំណាក់កាលទី២ ដែលធ្វើឡើងតាមយន្តការក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។

ទាក់ទងនឹងការលើកទឹកចិត្តវិញ វិនិយោគិនមូលបត្ររដ្ឋនឹងទទួលបានការលើកទឹកចិត្ត ដូចខាងដូចជា ៖ ១. ការលើកទឹកចិត្តពន្ធដារ ៖ កាត់បន្ថយពន្ធកាត់ទុក ៥០ (ហាសិប) ភាគរយលើការប្រាក់បានពីការកាន់កាប់ និង/ ឬ ការទិញ-លក់មូលបត្ររដ្ឋ និងលើកលែងពន្ធលើចំណេញមូលធនចំពោះការទិញ និងជួញដូរមូលបត្ររដ្ឋសម្រាប់រយៈពេល ៣ ឆ្នាំ។
ការលើកទឹកចិត្តក្នុងវិស័យធនាគារ ៖ ១) ទទួលស្គាល់ការថ្លឹងហានិភ័យ ០ (សូន្យ) ភាគរយ ចំពោះមូលបត្ររដ្ឋ ដែលចារឹកជារូបិយវត្ថុជាតិ ឬជារូបិយប័ណ្ណ ក្នុងការគណនាអនុបាតសោធនភាព និង ២) ទទួលស្គាល់ជាទ្រព្យសកម្មសន្ទនីយដែលមានគុណភាពខ្ពស់ចំពោះមូលបត្ររដ្ឋដែលចារឹកជារូបិយវត្ថុជាតិ ឬជារូបិយប័ណ្ណ ក្នុងការគណនាអនុបាតក្របខ័ណ្ឌ សន្ទនីយភាព។
សូមបញ្ជាក់ផងដែរថា គម្រោងផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងនេះគឺដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច ដែលរួមមាន ការអនុវត្តយុទ្ធសាស្ត្រស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយក្ខវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលត្រូវបានកំណត់រួចហើយ ចំនួន ២៥០លានដុល្លារអាម៉េរិក និងគម្រោង ដែលនឹងកំណត់តាមក្រោយទៀតចំនួន ២៥លានដុល្លារអាមេរិក ព្រមទាំងគម្រោង ប្រព័ន្ធបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលចំនួន ២៥លានដុល្លារអាម៉េរិក។ ការបោះផ្សាយលក់មូលបត្ររដ្ឋនេះ នឹងចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈតួនាទីរបស់មូលបត្ររដ្ឋ ជាឧបករណ៍អនុវត្តគោលនយោបាយរូបិយវត្ថុ និងជាមូលដ្ឋានប្រៀបធៀប និងកំណត់ថ្លៃឧបករណ៍ហិរញ្ញវត្ថុក្នុងទីផ្សារ ព្រមទាំងជំរុញការធ្វើពីពិធកម្ម ប្រភពហិរញ្ញប្បទានក្នុងស្រុក៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content